សូមជូនដំណឹង!!!
ថ្មីៗនេះ ក្រុមការងារយើងបានប្រទះឃើញនូវទំព័រ Facebook ក្លែងបន្លំជា Page របស់យើង ព្រមទាំងសារឥតបានការ (Spam) ដោយប្រើប្រាស់ទាំងរូបភាព និងឈ្មោះដូចកាក់សេនទាំងស្រុង។ ក្រុមការងារយើងសូមបញ្ជាក់ថា ទំព័រ Facebook ផ្លូវការរបស់កាក់សេនមានតែមួយប៉ុណ្ណោះគឺ កាក់សេន - Kakcent (ឬ https://www.facebook.com/kakcentkh ) ។
យើងនឹងក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន បើសិនជាយើងខ្វះបម្រុងប្រយ័ត្ន ជាប់ក្នុងអន្ទាក់ល្បិចឆបោកនៃ scam ទាំងនេះ។
សូមចូលរួមជាមួយពួកយើងក្នុងការប្រឆាំងនឹងការបោកបញ្ឆោតក្នុងទម្រង់ផ្សេងៗ លើបណ្ដាញសង្គម Facebook និងសូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រកាក់សេន។
page ក្លែងក្លាយ
ភាគច្រើនគេហទំព័របែបនេះ មិនសូវដាក់ព័ត៌មានទំនាក់ទំនងច្បាស់លាស់នោះទេ។ ខ្លះកាត់តរូបភាព ឬដាក់ឈ្មោះស្រដៀងៗគ្នា បន្លំធ្វើជាបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយ។
គោលបំណង៖
- ដើម្បីបោកប្រាស់សាធារណជនក្រោមទម្រង់ផ្សេងៗ
- បង្កើនចំនួន like រួចប្ដូរឈ្មោះ Page។
យើងអាចការពារសុវត្ថិភាពពីបញ្ហានេះបានដោយ៖
- ពិនិត្យមើលព័ត៌មាន និងអត្តសញ្ញាណឲ្យបានច្បាស់លាស់
- Report ឬ Block
- បញ្ចូលកម្មវិធីការពារផ្សេងៗ ឧទាហរណ៍ Adblock ជាដើម។
Spam comment
អ្នកអាចសម្គាល់ Spam comment បានពេលឃើញ comment ដដែលៗ ឬប្លែកៗខុសប្រក្រតី ពីគណនី (Account) តែមួយ ឬពីគណនីផ្សេងៗគ្នា ដែលភាគច្រើនអំពីរបៀបឈ្នះរង្វាន់ គ្រីបតូ របៀបខ្ចីលុយ និងផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មផ្សេងៗ ភ្ជាប់ជាមួយតំណភ្ជាប់ (link)។
គោលបំណង៖
- ដើម្បីទទួលបានការចូលរួមពីទស្សនិកជន (audience engagement)
- ឱ្យយើងចុចលើវេបសាយ ដើម្បីលួចព័ត៌មានសំខាន់ៗរបស់យើងជាដើម
យើងអាចការពារសុវត្ថិភាពពីបញ្ហានេះបានដោយ៖
- លុប comment នោះចោល
- ចុចលើ “Find Support or Report Comment”
- ចៀសវាងចុចលើ link ក្នុង comment នោះផ្ដេសផ្ដាស
Spam ប្រអប់សារ
ការផ្ញើសារផ្ទាល់ក្នុងប្រអប់សារ ជារបៀបបោកប្រាស់៖
- មានភ្ជាប់ជាមួយតំណភ្ជាប់ឲ្យចុច ដើម្បីប្លន់យកព័ត៌មានឯកជនភាពរបស់យើង
- ដោយការបន្លំជាបងប្អូន ឬអ្នកស្គាល់គ្នា មកសុំខ្ចីលុយ
- ឬបោកថាមានបញ្ហាអ្វីមួយឲ្យអ្នកជួយដោះស្រាយ។
ដូច្នេះហើយ អ្នកគួរតែការពារគណនីរបស់អ្នកឲ្យបានតឹងរឹង៖
- សួរនាំឲ្យបានច្បាស់លាស់
- កុំចុចលើតំណភ្ជាប់ដែលគេផ្ញើមកផ្ដេសផ្ដាស
- បើមានការសង្ស័យខ្លាំង ត្រូវលុប ឬ block សារនោះចោល។
អ្នកក៏គួរតែប្រកាសឲ្យអ្នកជុំវិញខ្លួនបានដឹង បើសិនជាអ្នកបាត់ ឬត្រូវគេលួចគណនីផងដែរ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន