ដែលឆ្ងល់ទេថាលុយដែលយើងផ្ញើនៅធនាគារ ខាងធនាគារគិតការប្រាក់ឱ្យយើងដូចម្ដេច?
ជាទូទៅ ការប្រាក់ដែលធនាគារភាគច្រើនស្នើចំពោះសេវាប្រាក់បញ្ញើមាន2ប្រភេទធំៗ គឺ ការប្រាក់សាមញ្ញ (simple interest) និងការប្រាក់បរិវេណ/ការប្រាក់សមាស (compound interest)។
• ការប្រាក់សាមញ្ញ គឺជាការប្រាក់ដែលគិតលើប្រាក់ដើម ឬប្រាក់គោល។
• ការប្រាក់បរិវេណ ឬ ការប្រាក់សមាស គឺជាការប្រាក់ដែលគិតលើទាំងប្រាក់ដើមនិងការប្រាក់។
Click here to read more about: Simple Interest vs. Compound Interest: The Main Differences
ឧទាហរណ៍ថា អ្នកផ្ញើប្រាក់នៅធនាគារចំនួន $5,000 រយៈពេល 3ឆ្នាំ ដែលផ្ដល់ការប្រាក់សាមញ្ញ ក្នុងអត្រា 7% ក្នុងមួយឆ្នាំ។ ដូចនេះ អ្នកនឹងទទួលបានការប្រាក់ចំនួន $5,000 x 7%= $350 រៀងរាល់ឆ្នាំ។ នោះក្នុងរយៈពេល 3ឆ្នាំ អ្នកនឹងទទួលបានការប្រាក់សរុប $350 x 3ឆ្នាំ = $1050។
ប៉ុន្តែ បើធនាគារផ្ដល់សំណើជា ការប្រាក់បរិវេណ ឬ ការប្រាក់សមាស អ្នកនឹងទទួលបានការប្រាក់ដូចខាងក្រោម៖
• ឆ្នាំទី១ $5000 x 7%= $350
• ឆ្នាំទី២ ($5000+$350) x 7%= $374.5
• ឆ្នាំទី៣ ($5000+$350+$374.5) x 7%= $400.7
ដូចនេះ ក្នុងរយៈពេល 3ឆ្នាំ ការប្រាក់សរុបដែលអ្នកនឹងទទួលបាន គិតតាមការប្រាក់សមាសគឺ $350 + $374.5 + $400.7= $1125.2 ។
យើងឃើញថា ការប្រាក់សរុបរយៈពេល 3ឆ្នាំ ដែលបានគិតតាមអត្រាការប្រាក់បរិវេណ ឬ ការប្រាក់សមាស មានចំនួនច្រើនជាងការប្រាក់សាមញ្ញ $75.2។
គេក៏អាចគណនាការប្រាក់ទាំងពីរប្រភេទតាមរូបមន្តបានដែរគឺ
ការប្រាក់សាមញ្ញ: Simple interest = P×i×n
(ឬ បើចង់គណនារក ប្រាក់គោល = P(1+rt))
ដែល
P = ប្រាក់គោល (Principal)
i = អត្រាការប្រាក់ (Interest Rate)
n = រយៈពេលនៃបញ្ញើឬកម្ចី (Term of deposit or loan)
ការប្រាក់សមាស: Compound interest = [P*(1+i)^n]−P ឬ P*[(1+i)^n−1]
ដែល
P = ប្រាក់គោល (Principal)
i = អត្រាការប្រាក់ (Interest Rate)
n = រយៈពេលដែលគិតការប្រាក់សមាស (Number of compounding periods)
(សម្គាល់: រយៈពេលដែលគិតការប្រាក់សមាសអាចគិតជាប្រចាំឆ្នាំ ប្រចាំខែ ប្រចាំត្រីមាស ឬប្រចាំឆមាសទៅតាមលក្ខខណ្ឌនៃសេវាប្រាក់បញ្ញើដែលធនាគារស្នើឱ្យនិងដែលអ្នកជ្រើសរើស។)
យ៉ាងណាមិញ “ការប្រាក់បរិវេណ ឬ ការប្រាក់សមាស” អាចប្រើលើទាំងសេវាប្រាក់បញ្ញើ និងសេវាប្រាក់កម្ចី អាស្រ័យទៅតាមលក្ខខណ្ខរបស់ធនាគារ ប៉ុន្តែអ្នកគួរប្រុងប្រយ័ត្នចំពោះសេវាកម្ចីដោយសារតែ អ្នកនឹងត្រូវបង់ការប្រាក់ច្រើនជាង ការប្រាក់ដែលអ្នកបង់គិតតាម “ការប្រាក់សាមញ្ញ”។
ទោះជាយ៉ាងណា ខាងធនាគារនឹងផ្ដល់ព័ត៌មានលម្អិតនិងពន្យល់បន្ថែមរាល់លក្ខខណ្ខផ្សេងៗទៅតាមប្រភេទសេវាកម្មនិងប្រតិបត្តិការនៃប្រាក់បញ្ញើ រឺ ឥណទានរបស់ធនាគារជាមុន។
សូមបញ្ជាក់ផងដែរថា រាល់ការប្រាក់ដែលទទួលបានពីប្រាក់បញ្ញើនៅធនាគារនឹងត្រូវជាប់ពន្ធកាត់ទុក 6% ហើយខាងធនាគារនឹងកាត់ទុកពន្ធនេះរួចស្រេចមុននឹងផ្ទេរការប្រាក់ជូនអ្នកផ្ញើប្រាក់។
និយាយអញ្ចឹង អានចប់ហើយ តើយល់បានប៉ុនណាដែរពីរបៀបគិតការប្រាក់នេះ?
Click here to read more about: បញ្ញើប្រាក់រៀលនៅ ABA មួយឆ្នាំ បានការប្រាក់រហូតដល់ ៦.៥%