កន្លងមក អ្នកធ្លាប់ស្គាល់ កាតឥណពន្ធ ( Debit card) និង កាតឥណទាន (Credit card) ហើយចុះមានដឹងថាការចាយកាតទាំងពីរហ្នឹងមានលក្ខណៈខុសគ្នាអត់? មួយណាចំណេញជាងសម្រាប់អ្នក?
_ កាតឥណទាន គឺអាចឲ្យអ្នកប្រើប្រាស់ទឹកប្រាក់ដោយមិនកាត់ប្រាក់ពីគណនីធនាគាររបស់អ្នកភ្លាមៗ។ ចំនួនទឹកប្រាក់ដែលអ្នកបានចាយវាយ នឹងត្រូវបានទូទាត់សរុបទៅតាមការកំណត់របស់ធនាគារ ឬកន្លែងដែលអ្នកធ្វើការទូទាត់។
_ កាតឥណពន្ធ គឺរាល់ការទូទាត់ទឹកប្រាក់នឹងត្រូវកាត់ពីទឹកប្រាក់ដែលអ្នកមានក្នុងកុងធនាគាររបស់អ្នកភ្លាមៗ ហើយអ្នកអាចចំណាយ ឬទូទាត់ទឹកប្រាក់ត្រឹមតែទឹកប្រាក់ដែលអ្នកមានប៉ុណ្ណោះ។
ការប្រើប្រាស់កាតមួយណាឲ្យមានប្រសិទ្ធិភាព អាស្រ័យលើការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ ហើយការទូទាត់តាមរយៈកាតទាំងនេះ អ្នកដែលចាយវាយត្រូវចេះគិតគូរ កុំចាយខ្ជះខ្ជាយនាំឱ្យប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន