សួស្ដីប្រិយមិត្តទាំងអស់គ្នា!! ខាងក្រោមនេះ ជាសៀវភៅទាំង១០ក្បាលដែលអ្នកគួរអាន ដើម្បីសិក្សាបន្ថែមពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
1 Rich Dad Poor Dad និពន្ធដោយ លោក Robert T. Kiyosaki
រៀបរាប់ពីទស្សនៈខុសគ្នារបស់ឪពុកអ្នកក្រ និងអ្នកមាន អំពីហិរញ្ញវត្ថុ និងការវិនិយោគ។ ក្នុងនោះក៏និយាយពីវិធីធ្វើការដើម្បីរកលុយ និងឲ្យលុយធ្វើការឲ្យអ្នកផងដែរ។
2 Broke Millennial: Stop Scraping By and Get Your Financial Life Together និពន្ធដោយ កញ្ញា Erin Lowry
បង្រៀនពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់អ្នកវ័យ២០~៣០ឆ្នាំ ដោយលើកយកស្ថានភាពជីវិតពិតមកនិយាយរៀបរាប់។
3 The Total Money Makeover និពន្ធដោយ លោក Dave Ramsey
បង្រៀនពីការគ្រប់គ្រងបំណុល ការដោះបំណុល ការជៀសពីការជាប់បំណុល និងនិយាយពីការយល់ខុសពីហិរញ្ញវត្ថុជាដើម។
4 The Psychology of Money និពន្ធដោយ លោក Morgan Housel
ជាសៀវភៅបែបចិត្តសាស្រ្តហិរញ្ញវត្ថុ ដោយលើកយក១៩រឿងខ្លីៗបង្ហាញពីគំនិត និងអត្តចរិតផ្សេងៗដែលមនុស្សមានទៅលើហិរញ្ញវត្ថុ ក្រោមប្រធានបទតែមួយ។
5 The Millionaire Next Door និពន្ធដោយ លោក Thomas J. Stanley
សៀវភៅនេះនិយាយពីភាពខុសគ្នា និងភាពដូចគ្នារវាងអ្នកមាន និងអ្នកក្រ ដោយលើកយកទម្លាប់គ្រប់គ្រងលុយកាក់មួយចំនួនមកឆ្លុះបញ្ចាំង។
6 Spend Well, Live Rich និពន្ធដោយ កញ្ញា Michelle Singletary
រៀបរាប់អំពីបញ្ហាហិរញ្ញវត្ថុដែលអ្នកមានគ្រួសារអាចនឹងជួបប្រទះ និងការណែនាំទាក់ទងនឹងបញ្ហានោះ។
7 A Beginner’s Guide to the Stock Market: Everything You Need to Start Making Money Today និពន្ធដោយ លោក Matthew R. Kratter
និយាយពីការវិនិយោគលើទីផ្សារមូលបត្រ ការណែនាំពីរបៀបវិនិយោគ បូករួមទាំងកំហុសដែលអ្នកវិនិយោគដំបូងតែងប្រព្រឹត្ត និងវិធីសាស្ត្រដើម្បីជៀសវាងកំហុសទាំងនោះទៀតផង។
8 Clever Girl Finance: Ditch Debt, Save Money and Build Real Wealth និពន្ធដោយ កញ្ញា Bola Sokunbi
និយាយពីហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់មនុស្សស្រី និងលើកទឹកចិត្តឲ្យស្ត្រីចេះគ្រប់គ្រង មានទំនួលខុសត្រូវ ព្រមទាំងនិយាយរឿងហិរញ្ញវត្ថុខ្លួនដោយសេរី។
9 What To Do With Your Money When Crisis Hits: A Survival Guide និពន្ធដោយ កញ្ញា Michelle Singletary
និយាយពីការបែងចែកចំណាយ និងការគ្រប់គ្រងហិរញ្ញវត្ថុ នៅពេលយើងមិនសូវធូរធារ។
10 Your Money or Your Life និពន្ធដោយ កញ្ញា Vicki Robin
និយាយពីការស្វែងរកសេរីភាពហិរញ្ញវត្ថុ ដោយបង្រៀនពីការគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយសុខុមាលភាព។
អ្នកអាចរកជាវទិញសៀវភៅទាំងនេះបាននៅតាមបណ្តាហាងលក់សៀវភៅ ឬនៅបណ្ណាគារនានានៅក្នុងប្រទេសកម្ពុជា។ រីឯសៀវភៅមួយចំនួនមានបកប្រែជាភាសាខ្មែរទៀតផង!
តោះ!! នៅចាំអីទៀត ទៅអានសៀវភៅបង្កើនចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនទាំងអស់គ្នា 😉
ឯកសារយោង៖
១. WallStreetMojo – 15 Best Finance Books [Updated 2022]
២. Investopedia – The 12 Best Finance Books
៣. Business Insider – The 16 best personal finance books for 2022
៤. The Balance – The 10 Best Personal Finance Books of 2022
៥. Investopedia – The 9 Best Books for Young Investors