បើចង់បានប្រាក់ខែខ្ពស់ជាងមុន តើយើងគួរធ្វើដូចម្តេច?
ខាងក្រោមជាចំណុចខ្លះៗ ដែលអ្នកអាចពិចារណា បើសិនចង់សុំតម្លើងប្រាក់ខែ
1 បណ្តុះបណ្តាលជំនាញតាមតម្រូវការទីផ្សារ
សេដ្ឋកិច្ចកើនឡើង តម្រូវការទីផ្សារការងារក៏ប្រែប្រួល ហេតុនេះយើងគួរបណ្តុះបណ្តាលជំនាញខ្លួនបន្ថែម ដូចជាជំនាញឌីជីថល ជំនាញដឹកនាំ និងជំនាញទំនាក់ទំនងជាដើម។
2 រៀនយកវិញ្ញាបនបត្រផ្សេងៗ
វិញ្ញាបនបត្រសិក្សាវគ្គខ្លី ពិតជាសំខាន់ដើម្បីបំពេញការងារកាន់តែប្រសើរជាងមុន។ ឧទាហរណ៍ រៀនតាមអនឡាញ ឬវគ្គបណ្តុះបណ្តាលខ្លី អំពីវគ្គបង្រៀនស្តីពីការប្រើប្រាស់ Microsoft Office ទីផ្សារឌីជីថល ភាសាបរទេស។ល។
3 ខិតខំធ្វើការ ចរចាតម្លើងប្រាក់ខែ
កាលណាយើងខិតខំយកចិត្តទុកដាក់ធ្វើការ វាជួយឲ្យមានភាពងាយស្រួលក្នុងការសុំមេតម្លើងប្រាក់ខែ ដោយបង្ហាញនូវការប្រឹងប្រែង និងតម្លៃរបស់យើងក្នុងនាមជាបុគ្គលិក។
4 គោរពវិន័យ និងមានទំនួលខុសត្រូវការងារខ្ពស់
ក្រុមហ៊ុនឲ្យតម្លៃខ្ពស់លើបុគ្គលិកដែលមានវិន័យល្អ និងមានទំនួលខុសត្រូវការងារខ្ពស់។ ទាំងនេះសុទ្ធតែជាគុណសម្បត្តិមួយចំនួន ដែលអ្នកអាចអនុវត្ត និងយកមករៀបរាប់ ពេលចរចាប្រាក់ខែ។
5 សាករកការងារ ឬកន្លែងធ្វើការថ្មី
បើអ្នកគិតថាប្រាក់ខែអ្នកមិនសមស្របទៅនឹងទំនួលខុសត្រូវការងារនោះ អ្នកក៏អាចពិចារណាផ្លាស់ប្តូរការងារ ឬកន្លែងធ្វើការ ដែលអាចផ្ដល់ប្រាក់ខែខ្ពស់ជាងមុន។
ដូច្នេះបើសិនជាចង់ឲ្យមេតម្លើងប្រាក់ខែ យើងគួរខិតខំប្រឹងប្រែងធ្វើការ ហើយគន្លឹះមួយវិញទៀត គឺគួររកប្រភពចំណូលឲ្យបានលើសពី១ ហើយកាត់បន្ថយចំណាយខ្លះផងណា៎
ឯកសារយោង៖
១. indeed - 8 Methods To Increase Your Salary
២. salary.com - Eight Things That Can Boost Your Pay
៣. Yahoo Finance - 4 Things You Can Do to Boost Your Salary
៤. upwork - 11 Creative Ways to Increase Your Income
៥. cnbc - The scientific reason being likable will get you hired and self-promotion won’t