មានក្តីសុបិន្ត ប៉ុន្តែមិនសូវហ៊ានប្រាប់ឪពុកម្តាយ ព្រោះខ្លាចគាត់ហាមខាត ឬមិនយល់ព្រម? អេដមីនជឿថាមនុស្សជាច្រើនយ៉ាងហោចណាស់ក៏ធ្លាប់ឆ្លងកាត់ដំណាក់់កាលនេះម្តងក្នុងជីវិតរបស់ពួកគេដែរ។ បើសិន ជាអ្នកឆ្ងល់ថាហេតុអ្វីអ្នកដទៃអាចបញ្ចុះបញ្ចូលឪពុកម្តាយឱ្យគាំទ្រក្តីសុបិន្តរបស់គេបាន
យល់ពីខ្លួនអ្នកឱ្យបានច្បាស់លាស់៖
មុននឹងយើងនិយាយពីក្តីសុបិន្ត ឬចង់ប្រាប់ទៅឪពុកម្តាយ អ្នកគួរណាតែគិតពិចារណាជាសិនថា តើក្តីសុបិន្តមួយនេះគឺពិតជាអ្វីដែលអ្នកចង់បានពិតប្រាកដឬទេ? ក្តីសុបិន្តនេះចេញមកពីចិត្ត អ្នកផ្ទាល់ឬទេ? បន្ទាប់ពីបានយល់ពីខ្លួនច្បាស់ហេីយ គឺអ្នកគួរតែចាប់ផ្តើមស្រាវជ្រាវ និងរៀបចំផែនការ ដើម្បីក្តីសុបិន្តមួយនោះ។ បើសិនជាអ្នកចង់ធ្វើជាអ្នកចម្រៀង អ្នករៀនមកពីអ្នកណា? ត្រូវហាត់រយះ ពេលប៉ុន្មាន? ជាពិសេសនោះ គឺអ្នកគួរគិតបញ្ហាដែលអាចប៉ះពាល់ដល់ក្តីសុបិន្ត រកវីធីដោះស្រាយ អេាយហេីយ។ ទេាះបីតែត្រូវការពេលវេលាយូរ ប៉ុន្តែបើសិនជាវាពិតជាសំខាន់សម្រាប់អ្នកមែន it’s gonna be worth it។ ត្រូវអត់?
ក្នុងការដេីរទៅក្តីស្រមៃគឺសុទ្ធតែពិបាក ប៉ុន្តែអ្នកត្រូវមានភាពក្លាហាន ឬទំនុកចិត្តលើខ្លួនឯងក្នុងការធ្វើ អ្វីមួយ។ ត្រូវជឿថាខ្លួនឯងអាចធ្វើបាន។ You can do it!
បញ្ចុះបញ្ចូលពួកគាត់៖
មិនមែនឪពុកម្តាយមិនយល់ព្រម ឬគាំទ្រលើអ្វីអ្នកចង់ធ្វើនេាះទេ បុ៉ន្តែដោយសារតែគាត់ យល់ថាវាជារឿងប្រថុយប្រថាន ឬមិនសាកសម។ អ្នកគួរតែប្រាប់ពីមូលហេតុដេាយភាពស្មោះត្រង់ ថាហេតុអ្វីបានជាអ្នកជ្រើសរើសយកក្តីសុបិន្តមួយនេះ ហើយប្រាប់គាត់ថាអ្នកចង់បន្តក្តី សុបិន្តដែលអ្នកកំពុងតែខិតខំធ្វើឱ្យក្លាយជាការពិត ហើយដែលអ្នកយល់ច្បាស់ពីបញ្ហា ឬការព្រួយបារម្ភរបស់គាត់ ប៉ុន្តែនេះជាផ្នែកមួយនៃជីវិតដែលអ្នកកំពុងតែរៀនដើរដោយខ្លួនឯង។ អ្វីម្យ៉ាងទៀត អ្នកអាចយកមកបញ្ចុះបញ្ចូលឪពុកម្តាយ ដេាយយកផែនការបម្រុងទុក បើសិនជាផែនការក្តីស្រមៅរបស់អ្នកមិនដំណើរការ ឬមិនមានភាពជោគជ័យ។ ពួកគាត់លែងសូវបារម្ភ ព្រោះអ្នកមានផ្លូវដើរផ្សេង គាត់គិតថាអ្នកធំដឹងក្តីមានការពិចារណា និងគិតគូរដិតដល់លើអនាគត។ រឿងទៅថ្ងៃអនាគតជារឿងមើលមិនឃើញ ប៉ុន្តែយ៉ាងហោចណាស់ ក៏អ្នកបានត្រៀមខ្លួនទុកដែរ។
ករណីឪពុកម្តាយអ្នកមិនយល់ព្រម ឬមិនគាំទ្រក្តីស្រមៅរបស់អ្នក កុំទាន់បោះបង់វាចោល។ មានវិធីច្រើនណាស់ដែលអ្នកអាចបន្តក្តីស្រមៃដោយខ្លួនឯង ហើយក៏មានមនុស្សដូចអ្នកជាច្រើនដែល កំពុងតែដើរផ្លូវដូចអ្នកដែរ។ បើសិនជាអ្នកមិនបោះបង់វាចោល ហើយស្តាប់សម្លេងខ្លួនឯង និងចាំថាអ្នកអាចធ្វេីបាន។ អ្នកគ្រាន់ត្រូវការតែកំលាំងចិត្តពីពួកគាត់តែប៉ុណ្ណោះ។
នៅថ្ងៃណាមួយឪពុកម្តាយនឹងចាប់ផ្តើមយល់ពីអ្នក ហើយនឹងជឿទុកចិត្តអ្នកពេលដែលឃើញ អ្នកមិនបោះបង់ចោល ឬសប្បាយចិត្តនឹងអ្វីដែលអ្នកធ្វើ ទោះបីជាអ្នកមានភាពជោគជ័យ ឬមិនជោគជ័យក៏ដោយ។ ពេលខ្លះគាត់ត្រូវការពេលវេលាដេីម្បីយល់ពីវា។ ដូច្នេះអ្នកគួរធ្វើអ្វីដែលអ្នកស្រឡាញ់ និងរៀនដេីរ
ដេាយខ្លួនឯង ពីព្រោះចុងក្រោយ អ្នកជាមនុស្សដែលសប្បាយចិត្តជាងគេ ហើយរាល់បញ្ហាកេីតទ្បេីងគឺជាបទពិសេាធន៏នៃជីវិតព្រេាះ អ្នកមិនស្តាយក្រោយក្នុងការធ្វេីវា៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។