តើការសន្ទនីយភាពជាអ្វី?
🔹 សនន្ទីយភាពឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការបម្លែងទ្រព្យសកម្មមួយជាសាច់ប្រាក់។ សន្ទនីយភាពបែងចែកជា២ប្រភេទគឺ សន្ទនីយភាពទីផ្សារ និងសន្ទនីយភាពគណនេយ្យ។
🔹 សន្ទនីយភាពទីផ្សារ សំដៅដល់វិសាលភាពទីផ្សារដូចជាទីផ្សារភាគហ៊ុន ឬអចលទ្រព្យក្នុងប្រទេសដែលអនុញ្ញាតឲ្យមានទិញ ឬលក់ក្នុងតម្លៃស្ថិរភាព និងតម្លាភាព។ ចំណែកសន្ទនីយភាពគណនេយ្យ សំដៅដល់ស្ថានភាពមួយដែលអាជីវកម្ម ឬក្រុមហ៊ុនមានលទ្ធភាពសងបំណុលរយៈពេលខ្លី (short-term liabilities) ជាមួយទ្រព្យសកម្មរយៈពេលខ្លី (current asset)។ ឧទាហរណ៍ ម្ចាស់អាជីវកម្មកាហ្វេមួយត្រូវទូទាត់លុយជំពាក់អ្នកផ្គត់ផ្គង់គ្រាប់កាហ្វេ។ ដើម្បីទូទាត់ប្រតិបត្តិការនេះបាន ម្ចាស់អាជីវកម្មត្រូវទារលុយពីអតិថិជនដែលជំពាក់គាត់។ ពេលគាត់ទទួលបានសាច់ប្រាក់ពីអ្នកជំពាក់ក្នុងរយៈពេលសមរម្យមួយដើម្បីបង់ឱ្យអ្នកផ្ទត់ផ្គង់គ្រាប់កាហ្វេទាន់ពេល នេះហើយដែលហៅថា សន្ទនីយភាព៕
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន
ឯកសារយោង
1. Understanding Liquidity and How to Measure It – Investopedia
2. What is liquidity? It’s how easily you can sell an asset for cash — here’s when and why it matters to your finances – Insider