កម្មវិធីទូរសព្ទដៃ WOORI WON របស់ធនាគារ អ៊ូរី មានមុខងារយ៉ាងសំបូរបែប និងមានភាពងាយស្រួលសម្រាប់អតិថិជនធនាគារ អ៊ូរី ទាំងអស់។
ថ្ងៃនេះ កាក់សេន នឹងចែករំលែកពីមុខងារសំខាន់ៗរបស់កម្មវិធីទូរសព្ទដៃ WOORI WON តោះ! ចុចលើរូបនីមួយៗដើម្បីដឹងឲ្យកាន់តែច្បាស់
ចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង
អតិថិជនរបស់ធនាគារ អ៊ូរី ទាំងអស់អាចចុះឈ្មោះប្រើប្រាស់ WOORI WON ដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅធនាគារផ្ទាល់នោះទេ។
បង់ប្រាក់កម្ចី ឬស្នើសុំកម្ចី
ជាមួយនឹងកម្មវិធី WOORI WON អ្នកអាចស្នើសុំកម្ចី ឬទូទាត់កម្ចីបានតាមរយៈទូរសព្ទដៃ ដោយគ្រាន់តែអនុវត្តតាមលក្ខខណ្ឌកំណត់ប៉ុណ្ណោះ។ ម្យ៉ាង អ្នកកាន់តែចំណេញពេលវេលា និងមានភាពងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាធនាគារណាមួយទៀតទេ។
ផ្ទេរប្រាក់
មិនចាំបាច់ភ័យព្រួយក្នុងការជិះដើររកកន្លែងផ្ញើលុយទៀតទេ!
តាមរយៈកម្មវិធី WOORI WON អ្នកអាចផ្ទេរប្រាក់ទៅកាន់អ្នកណាក៏បាន រវាងអ្នកមានគណនីធនាគារ អ៊ូរី និងអាចផ្ញើទៅធនាគារក្នុងស្រុកដែលជាសមាជិកប្រព័ន្ធបាគងដោយឥតគិតថ្លៃ។
ស្កេនរហ័ស
ជាមួយនឹងមុខងារស្កេនរហ័ស អ្នកអាចបង្កើត QR កូដ ដើម្បីផ្ទេរប្រាក់បានឆាប់រហ័សទៅកាន់ម្ចាស់គណនីធនាគារ អ៊ូរី ផ្សេងទៀត ផ្ទេរចូលកាបូបលុយបាគង ឬទូទាត់ប្រាក់ជាមួយពាណិជ្ជកររបស់ប្រព័ន្ធបាគងទៀតផង។
អាចបង់ថ្លៃទឹក ភ្លើង និងសំរាម
អ្នកក៏អាចបង់ថ្លៃទឹក ភ្លើង និងសំរាម តាមរយៈកម្មវិធីទូរសព្ទដៃ WOORI WON បានដែរ ដោយមិនចាំបាច់ធ្វើដំណើរទៅបង់ប្រាក់ផ្ទាល់ដល់ក្រុមហ៊ុននោះទេ។ អ្នកអាចទូទាត់ចំណាយទាំងនេះបានយ៉ាងងាយស្រួល និងចំណេញពេលវេលា ដោយគ្រាន់តែមានគណនីធនាគារ អ៊ូរី និងកម្មវិធី WOORI WON នៅក្នុងទូរសព្ទដៃប៉ុណ្ណោះ។
នៅចាំអីទៀត? បើកគណនីនៅធនាគារ អ៊ូរី ឥលូវនេះ ដើម្បីប្រើប្រាស់កម្មវិធី WOORI WON និងទទួលយកបទពិសោធន៍នៃភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការនានាដោយគ្រាន់តែមានទូរសព្ទដៃនៅជាប់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែមអំពីការប្រើប្រាស់កម្មវិធី WOORI WON អ្នកអាចទំនាក់ទំនងផ្ទាល់ទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ Woori Bank Cambodia ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 023 96 3333។
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
ចុចទីនេះ ស្វែងយល់បន្ថែមពី បើកគណនីធនាគារដល់ទៅ ៥ ដើម្បីអ្វី?
© 2021 - 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន