កាលណាអាជីវកម្មមួយរកបានទុន និងរកស៊ីបានប្រាក់ចំណេញហើយ អាជីវករត្រូវចេះទុកដាក់ហិរញ្ញវត្ថុ ព្រមទាំងមិនគួរមើលរំលងគុណតម្លៃនៃការសន្សំនោះទេ។ ចុះបើអាជីវករយកប្រាក់នៅសល់មួយចំនួន មកដាក់សន្សំក្នុងគណនីនេះ តើពួកគេអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
1. សម្រេចបានគោលដៅរយ:ពេលខ្លីនិងវែង
ការដាក់ប្រាក់សន្សំគួរ ទោះសន្សំតិចក្ដី ច្រើនក្តី ប្រសើរជាងមិនបានសន្សំទាន់តែសោះ។ ជាពិសេសក្នុងគណនីកាលកំណត់ អាជីវករអាចសន្សំក្នុងរយ:ពេលវែង ដើម្បីយកប្រាក់សន្សំទាំងនោះទិញសម្ភារ បរិក្ខារថ្មី ជាវស្តុកថែម ឬពង្រីកអាជីវកម្ម។ល។
2. ការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា
គណនីកាលកំណត់ជាទូទៅមានការប្រាក់ខ្ពស់ ជាក់ស្តែងដូចនៅគណនីចម្រើនទ្រព្យ (ស្ថាប័ន) របស់ធនាគារ អ៊ូរី ដែលមានជម្រើសបញ្ញើពី ១ខែទៅ៣៦ខែ ជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់ ៨,២៥% ដែលអតិថិជនអាចដកការប្រាក់ជារៀងរាល់ខែ ឬឆ្នាំ ឬកាលបរិច្ឆេទកំណត់ផងដែរ។ សន្សំរឹតតែយូរ ការប្រាក់រឹតឡើងខ្ពស់ ដូចយើងយកលុយទៅបង្កើតលុយអ៊ីចឹង។ មិនតែប៉ុណ្ណោះ អត្រាការប្រាក់ក្នុងគណនីកាលកំណត់មិនពឹងផ្អែកលើការឡើងចុះរបស់ទីផ្សារទេ ពោលគឺស្ថិតនៅថេររហូត។
3. អាចធ្វើជាទ្រព្យធានាដើម្បីស្នើឥណទានអាជីវកម្ម
ដើម្បីស្នើសំុកម្ចីពីធនាគារបានប្រសិទ្ធភាព ម្ចាស់អាជីវករក៏យ៉ាងហោចណាស់ត្រូវមានទំនាក់ទំនងជា អតិថិជនរបស់ធនាគារសិនដែរដើម្បីបង្កើនទំនុកចិត្ត។ ដូច្នេះហើយ វិធីល្អមួយនោះ គឺការដាក់លុយសន្សំក្នុងគណនីបញ្ញើមានកំណត់របស់អាជីវកម្មដែលអាចបង្ហាញថាអាជីវកម្មនោះដំណើរការល្អ ហើយចេះសន្សំនិងការពារហិរញ្ញវត្ថុរបស់ខ្លួន។
4. ការពារសុវត្ថិភាពហិរញ្ញវត្ថុ
ក្នុងអាជីវកម្មណាក៏ដោយ តែងមានថ្ងៃចំណេញ ហើយថ្ងៃខាតដែរ។ ពេលខ្លះមានបញ្ហាមើលមិនឃើញដែលប៉ះពាល់ដល់សុវត្ថិភាពហិរញ្ញវត្ថុក៏ថាបាន។ ដូច្នេះហើយអ្នកអាចប្រើប្រាស់ប្រាកសន្សំបន្ទាប់ពីផុតថ្ងៃកំណត់ដែលអាចដកបាននោះ ទៅប៉ះប៉ូវបញ្ញាហិរញ្ញវត្ថុក្នុងអាជីវកម្មក៏ថាបាន។
ម្ចាស់អាជីវកម្មគួរណាតែដកលុយនៅសល់ខ្លះរក្សាទុកក្នុងគណនីកាលកំណត់ បើសិនជាមិនហ៊ានដកទាំងស្រុង។ នេះគឺដោយសារម្ចាស់អាជីវកម្មនឹងបានការប្រាក់ខ្ពស់ពីលើការសន្សំដែលអាចជួយការពារហិរញ្ញវត្ថុ ជួយពង្រីកអាជីវកម្ម ទទួលបានប្រវត្តិឥណទានល្អ ហើយព្រមទាំងងាយស្រួលនឹងទទួលបានប្រាក់កម្ចីពីធនាគារទៀតផង៕
* មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន