បច្ចុប្បន្ននេះ អ្នកណាៗក៏ផឹកកាហ្វេ។ កាហ្វេបានក្លាយជាភេសជ្ជៈដែលមនុស្សសឹងគ្រប់គ្នាមិនអាចខ្វះបាន សម្រាប់ជំនួយស្មារតីមិនឲ្យងងុយគេង និងជា trend ពេញនិយមមួយសម្រាប់យុវវ័យ។
ដោយសារទំនោរដែលមនុស្សត្រូវការទទួលទានកាហ្វេជារៀងរាល់ថ្ងៃ ធ្វើឱ្យយុវជនអាយុ២០ឆ្នាំឡើងជាច្រើនចង់ប្រឡូកក្នុងអាជីវកម្មមួយនេះ។ ខាងក្រោមនេះជាកត្តាមួយចំនួនដែលបញ្ជាក់ថាអ្នកអាចចាប់ផ្ដើមអាជីវកម្មនេះបាន៖
ក. កត្តាខ្លួនឯង
សូមលើកយកកត្តាវ័យ មកធ្វើជាទឡ្ហីករណ៍ ព្រោះវាជាកាតាលីករដែលមានអំណោយផលមួយដល់ការបើកហាងកាហ្វេ ដ្បិតថា៖
- មនុស្សវ័យខ្ទង់ ២០ឆ្នាំ កំពុងពោរពេញដោយកម្លាំងកាយ និងកម្លាំងចិត្ត មោះមុត និងដោះស្រាយបញ្ហាស្មុគស្មាញបាន។
- មិនតែប៉ុណ្ណោះ អាយុខ្ទង់២០ ជាវ័យដែលមានគំនិតនវានុវត្តន៍ ដោយបើកចិត្តទទួលយកគំនិត និងចំណេះថ្មីៗ ក្លាហានកសាងបណ្ដាញទំនាក់ទំនងជាមួយមជ្ឈដ្ឋានជុំវិញខ្លួន។
- ករណីខ្លះទៀត អ្នកនៅមានពេលវេលាច្រើន អាចត្រឡប់មកធ្វើការវិញបាន បើក្នុងករណីចាំបាច់ ឬអាជីវកម្មដំណើរការមិនល្អដូចផែនការគ្រោងទុក។ បន្ទាប់ពីនោះ ទោះអ្នកចង់ហក់ចូលក្នុងការធ្វើអាជីវកម្មម្ដងទៀត ក៏មិនជាបញ្ហាដែរ។
ខ. កត្តាសក្ដានុពលទីផ្សារ
សព្វថ្ងៃ អាជីវកម្មកាហ្វេរីកដូចផ្សិត ជិះតាមផ្លូវក្នុងបុរី ក្នុងមួយផ្លូវ អាចមានមិនតិចជាង១០តូបទេ។ តែបើសង្កេតមើលអ្នកទិញវិញ ម្នាក់ ២កែវក្នុង ១ថ្ងៃក៏មាន បញ្ជាក់ថាតម្រូវការនៅតែមានជាប្រចាំ។ សំខាន់អ្នកលក់ចាំបាច់ត្រូវមានយុទ្ធសាស្ត្រត្រឹមត្រូវ ដែលផ្ដោតលើទីតាំង ការតុបតែងតូប ឬហាង រសជាតិកាហ្វេ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្ដល់ជូនពិសេស និងតម្លៃជាដើម។
ប៉ុន្តែស្របពេលដែលមានបំណងប្រាថ្នាបើកនេះ អេដមីនសូមណែនាំថា ដើម្បធានាបាននូវមូលដ្ឋាននៃភាពជោគជ័យ អ្នកគួរយកចិត្តទុកដាក់ លើចំណុចមួយចំនួនដូចជា
ទី១ អ្នកគួរមានផែនការអាជីវកម្មពេញលេញមួយដែល បញ្ជាក់ថាអ្នកបានយល់ច្បាស់ពីវិស័យអាជីវកម្មកាហ្វេ ទាំងផ្នែកផលិតផល ផ្នែកដើមទុនដែលអ្នកត្រូវការ និងផ្នែកទីផ្សារជាដើម។
ទី២ គឺការធ្វើអាជីវកម្មទាមទារមានភាពអត់ធ្មត់ខ្លាំង ព្រោះអាជីវកម្មទាមទារពេលវេលា មិនងាយទទួលបានជោគជ័យភ្លាមៗនោះទេ។
ទី៣ អ្នកចាំបាច់ត្រូវការដៃគូជួយគាំទ្រផ្នែកអាជីវកម្មកាហ្វេដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ តួយ៉ាងក្រុមហ៊ុន GBS ដែលអាចជួយផ្តល់ការប្រឹក្សា និងយោបល់សំខាន់ៗអំពីអាជីវកម្មកាហ្វេ ការផ្គត់ផ្គង់ម៉ាស៊ីនឆុង និងគ្រាប់កាហ្វេដែលមានគុណភាព និងការបង្ហាត់បង្រៀន Barista ឱ្យស្ទាត់ជំនាញជាដើម។ល។
នេះគឺជាចំណុចខ្លះៗដែលប្រិយមិត្តអ្នកអាន អាចយកទៅពិចារណាបាន។ យ៉ាងណាមិញ ដ្បិតមនុស្សម្នាក់ៗមានគោលដៅខុសៗគ្នា ការចាប់ផ្ដើមអាជីវកម្មកាហ្វេនេះ គឺអាស្រ័យលើការសម្រេចចិត្តរបស់លោកអ្នក ការពិភាក្សាជាមួយគ្រួសារ ការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ។ល៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការដោយ GBS - Gourmet Beverage Solutions
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន