ការមានដើមទុន ជាចំណុចស្នូលមួយយ៉ាងសំខាន់ក្នុងការបង្កើតអាជីវកម្មថ្មី ហើយក៏បានក្លាយជាឧបសគ្គមួយចំពោះបុគ្គលជាច្រើនដូចគ្នា។
យ៉ាងណាមិញ ស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលមួយចំនួន មិនអំណោយផលដល់ក្ដីស្រមៃនេះឡើយ ជាហេតុពួកគេអាចនឹងត្រូវបោះបង់ ឬទុកក្តីស្រមៃនេះចោលមួយដោយឡែកសិន។
តើអ្នកកំពុងមានបញ្ហាមួយនេះ ឬចង់ស្វែងយល់បន្ថែមអំពីប្រភពដើមទុនមែនទេ? សូមអានបន្តដើម្បីដឹងអំពីចម្លើយសំណួរមួយនេះ!
កម្ចីពីអ្នកជិតស្និទ្ធ
កម្ចីពីអ្នកជិតស្និទ្ធសំដៅទៅលើប្រាក់កម្ចី ដែលបានមកពីគ្រួសារ មិត្តភក្តិ ឬដៃគូ ដែលភាគច្រើនមានទំនុកចិត្ត និងជឿជាក់លើគម្រោងអាជីវកម្មរបស់អ្នកជាងអ្នកដទៃ។
ប្រភពដើមទុនមួយនេះ មានអត្ថប្រយោជន៍ដូចជា៖
- ងាយស្រួលទទួលបាន
- អាចមិនត្រូវចាំបាច់បង់ការប្រាក់ ឬការប្រាក់តិចបំផុត
- មិនសូវមានសម្ពាធក្នុងការសងវិញ បើសិនជាអាជីវកម្មមិនទាន់ដំណើរការរលូននៅឡើយ។
យ៉ាងណាមិញ ការប្រើប្រាស់ដើមទុននេះក៏មានផលអវិជ្ជមានផងដែរដូចជា៖
- បរិមាណនៃកម្ចីមានចំនួនកំណត់ ឬមិនសូវច្រើន
- អាចនាំឲ្យចំណងគ្រួសារ ឬមិត្តភាពមានបញ្ហាល្អក់កករ
- បង្កើតជាជម្លោះប្រសិន បើមិនមានរៀបចំឯកសារព្រមព្រៀងច្បាស់លាស់។
ទុនពីក្រុមហ៊ុនបណ្តាក់ទុន
កម្ចីសហគ្រាសធុនតូច និងមធ្យម ជាឥណទានអាជីវកម្មមួយប្រភេទ ដែលផ្តោតលើសេវាផ្តល់ប្រាក់កម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យម។
ប្រភពដើមទុនមួយនេះមានអត្ថប្រយោជន៍ដូចជា៖
- មានប្រភេទកម្ចីឲ្យជ្រើសរើស ដូចជាកម្ចីរយ:ពេលវែង ឬខ្លី
- ការទូទាត់សង និងទ្រព្យបញ្ចាំធានាមានច្រើនជម្រើស
- កម្ចីមានប្រភពត្រឹមត្រូវ និងមានកិច្ចព្រមព្រៀងជាក់លាក់។
កម្ចីសហគ្រាសធុនតូច និងមធ្យមក៏មានផលពិបាកដល់អ្នកត្រូវការដើមទុនដូចជា៖
- ទាមទារឲ្យមានគម្រោង និងផែនការអាជីវកម្មច្បាស់លាស់
- ត្រូវសងអត្រាការប្រាក់ថែមពីលើប្រាក់កម្ចីដែលខ្លួនបានស្នើ
- អាចទទួលបានកម្ចីលុះត្រាតែធនាគារសិក្សា និងជឿជាក់ថាអ្នកអាចមានលទ្ធភាពសង និងមានប្រវត្តិឥណទានល្អ
ចំណាំ: ប្រភេទ និងលក្ខខណ្ឌនៃប្រាក់កម្ចី និងទុននីមួយៗនឹងមានភាពបត់បែនទៅតាមបុគ្គល និងស្ថានភាពអាជីវកម្ម ក៏ដូចជាលក្ខន្តិកៈធនាគារផងដែរ។
កម្ចីសហគ្រាសធុនតូចនិងមធ្យម
ដើមទុនប្រភេទនេះបានមកពី ក្រុមហ៊ុនដែលប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួន ដើម្បីយកទៅបណ្តាក់ទុនលើអាជីវកម្ម និង Startup ផ្សេងៗ។ បន្ថែមពីលើការផ្តល់ដើមទុន ក្រុមហ៊ុនភាគច្រើនក៏ផ្តល់ការបង្ហាត់បង្រៀន ក៏ដូចជាណែនាំពីទីផ្សារ និងផ្សារភ្ជាប់បណ្តាញទំនាក់ទំនងទៅដល់សហគ្រិន ឬអាជីវកម្មផងដែរ។
លក្ខខណ្ឌដើម្បីទទួលបានដើមទុនមានដូចជា៖
- គម្រោងអាជីវកម្មត្រូវមានសក្តានុពល
- ចំណូលវិនិយោគថេរ ឬខ្ពស់ មានទីផ្សារធំទូលាយ
- ក្រុមការងារមានសមត្ថភាព និងបទពិសោធន៍
- មានកម្មសិទ្ធិបញ្ញាលើគំនិតអាជីវកម្មជាដើម។
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។