អាជីវកម្មណាក៏ដូចអាជីវកម្មណាដែរ មិនអាចខ្វះសេវាអតិថិជនទេ!! ផលិតផលមានគុណភាពល្អហើយ បូករួមទាំងសេវាអតិថិជនជាទីពេញចិត្តទៀតនឹងធ្វើឲ្យអតិថិជនចង់មកម្ដងហើយម្ដងទៀត។ ប៉ុន្តែ តើអាជីវកម្មត្រូវធ្វើដូចម្ដេច បើចង់ផ្តល់សេវាអតិថិជនឲ្យបានល្អ?
1. ភាពរួសរាយរាក់ទាក់ និងយល់ពីតម្រូវការអតិថិជន
ផ្ដល់ស្នាមញញឹម ប្រើពាក្យគួរសម វាចាទន់ភ្លន់ និងភាពរួសរាយរាក់ទាក់ សុទ្ធសឹងតែធ្វើឲ្យអតិថិជនមានអារម្មណ៍ថាកក់ក្ដៅពេលមកជាវទំនិញ ឬមកប្រើប្រាស់សេវាកម្មហាងរបស់អ្នក។ លើសពីនេះ អ្នកចាំបម្រើសេវាអតិថិជនត្រូវព្យាយាមយល់ និងបំពេញតម្រូវការអតិថិជនផងដែរ ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ថាទទួលបានការស្វាគមន៍ ផ្ដល់តម្លៃ និងយកចិត្តទុកដាក់ សូម្បីការចងចាំចំណុចតូចៗ ដូចជាចំណង់ចំណូលចិត្ត ឬតម្រូវការរបស់គាត់។
2. ផ្ដល់ឲ្យអតិថិជននូវបទពិសោធន៍គួរឲ្យចងចាំ
ម្ចាស់អាជីវកម្មគួរផ្ដល់បទពិសោធន៍ដ៏គួរឲ្យចងចាំដល់អតិថិជន ដើម្បីឲ្យគាត់មានអារម្មណ៍ថាប្លែកនិងពិសេសខុសពីហាងដទៃ។ ទោះបីផលិតផល ឬសេវាកម្មដូចគ្នា ប៉ុន្តែភ្ញៀវអាចនឹងនិយមហាងមួយជាងហាងមួយទៀតដោយសារអារម្មណ៍ និងបទពិសោធន៍ដែលទទួលបានមានលក្ខណៈខុសគ្នា។ តួយ៉ាងដូចជា ពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលិក ពេលទទួលបានការបញ្ចុះតម្លៃពិសេស ពេលទទួលកាដូរ ឬវត្ថុអនុស្សាវរីយ៍។ល។ ដូច្នេះ ម្ចាស់អាជីវកម្មគួរតែរកវិធី និងបង្កើតការចងចាំល្អៗដល់អតិថិជន ដើម្បីឲ្យពួកចង់ត្រលប់មកទទួលយកបទពិសោធន៍ទាំងនេះម្ដងទៀត។
3. ភាពងាយស្រួលនៃការទូទាត់ប្រាក់
សម័យនេះគឺសម័យថ្មី បច្ចេកវិទ្យាទំនើប ហើយអតិថិជនជាច្រើនលែងចូលចិត្តដាក់លុយតាមខ្លួនច្រើនៗហើយ ម៉្យាងគឺបារម្ភពីសុវត្ថិភាព និងអនាម័យផង។ ហេតុនេះហើយម្ចាស់អាជីវកម្មត្រូវចេះបត់បែនទៅតាមអតិថិជនដូចគ្នា។ ជាមួយបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗសព្វថ្ងៃ អាជីវករត្រូវផ្ដល់ភាពងាយស្រួលក្នុងការទូទាត់ប្រាក់ដល់អតិថិជន ដូចជាតាមរយៈការទូទាត់ប្រាក់ដោយស្កេនកូដ QR របស់ធនាគារអ៊ូរី ដែលចំណេញទាំងពេលវេលា និងមានសុវត្ថិភាពចំពោះអតិថិជន។ មិនតែប៉ុណ្ណោះ ជាមួយ KHQR ដែលបានដាក់ឲ្យប្រើប្រាស់ដោយធនាគារជាតិនៃកម្ពុជា អតិថិជនរបស់អ្នកអាចស្កេនទូទាត់បានយ៉ាងងាយស្រួល មិនថាគាត់ផ្ទេរចេញពីគណនីនៅធនាគារក្នុងស្រុកណាមួយក៏បាន។
អាជីវកម្មដើរទៅមុខរលូន ទទួលបានជោគជ័យឬអត់ ក៏អាស្រ័យលើការផ្ដល់សេវាអតិថិជន ចងចិត្តពួកគាត់ឲ្យត្រលប់មកទទួលសេវាកម្មពីក្នុងហាងម្ដងទៀតបានដែរឬទេ។
ដើម្បីផ្ដល់ភាពងាយស្រួលជាងមុនដល់អតិថិជនក្នុងការទូទាត់ប្រាក់ ម្ចាស់អាជីវកម្មអាចស្នើសុំ KHQR ពីធនាគារ អ៊ូរី ឥលូវនេះ! រួមជាមួយនូវភាពសម្បូរបែបនៃសេវាធនាគារ ភាពងាយស្រួលក្នុងការស្វែងរកនិងប្រើប្រាស់ តាមរយៈសាខាធនាគាររហូតដល់ ១៣៨ សាខាទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចទាក់ទងទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ អ៊ូរី នៅទីនេះ 👉 Woori Bank Cambodia៕
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន