ពាក្យចាស់ពោលថា “ការពារប្រសើរជាងព្យាបាល”
អនាគតមិនអាចដឹងមុនបាន ហើយក៏មិនអាចផ្លាស់ប្ដូរបានដែរ ប៉ុន្តែយើងអាចត្រៀមខ្លួនទុក មុនពេលបញ្ហាកើតឡើង។ ដោយហេតុនេះ ការមានធានារ៉ាប់រងអាយុជីវិត ជាការត្រៀមខ្លួនទុកមុនមួយប្រភេទ ដែលអ្នកគួរមានដើម្បីការពារអ្នកពីវិបត្តិហិរញ្ញវត្ថុ។
អានុភាពនៃធានារ៉ាប់រងអាយុជីវិត នឹងជួយធានាថាគ្រួសារជាទីស្រឡាញ់លោកអ្នកនៅតែអាចរស់នៅប្រកបដោយសុខដុម ជាមួយធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ មិនភិតភ័យសងបំណុល ទោះអ្នកមានបញ្ហា អាក់ខានចំណូល ឬអវត្តមានអ្នកក៏ដោយ។
តោះ!! យើងមកមើលសារៈសំខាន់នៃការមានធានារ៉ាប់រងជីវិតទាំងអស់គ្នា!
សន្តិភាពផ្លូវចិត្ត
ការមានធានារ៉ាប់រងអាយុជីវិតជួយឱ្យអ្នកមានសន្តិភាពផ្លូវចិត្ត ព្រោះអ្នកប្រាកដក្នុងចិត្តថា ពេលដែលអ្នកជួបបញ្ហាសុខភាព ឬរបួសគ្រោះថ្នាក់ ប៉ះពាល់កាយសម្បទា ដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពរកប្រាក់ចំណូល នាពេលនោះ អ្នកទទួលបានការធានាពេញលេញ ជាជំនួយទឹកប្រាក់ ឬជាប្រាក់សំណង់ ដោយមិនចាំបាច់បារម្ភត្រូវទៅខ្ចីបុលគេមកប្រើប្រាស់នោះទេ។
មានវិន័យក្នុងការគ្រប់គ្រង់ហិរញ្ញវត្ថុ
ការមានធានារ៉ាប់រងមានន័យថា អ្នកត្រូវតែមានផែនការហិរញ្ញវត្ថុរបស់អ្នកឱ្យបានល្អ ព្រោះអ្នកត្រូវការលុយដើម្បីបង់ថ្លៃបុព្វលាភ និងសម្រាប់ចំណាយលើតម្រូវការប្រចាំផ្សេងៗ។ ដើម្បីអាចធ្វើដូច្នេះបាន លុះត្រាតែអ្នក មានវិន័យ បង្កើតទម្លាប់ គ្រប់គ្រងប្រាក់ចំណូល ការចំណាយ ការសន្សំជាដើម។
ការពារហិរញ្ញវត្ថុនាពេលអនាគត
នាពេលអនាគត ពេលអ្នកមានវ័យកាន់តែចាស់ អ្នកអាចមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តធ្វើ ការងាររកចំណូលបានទៀងទាត់នោះទេ។ ម៉្យាងទៀត ពេលចាស់ទៅ អត្រាប្រឈមជំងឺកាន់តែខ្ពស់ អ្នកអាចត្រូវការថវិកាច្រើនសម្រាប់ព្យាបាល ឬស្នាក់នៅពេទ្យ។ មួយវិញទៀត បើសិនអ្នកជួបឧបទ្ទវហេតុនាំឱ្យគ្រោះថ្នាក់ ឬពិការ ធ្វើឱ្យយើងលែងមានលទ្ធភាពរកលុយទៀត ក្រុមហ៊ុននឹងផ្តល់ជាសំណងនូវចំនួនទឹកប្រាក់តាមអត្ថប្រយោជន៍ក្នុងគម្រោង ឬកញ្ចប់ដែលអ្នកបានទិញ។ ដូចនេះអ្នកកាន់តែគួរមានធានារ៉ាប់រងអាយុជីវិតជាពិសេសមានពីអាយុក្មេងទៅ ជាការគាំពារហិរញ្ញវត្ថុមួយដ៏ប្រសើរនាពេលអនាគត។
ការពារគ្រួសាររបស់អ្នកផ្នែកហិរញ្ញវត្ថុ
បើអ្នកជាមេគ្រួសារ អ្នកត្រូវមានទំនួលខុសត្រូវផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារដូចជាចំណាយប្រចាំថ្ងៃ ចំណាយលើការសិក្សារបស់កូន ចំណាយថ្លៃពេទ្យពេលអ្នកមានជំងឺធ្ងន់ ។ល។
បើអត់ពីអ្នកទៅ ឬអ្នកលែងមានលទ្ធភាពក្នុងការរកចំណូលគ្រួសារ តើមនុស្សជាទីស្រលាញ់របស់អ្នកនឹងរំពឹងអ្វីទៅ? ទាំងនេះហើយដែលអ្នកត្រូវមានធានារ៉ាប់រង អាយុជីវិតដើម្បីការពារហិរញ្ញវត្ថុគ្រួសារអ្នក។ ព្រោះពួកគេអាចយកប្រាក់សំណងទៅដោះស្រាយបញ្ហាជីរភាពប្រចាំ ឬប្រើប្រាស់សម្រាប់បង្កើតរបររកស៊ីណាមួយដើម្បីរកចំណូល។
មានប្រយោជន៏ដល់ផែនការចូលនិវត្តន៍
ការមានធានារ៉ាប់រងអាយុជីវិត អ្នកមិនបារម្ភថាត្រូវប៉ះពាល់ប្រាក់សន្សំសម្រាប់ចូលនិវត្តន៍ ព្រោះអ្នកទទួលបានការការពារហិរញ្ញវត្ថុជាស្រេច។ បើក្នុងករណីមិនមានហេតុការណ៍អ្វីធ្ងន់ធ្ងរកើតឡើងចំពោះអ្នក នៅពេលគម្រោងដល់កាលកំណត់ អ្នកទទួលបានត្រឡប់មកវិញនូវទឹកប្រាក់សន្សំសរុប ១០០% បូកនឹងភាគលាភបង្គរ។ អ្នកអាចបញ្ចូលប្រាក់ទាំងនោះទៅក្នុងកញ្ចប់សន្សំចូលនិវត្តន៍របស់អ្នកបាន៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន