អ្នកណាដែលមិនប្រាថ្នាចង់បានជីវិតបរិបូរណ៍មួយនោះ?
អ្នកខ្លះចង់បានការងារល្អ អ្នកខ្លះក៏ចង់បានគ្រួសារមានសុភមង្គល ចំណែកអ្នកខ្លះចង់បានសុខភាពល្អមាំមួន ហើយបើអ្នកខ្លះទៀតចង់បានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬក៏មានអ្នកចង់បានទាំងអស់ដែរ។
«ជីវិតមួយបរិបូរណ៍» ត្រូវបានផ្ដល់អត្ថន័យ និងលក្ខណៈខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប៉ុន្តែពាក្យថា «បរិបូរណ៍» គឺសំដៅដល់ភាពដែលគ្រប់គ្រាន់ ពេញលេញ និងសម្បូរ។
ចុះក្នុងបរិបទសព្វថ្ងៃនេះ តើជីវិតបរិបូរណ៍គួរតែមានលក្ខណៈបែបណាទៅ?
ជីវិតបរិបូរណ៍ គប្បីមានផែនការជីវិតច្បាស់លាស់
ផែនការជីវិតគឺការរៀបចំគម្រោងសម្រាប់ដំណើរជីវិតឲ្យកាន់តែប្រសើរ ដោយបង្កើនប្រសិទ្ធភាពធនធាន និងប្រើប្រាស់ពេលវេលាឲ្យបានល្អ។ ដូចនេះ ផែនការជីវិតច្បាស់លាស់ គឺនៅពេលអ្នកមានគោលដៅជាក់លាក់ក្នុងជីវិតដែលអ្នកចង់សម្រេចបាន រួមមានជីវិតគ្រួសារ ជីវិតការងារ ទ្រព្យសម្បត្តិ ឬហិរញ្ញវត្ថុជាដើម។ ម្យ៉ាង វានឹងដើរតួជាអ្នកនាំផ្លូវឲ្យយើងខិតខំស្វែងរកវិធីសាស្រ្តផ្សេងៗដើម្បីសម្រេចគោលដៅក្នុងផែនការរបស់យើងដូច្នោះដែរ។
សេរីភាពហិរញ្ញវត្ថុ
អ្នកណាៗក៏ចង់មានសេរីភាពក្នុងជីវិត។ ដូចគ្នាដែរ សេរីភាពផ្នែកហិរញ្ញវត្ថុគឺជាលក្ខណៈមួយទៀតដែលគ្រប់គ្នាប្រាថ្នាចង់បានសម្រាប់ជីវិតមួយបរិបូរណ៍ពេញលេញ។ វាអនុញ្ញាតឲ្យអ្នកមានសិទ្ធិសេរីភាពលើហិរញ្ញវត្ថុផ្ទាល់ខ្លួន ទាំងសេរីភាពលើចំណាយ និងមិនខ្វាយខ្វល់ពីប្រាក់ចំណូលបន្តទៀត។ តែដើម្បីឈានទៅរកសេរីភាពហិរញ្ញវត្ថុ អ្នកគួរចាប់ផ្តើមមានទម្លាប់សន្សំ រៀបផែនការចំណូលចំណាយ ដោយចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យច្បាស់លាស់ រួមការវិនិយោគ និងបង្កើនទ្រព្យផងដែរ។
មានធានារ៉ាប់រងអាយុជីវិត
ដើម្បីធានាថាគ្មានឧបសគ្គដល់ការសម្រេចផែនការជីវិត និងសេរីភាពហិរញ្ញវត្ថុក្នុងជីវិតបរិបូរណ៍ ដោយមិនចាំបាច់ព្រួយបារម្ភពីចំណាយឥតព្រៀងទុកណាមួយនាពេលអនាគត អ្នកគប្បីបន្ថែមការការពារដល់ហិរញ្ញវត្ថុ និងផែនការជីវិតរបស់អ្នកកាន់តែប្រសើរ។
ធានារ៉ាប់រងដែលស័ក្តិសមនឹងជីវិតបរិបូរណ៍របស់អ្នកគួរជាគម្រោងដែលផ្ដល់ការការពារដ៏បរិបូរណ៍ដូចគ្នា។ ជាផ្នែកមួយក្នុងការការពារហិរញ្ញវត្ថុរបស់ខ្លួន អ្នកគួររួមបញ្ចូលគម្រោង Manulife បរិបូរណ៍ ដែលផ្ដល់ការការពារច្រើនក្នុងកញ្ចប់តែមួយ រួមជាមួយភាពទូលំទូលាយបានទូទាំងពិភពលោក។ អត្ថប្រយោជន៍ពីការការពារដ៏បរិបូរណ៍នេះរួមមាន៖
👉ប្រាក់សំណងសម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
👉កញ្ចប់ប្រាក់សម្រាប់ចំណាយប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
👉និងប្រាក់សំណងក្នុងករណីអ្នករងពិការភាពទាំងស្រុង ឬទទួលមរណភាព៕
ដើម្បីជីវិតបរិបូរណ៍របស់អ្នក សូមស្វែងយល់បន្ថែមពីគម្រោង Manulife បរិបូរណ៍ ដោយចូលទៅកាន់ 👉https://www.manulife.com.kh/.../life/manulife-boribo.html
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន