ប្រទេសកម្ពុជាបានបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួន "រៀល" បន្ទាប់ពីទទួលបានឯករាជ្យ ដើម្បីជំនួសរូបិយប័ណ្ណឥណ្ឌូចិន (Indochinese piastres)។ ធនាគារជាតិនៃកម្ពុជាមានគោលបំណងបោះផ្សាយរូបិយវត្ថុជាតិ ដើម្បីកសាងអត្តសញ្ញាណជាតិ និងបំពេញអតិបតេយ្យភាពក្នុងការរក្សាស្ថិរភាពរូបិយវត្ថុ។ ចំពោះការកសាង និងគ្រប់គ្រងរូបិយវត្ថុនេះមានការសហការពីធនាគាររដ្ឋ និងឯកជនរួមគ្នាប្រតិបត្តិការ ដើម្បីឲ្យប្រព័ន្ធធនាគារក្នុងស្រុកបានដំណើរការឡើងវិញ។
មកទល់សព្វថ្ងៃ ធនប័ត្រទាំង១៣ប្រភេទដែលកំពុងដាក់ចរាចរលើទីផ្សារនោះរួមមាន ក្រដាស៥០រៀល ក្រដាស១០០រៀល ក្រដាស២០០រៀល ក្រដាស៥០០រៀល ក្រដាស១០០០រៀល ក្រដាស២០០០រៀល ក្រដាស៥០០០រៀល ក្រដាស១០០០០រៀល ក្រដាស១៥០០០រៀល ក្រដាស២០០០០រៀល ក្រដាស៣០០០០រៀល ក្រដាស៥០០០០រៀល និងក្រដាស១០០០០០រៀល។
ថ្មីៗនេះផងដែរ រាជរដ្ឋាបាលក៏បានសម្រេចដាក់ចរាចរសារជាថ្មីនូវក្រដាស២០០រៀល និងក្រដាស២០០០រៀល ដែលបានបាត់ស្រមោលមួយរយៈ។ ហើយក្រដាសប្រាក់ទាំងពីរនឹងត្រូវដាក់ឲ្យប្រើប្រាស់ឡើងនូវធនប័ត្រគំរូថ្មីចាប់ពីថ្ងៃដែលបានចេញប្រកាស៕
ឯកសារយោង
1. Banknotes in circulation - NBC
2. History of Cambodia Banknote - Cambodia Tourism
3. ក្រដាសលុយថ្មី! កម្ពុជាចរាចរក្រដាសប្រាក់ថ្មី ក្រដាស ២,០០០រៀល និងក្រដាស ២០០រៀលថ្មី - Business Cambodia