ជឿអត់ថា មួយថ្ងៃចាយអស់តែ១០០០០រៀល? បើអត់ជឿ ចាំអេដមីនរៀបរាប់ឲ្យមើល ថាយើងអាចចាយមួយថ្ងៃក្រោម ឬក៏ត្រឹមតែ ១០០០០រៀល។
ពេលព្រឹក ៤០០០៛ - ៥០០០៛
ពេលព្រឹក វិធីងាយៗគឺដាក់តែកាហ្វេកញ្ចប់ ជាមួយនំប៉ោង ឬឆាខ្វៃមួយគូឆ្អែតដល់ថ្ងៃត្រង់។ ជម្រើសមួយទៀតនោះគឺបាយបឋម ថោក ហើយឆ្ងាញ់ ឆាប់ឆ្អែត
ពេលថ្ងៃ ៥០០០៛
ពេលថ្ងៃអាចខ្ចប់បាយមកពីផ្ទះ កុំឲ្យអស់លុយច្រើន។ តែបើអត់ចង់ខ្ចប់មកទេ អាចហូបshare គ្នាជាមួយមិត្តរួមការងារ ម្នាក់៥០០០រៀល រួចមួយពេល។
ពេលល្ងាច ០៛
ពេលចេញពីធ្វើការឆាប់មកផ្ទះ ហើយនៅផ្ទះមានអីហូបហ្នឹងទៅណា៎ កាត់បន្ថយបាយក្រៅ ទើបសល់លុយ។ បើមានគេហៅគួរតែរៀនប្រកែកខ្លះកុំឲ្យអស់លុយច្រើន ម្យ៉ាងចាយច្រើនអាចនឹងលើសនូវផែនការចំណូលចំណាយជាប្រចាំរបស់ខ្លួន
ចុចទីនេះ ស្វែងយល់ោះ ងាយៗសន្សំលុយដោយមិនមានលុយ