សម័យនេះ មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែប្រើប្រាស់បណ្តាញសង្គម ដូច្នេះហើយទើបក្រុមហ៊ុន និងអាជីវកម្មនីមួយៗបានផ្លាស់ប្តូររបៀបក្នុងការធ្វើទីផ្សារមកជាប្រព័ន្ធឌីជីថលវិញ។ ការធ្វើទីផ្សារបែបឌីជីថល គឺត្រូវមានការរៀបចំទុកជាមុន និង សិក្សាស្រាវជ្រាវឲ្យបានសុីជម្រៅដើម្បីឲ្យការធ្វើទីផ្សារនោះមានប្រសិទ្ធិភាពខ្ពស់។
គន្លឹះមួយចំនួនក្នុងការធ្វើទីផ្សារឌីជីថលឲ្យមានភាពជោគជ័យ៖
- ស្គាល់ពីផលិតផល ឬសេវាកម្ម និង audience របស់ខ្លួនឲ្យច្បាស់៖ ការដែលយើងស្គាល់ពីរបស់ខ្លួនឯងច្បាស់លាស់ យើងនឹងមានភាពងាយស្រួលក្នុងការធ្វើទីផ្សារឲ្យបានទៅដល់អតិថិជនគោលដៅ។
- មានទំព័រ Facebook គេហទំព័រផ្ទាល់ខ្លួន និង ព័ត៌មានសម្រាប់ទំនាក់ទំនង៖ វានឹងជួយសម្រួលដល់អតិថិជនក្នុងការសាកសួរពីសេវាកម្ម ឬផលិតផលរបស់អ្នកផ្ទាល់នៅពេលដែលគេចាប់អារម្មណ៍។
- តាមដានបណ្តាញសង្គមសម្រាប់ការបង្កើតមាតិកាថ្មីៗ ដោយមានវិជ្ជាជីវៈត្រឹមត្រូវ និងច្បាស់លាស់៖ សិក្សាស្រាវជ្រាវ និងតាមដានព័ត៌មានដែលកើតឡើងក្នុងបណ្តាញសង្គមឲ្យបានច្រើន ដើម្បីធ្វើឲ្យមាតិការបស់អ្នកមានការចាប់អារម្មណ៍ និងទាន់ពេលវេលា។ ប៉ុន្តែគួរបញ្ជាក់ថា មាតិកាទាំងអស់នោះគួរមានវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភបំពាន មិនវាយប្រហារអ្នកដទៃដោយផ្ទាល់ ឬដោយប្រយោលទេ និងត្រូវជៀសវាងនូវមាតិកាណាដែលបង្ហាញភាពអាសអាភាស ឬភាពមិនសមរម្យដោយប្រការណាមួយ។
- បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ audience ៖ នៅពេលដែលយើងមានភាពសកម្មក្នុងបណ្តាញសង្គមច្រើន នោះទស្សនិកជនក៏នឹងមានចំណាប់អារម្មណ៍ក្នុងការចង់ដឹងចង់លឺពីផលិតផលរបស់យើង។
ជាចុងក្រោយ គន្លឹះមួយចំនួនខាងលើជាគោលគំនិតដែលអ្នកគួរយកចិត្តទុកដាក់ផ្តោតទៅលើខ្លាំង ដោយអាចនឹងមានចំណុចតូចៗជាច្រើនផ្សេងៗអាស្រ័យតាមការយល់ឃើញរបស់អ្នកទាំងអស់គ្នា។ ម៉្យាងទៀតម្ចាស់អាជីវកម្មគួរតែមានភាពច្នៃប្រឌិតក្នុងការទាក់ទាញអតិថិជន ដើម្បីធ្វើឲ្យអាជីវកម្មរបស់ខ្លួនប្រព្រឹត្តទៅបានយ៉ាងជោគជ័យ៕😉
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?