គេថា ទិញផ្ទះទុក មិនដែលខុសឡើយ មែនទេប្រិយមិត្ត? បើដូច្នេះមែន មុនទិញផ្ទះគួរពិនិត្យមើលចំណុច៣នេះ៖ ស្របច្បាប់ មានទីតាំងល្អនៅជុំវិញ ឬម្ដុំតំបន់ដែលកំពុងអភិវឌ្ឍ និងមិនស្រុតតម្លៃ។
នៅក្រុងភ្នំពេញ សំណង់អចលនទ្រព្យកំពុងរីកដុះដាលខ្លាំង ហើយបើនិយាយដល់តំបន់ភាគខាងត្បូង គឺជាប៉ែកដែលមានវឌ្ឍនភាពផ្នែកអចលនទ្រព្យគួរឱ្យកត់សម្គាល់ជាងគេ ទាំងបុរី អគារខ្ពស់ត្រដែត ជាពិសេសមហាវិថីសម្ដេចតេជោហ៊ុនសែន ដែលបើកចំហឱកាសវិនិយោគដល់ប្រជាជនយ៉ាងសន្ធឹកសន្ធាប់។
ការវិនិយោគលើអចលនទ្រព្យ គឺជាការវិនិយោគរយៈពេលវែង។ ដូច្នេះ ហេតុអ្វីយើងគួរពិចារណាលើការវិនិយោគអចលនទ្រព្យនៅភាខាងត្បូងរាជធានីភ្នំពេញ? តើផ្លូវនេះមានចំណុចលេចធ្លោអ្វីខ្លះ? ហើយអនាគតនឹងក្លាយជាអ្វី? អេដមីនសុំលើកហេតុផល៤ មកបកស្រាយជូនប្រិយមិត្តអ្នកអាន។
តំបន់៦០ម៉ែត្រ និងស្ទឹងព្រែកត្នោត
ម្ចាស់ផ្ទះក្នុងតំបន់នេះងាយស្រួលរស់នៅ
នៅភាគខាងត្បូងនៃរាជធានីភ្នំពេញត្រូវបានសម្រិតសម្រាំងឡើងតាំងពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានសាលារៀនអន្តរជាតិ បណ្ដាញអគ្គិសនី មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ផ្សារទំនើប ម៉ាត ប្រកបដោយសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។ តំបន់នេះទៀតសោត ពោរពេញដោយចរាចរណ៍មមាញឹក ភ្ជាប់ជាមួយផ្លូវក្រវាត់ក្រុង ឆ្លងកាត់បឹងជើងឯក បឹងទំពុន និងធ្វើដំណើរទៅខណ្ឌដង្កោ ព្រមទាំងក្រុងតាខ្មៅ យ៉ាងងាយស្រួលដែលនេះជាកត្តាអំណោយផលមួយដល់យើងជាម្ចាស់ផ្ទះក្នុងការបើករបររកស៊ី ឬដាក់ជួល យកចំណូលអកម្មផងដែរ។
ការរស់នៅមានភាពសម្បូរបែប
មានកន្លែងសប្បាយ និងពេញនិយមជាច្រើន នៅម្ដុំនោះ រួមមានទាំង K mall ព្រែកត្នោត អុីអនម៉លមានជ័យ ហាងកាហ្វេស្អាតៗ និងហាងផ្សេងៗទៀតជាច្រើន នៅជិតនោះស្រាប់ មិនពិបាកជិះទៅណាឆ្ងាយ។
អាចទិញផ្ទះទុកយកចំណេញ
ផ្លូវដែលមានប្រវែងជិត១០គីឡូម៉ែត្រនេះ ប្រមូលផ្ដុំដោយគម្រោងធំៗ ហើយតាំងពីមានវត្តមានការបុកគ្រឹះសាងសង់ផ្សារយក្សអ៊ីអន៣ តម្លៃអចលនទ្រព្យលើមហាវិថីនេះហក់ឡើងយ៉ាងគំហុក។
គេបែកចែកជា៣កំណាត់ ហើយមានតម្លៃខុសៗគ្នា។ កំណាត់ទី១ គិតចាប់ពីផ្លូវព្រះមុនីវង្សទៅតម្លៃចន្លោះពី ១,៥០០ ទៅ ២,០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ កំណាត់ទី២ គឺប្រវែង៣គីឡូម៉ែត្របន្ទាប់ ចាប់ពីបុរី ចន្ទគិរីទៅតម្លៃចន្លោះពី ៨០០ ទៅ ១,២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយកំណាត់ទី ៣ ដល់ផ្លូវជាតិលេខ២ដែលជាគីឡូម៉ែត្រចុងក្រោយ តម្លៃចន្លោះពី ៥០០ ទៅ ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
(ប្រភព៖ Construction Property) តំបន់ភាគខាងត្បូងរាជធានីភ្នំពេញនឹងក្លាយជាទីក្រុងទំនើប ស៊ីវិល័យ និងស្រស់ស្អាតបំផុតក្នុងក្រុងនាពេលអនាគត។
អាចទុកវិនិយោគលើអចលនទ្រព្យ
ពេលចាស់ទៅ យើងអាចនឹងមិនចង់ឱ្យខ្លួនយើងក្លាយជាបន្ទុកហិរញ្ញវត្ថុរបស់កូនៗឡើយ។ ម្ល៉ោះហើយ យើងគួរសង្វាតដុតដៃ ដុតជើងខំពីអាយុខ្ទង់២០ ខ្ទង់៣០ឱ្យហើយ ដើម្បីសម្រេចគោលដៅ និងឯករាជ្យភាពហិរញ្ញវត្ថុ ពេលវ័យកាន់តែជរាទៅៗ មានផ្ទះទុកសម្រាប់រស់នៅទាំងបច្ចុប្បន្ន និងពេលចូលនិវត្តន៍ ព្រោះការវិនិយោគលើអចលនទ្រព្យប្រៀបបីដូចជាផែនការសន្សំមួយដែរ។
យ៉ាងហោចណាស់ មួយជីវិតនេះគួរតែមានគេហដ្ឋានក្ដីស្រមៃមួយ កើតចេញពីកម្លាំងញើសឈាមខ្លួនឯង ដែលអាចផ្ដល់ទីជម្រកសមរម្យ ភាពកក់ក្ដៅ សុខដុមរមនាដល់ខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងជាកេរមរតកសម្រាប់កូនៗផងដែរ។
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការឧបត្ថមដោយ Borey Chankiri
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន