ហិរញ្ញវត្ថុផ្ទាល់ខ្លួនសំដៅដល់ការគ្រប់គ្រងលុយ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន បូករួមទាំងការសន្សំ ការវិនិយោគនិង ផែនការហិរញ្ញវត្ថុសម្រាប់អនាគត។
ការយល់ដឹងអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនមានសារៈសំខាន់ នៅក្នុងជីវិតប្រចាំថ្ងៃក្នុងទិដ្ឋភាពជាច្រើន និងដើម្បីអាចរៀបចំផែនការហិរញ្ញវត្ថុនិងអនាគតរបស់ខ្លួន។ វាជួយឲ្យយើងមានទំនួលខុសត្រូវលើការចាយវាយរបស់ខ្លួន ក៏ដូចជាជួយអោយយើងចៀសពីការធ្លាក់ខ្លួនជាប់ក្នុងបំណុលមិនចាំបាច់ និងជាពិសេសបានត្រៀមខ្លួនទុកពេលជួបប្រទះនឹងជាយថាហេតុណាមួយដែលទាមទារហិរញ្ញវត្ថុជាដំណោះស្រាយ។
ការស្វែងយល់ពីនិងគ្រប់គ្រងហរិញ្ញវត្ថុផ្ទាល់ខ្លួន អាចធ្វើឡើងបានជាដំណាក់កាល ឬជាជំហានតូចៗ ចាប់ផ្ដើមពីការកត់ត្រានូវចំណូលចំណាយប្រចាំថ្ងៃ ការកំណត់នូវចំណាយចំបាច់ និងចំណាយមិនចាំបាច់ តម្រូវការ និងចំណង់ និងការមានផែនការដាក់សន្សំប្រាក់ជាដើម។
បន្ទាប់ពីគោលដៅសន្សំ ជំហានបន្ទាប់គឺមានដូចជា ការវិនិយោគ និងការការពារខ្លួន(ធានារ៉ាប់រង)ជាដើម ដើម្បីបង្កើនទ្រព្យឬចំណូលអកម្មបន្ថែម រួចការពារហិរញ្ញវត្ថុសម្រាប់អនាគតរបស់អ្នក និងគ្រួសារអ្នក។
ចំណេះ និងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ជាការចាំបាច់ក្នុងការរស់នៅរបស់យើងរាល់គ្នា ដើម្បីធានាថាប្រាក់របស់អ្នកបានប្រើប្រាស់ដោយឆ្លាតវៃ ដោយមានវិន័យ (financial discipline) និងក្នុងគោលដៅត្រឹមត្រូវ ព្រមទាំងអាចឈានទៅសម្រេចបានគោលដៅហិរញ្ញវត្ថុទៀតផង៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ចំណេះដឹងហិរញ្ញវត្ថុក្នុងបរិបទជំងឺកូវីដ ១៩