គណនីសន្សំ គឺប្រៀបដូចជាកន្លែងសុវត្ថិភាពមួយសម្រាប់បញ្ញើប្រាក់សន្សំសម្រាប់ដកប្រើប្រាស់ថ្ងៃមុខ។ យ៉ាងណាវិញ អ្នកមួយចំនួនអាចមានការលំបាកក្នុងការស្វែងរកគណនីសន្សំដែលសមរម្យសម្រាប់ខ្លួនឯង និងគ្រួសារ។ ដូច្នេះហើយថ្ងៃនេះកាក់សេននឹងប្រាប់ពីចំណុចសំខាន់ៗដែលគួរពិចារណា៖
1 ការប្រាក់៖ វាគឺជាការលើកទឹកចិត្ត (Incentive) មួយសម្រាប់អ្នកសន្សំ។ ការប្រកួតប្រជែងគ្នាក្នុងការផ្ដល់ការប្រាក់នេះ យើងគួររកធនាគារដែលមានអត្រាការប្រាក់សមរម្យមួយ ប្រហាក់ប្រហែល ឬខ្ពស់ជាងទីផ្សារទូទៅ។
2 សុវត្ថិភាព៖ យើងជ្រើសរើសការសន្សំនៅធនាគារ ដ្បិតមិនចង់បាត់បង់ ឬខូចខាតដូចសន្សំនៅផ្ទះ។ ហេតុនេះ ធនាគារណាដែលផ្ដល់ទំនុកចិត្តខ្ពស់ផ្នែកសុវត្ថិភាព គឺជារឿងសំខាន់។
3 សេវាធនាគារចល័ត៖ ការផ្ដល់សេវានេះ អាចឱ្យអ្នកសន្សំត្រួតពិនិត្យការប្រាក់ តាមដានសមតុល្យគ្រប់ពេលវេលា និងទីកន្លែងតាមរយៈទូរសព្ទដៃ។
4 លទ្ធភាពដក និងដាក់ប្រាក់៖ គួរជ្រើសរើសធនាគារដែលអនុញ្ញាតឱ្យអ្នកអាចដក និងដាក់លុយតាមបេឡាករ ឬតាមទូ ATM ប្រកបដោយភាពបត់បែន។
5 កម្រៃបើកគណនី៖ នរណាមិនចង់បើកគណនីឥតគិតថ្លៃ? យើងច្រើនច្រឡំវាជាមួយសមតុល្យអប្បបរមា ប៉ុន្តែវាជាទឹកប្រាក់ដែលត្រូវតម្កល់ដំបូងប៉ុណ្ណោះ ហើយទឹកប្រាក់នោះនៅតែជារបស់អ្នក មិនបង់ជូនធនាគារឡើយ។
ជាមួយគណនីសន្សំផ្លឹស (Savings Account Plus) របស់ធនាគារ អ៊ូរី អាចជួយអ្នកសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក ប្រកបដោយសុវត្ថិភាពជាមួយនឹង
👉ទទួលបានការប្រាក់ខ្ពស់ផ្ដល់ជូនជាប្រចាំខែ រហូតដល់ទៅ3.5%
👉ប្រើប្រាស់កម្មវិធីធនាគារចល័ត WOORI WON ដោយងាយស្រួល និងឥតគិតថ្លៃ
👉ដាក់ប្រាក់ ឬដកប្រាក់សន្សំបានគ្រប់ពេលវេលា។
ចុះចំណែកលោកអ្នកវិញ ពេលបើកគណនីសន្សំគិតលើកត្តាណាជាងគេ?
* មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន