សម្រាប់អ្នកទើបចូលធ្វើការក្រុមហ៊ុនថ្មីថ្មោង អាចនឹងមិនទាន់ដឹងពីពន្ធលើប្រាក់បៀវត្ស និងការគណនាពន្ធនេះឲ្យបានត្រឹមត្រូវទេ។
ថ្ងៃនេះយើងនឹងពន្យល់ត្រួសៗ អំពីពន្ធលើប្រាក់បៀវត្សនេះ។
ពន្ធលើប្រាក់បៀវត្សគឺជា ពន្ធប្រមូលលើប្រាក់ខែដែលបុគ្គលិកទទួលបានពីការបំពេញការងារដែលបានបញ្ជាក់ក្នុងកិច្ចសន្យាការងារជាមួយនិយោជក (ស្ថាប័នឬក្រុមហ៊ុន)។ ពន្ធនេះត្រូវប្រមូលរៀងរាល់ខែ ដូចនេះពេលអ្នកបើកប្រាក់ខែ គឺអ្នកនឹងទទួលបានប្រាក់បន្ទាប់ពីដកពន្ធហើយ។
ពន្ធលើប្រាក់បៀវត្សត្រូវបានប្រមូលលើ បុគ្គលិក ២ប្រភេទ គឺ និវាសនជន និង អនិវាសនជន។
ចំពោះនិវាសនជន
សម្រាប់បុគ្គលិក ដែលមានកូនក្នុងបន្ទុក និងមានគ្រួសារជាមេផ្ទះ នឹងត្រូវបានដកប្រាក់ ១៥ម៉ឺន សម្រាប់កូនម្នាក់ៗ ហើយ ១៥ម៉ឺនសម្រាប់ប្រពន្ធឬប្ដីតែម្នាក់គត់ ចេញពីមូលដ្ខានគិតពន្ធមុនពេលគណនាពន្ធ។ ក្នុងករណី ឪពុកម្ដាយមានប្រាក់បៀវត្សជាប់ពន្ធទាំងពីរនាក់ អាចកាត់បន្ថយប្រាក់សម្រាប់កូនក្នុងបន្ទុក បានតែពីឪពុកឬម្ដាយតែម្នាក់ប៉ុណ្ណោះ។
អត្រាពន្ធលើប្រាក់បៀវត្សសម្រាប់និវាសនជន មានពី ០% រហូតដល់ ២០% ដែលត្រូវគណនាតាមកម្រិតប្រាក់បៀវត្ស
ប្រាក់បៀវត្ស ចាប់ពី ០៛ ដល់ ១,៣០០,០០០៛ ត្រូវជាប់ អត្រា ០%
១,៣០០,០០១៛ ដល់ ២,០០០,០០០៛ ត្រូវជាប់ អត្រា ៥%
២,០០០,០០១៛ ដល់ ៨,៥០០,០០០៛ ត្រូវជាប់ អត្រា ១០%
៨,៥០០,០០១៛ ដល់ ១២,៥០០,០០០៛ត្រូវជាប់ អត្រា ១៥%
លើសពី ១២,៥០០,០០០៛ ត្រូវជាប់ អត្រា ២០%
ចំពោះអនិវាសនជន ត្រូវជាប់អត្រា ២០%ថេរ តែមួយគត់។
ដើម្បីកុំឲ្យស្មុគស្មាញក្នុងការគណនា អ្នកអាចទាញយកកម្មវិធីគណនាពន្ធលើប្រាកបៀវត្សលើទូរស័ព្ទបាន ដោយស្វែងរកពាក្យ “Cambodia Salary Tax” រួចបញ្ចូលព័ត៌មានទាក់ទងនឹងប្រាក់បៀវត្សអ្នក ហើយអ្នកនឹងអាចគណនារកប្រាក់ពន្ធដោយរហ័សនិងងាយស្រួល។ បើចង់ចេះគណនាដោយខ្លួនឯង អាចមើលឧទាហរណ៍ខាងក្រោម៖