តោះ! មកមើលទាំងអស់គ្នាថា រវាងអាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់មានអត្ថប្រយោជន៍ខុសគ្នាយ៉ាងម៉េចខ្លះ?
អាជីវកម្មអនឡាញគឺជាការរកស៊ីលក់ដូរទំនិញ ឬសេវាកម្មក្នុងប្រព័ន្ធទីផ្សារឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិកដូចជាបណ្ដាញសង្គម Facebook, Instagram និង Tiktok ជាដើម។ ការចាប់ផ្ដើមអាជីវកម្មអនឡាញ ចំណាយពេល និងដើមទុនតិចជាងអាជីវកម្មហាងផ្ទាល់ ព្រោះរកស៊ីតាមអនឡាញមិនចាំបាច់ត្រូវការទីតាំងធំទូលាយ ឬស្ដុកទុកទំនិញច្រើន (អាស្រ័យលើទំហំលក់) និងអាចឆ្លើយតបជាមួយអតិថិជនពេលណា និងនៅទីណាក៏បាន ប៉ុន្តែអាជីវករក៏អាចប្រឈមនឹងការខាតបង់ ក្នុងករណីអតិថិជនកុម្មង់ទំនិញហើយ មិនយកវិញ។
រីឯអាជីវកម្មហាងផ្ទាល់ជាការរកស៊ី លក់ទំនិញ ឬផ្ដល់សេវាកម្មដោយការជួបផ្ទាល់ រវាងអ្នកលក់និងអ្នកទិញ ក្នុងទីកន្លែងច្បាស់លាស់ណាមួយដូចជានៅតាមផ្សារ ឬតាមហាងនានា។ អតិថិជនមួយចំនួននិយមការមកមើលផលិតផលផ្ទាល់ ដើម្បីដឹងពីគុណភាពទំនិញកាន់តែច្បាស់ ដូច្នេះអាជីវកម្មហាងផ្ទាល់អាចផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន។ ម៉្យាង ចំនួនអតិថិជនដែលយកទំនិញមកប្ដូរទំហំ ឬប្រភេទ ត្រូវបានកាត់បន្ថយ ព្រោះពួកគាត់បានពិនិត្យ និងគិតច្បាស់លាស់មុនសម្រេចចិត្តទិញ។ ផ្ទុយទៅវិញ អតិថិជននៅឆ្ងាយពេកដូចជាស្ថិតក្នុងខេត្តផ្សេងពីទីតាំងហាង អាចពិបាកក្នុងការទិញ និងមកមើលផ្ទាល់តាមចិត្ត៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន