លំហូរសាច់ប្រាក់ជាកត្តាមួយដ៏ចាំបាច់ដែលជួយឱ្យអាជីវកម្មអាចដំណើរការទៅមុខបានដោយរលូន។ យ៉ាងណាមិញ ម្ចាស់អាជីវកម្មភាគច្រើន តែងជួបការលំបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ ដើម្បីធានាថាមានលុយបង្វិលគ្រប់គ្រាន់ជាប់ជានិច្ចសម្រាប់ដំណើរការអាជីវកម្ម។
ចុះបើគាត់ជួបបញ្ហានេះវិញ តើគាត់គួរដោះស្រាយដោយរបៀបណា?
១. កុំស្ដុកទំនិញលើសលប់
ការស្តុកទំនិញច្រើនលើសលប់ ធ្វើឱ្យកប់ដើមទុនទៅលើទំនិញទាំងនោះ ពោលគឺបើការលក់ចេញបានតិច បើធៀបនឹងទំហំចំណាយលើទំនិញ។ ស្ថានភាពលក់ចេញយឺតនេះអាចកើតមាន ឡើងនៅពេលដែលអ្នកប្រើវិធីសាស្ត្រប៉ាន់ស្មានតម្រូវការរបស់អតិថិជន ដោយមិនផ្អែកលើរូបមន្ត ឬការវិភាគត្រឹមត្រូវ។ បែបនេះបណ្ដាលឱ្យអាជីវកម្មរបស់អ្នកស្ទះលុយ មិនមានលុយគ្រប់សងអ្នកផ្គត់ផ្គង់ និងចំណាយប្រតិបត្តិការនានា។
២. ព្យាករលំហូរសាច់ប្រាក់
ការព្យាករលំហូរសាច់ប្រាក់សំដៅលើការគិតទុកជាមុនពីប្រាក់ចំណូលដែលទទួលបានពីការលក់ និង លំហូរលុយចេញរបស់អាជីវកម្ម។ អ្នកអាចព្យាករលំហូរសាច់ប្រាក់ដោយកំណត់គោលដៅ និងរយៈពេលព្យាករ ជ្រើសរើសវិធីព្យាករសមស្រប និងតាមដានពីខែមុនៗ។
៣. មានកញ្ចប់ប្រាក់សម្រាប់គ្រាអាសន្ន (Emergency Fund)
មិនមែនតែហិរញ្ញវត្ថុផ្ទាល់ខ្លួនទេដែលត្រូវមានកញ្ចប់ប្រាក់សម្រាប់គ្រាអាសន្ន សូម្បីអាជីវកម្មក៏ត្រូវមាន ដែរ ដែលកញ្ចប់ប្រាក់នោះគួរតែអាចរ៉ាប់រងពី ខែទៅ៦ខែ។ ការមានកញ្ចប់ប្រាក់បម្រុងនឹងជួយទប់ទល់ចំណាយបណ្ដោះអាសន្ន ពេលដែលចំណូល របស់អ្នកមានកម្រិតដោយកត្តា ឬឧបសគ្គណាមួយ និងអាចឲ្យអ្នកចៀសវាងពីការបង្កើតបំណុលថ្មី។
៤. កម្ចីពីធនាគារ
កម្ចីធនាគារសម្រាប់អាជីវកម្មមិនមែនជាប្រភេទបំណុលអាក្រក់ (bad debt) នោះទេ។ ហេតុអ្វីបានជាអាជីវកម្មនីមួយៗគួរពិចារណាប្រើប្រាស់កម្ចីប្រភេទនេះ? ទីមួយ ជួយឱ្យអាជីវកម្មរបស់អ្នកដំណើរការរលូន ដោយកាត់បន្ថយបញ្ហាលំហូរសាច់ប្រាក់។ ទីពីរ ទោះបីអ្នកមិនទាន់មានបញ្ហាលំហូរសាច់ប្រាក់ អ្នកក៏អាចប្រើកម្ចីនេះសម្រាប់បង្កើនប្រតិបតិ្តការអាជីវកម្ម ឬពង្រីកសាខាអាជីវកម្ម។ល។ ឧទាហរណ៍ ដូចជាឥណទានសាជីវកម្មរបស់ធនាគារ អ៊ូរី (Woori Bank) ផ្ដល់ហិរញ្ញប្បទានទៅតាមគោល បំណង៖
- សម្រាប់តម្រូវការទុនបង្វិល
- សម្រាប់ទុន ឬការវិនិយោគ
- សម្រាប់ការពង្រីកអាជីវកម្ម
- សម្រាប់ធ្វើបុនហិរញ្ញប្បទាន (refinancing) ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត។
អត្ថប្រយោជន៍នៃឥនទានសាជីវកម្មរបស់ធនាគារអ៊ូរី មានដូចខាងក្រោម៖
- ឥណទានទំហំធំដែលស័ក្ដិសមនឹងគ្រប់ប្រភេទអាជីវកម្មទាំងអស់
- អត្រាការប្រាក់ប្រកួតប្រជែង
- រយៈពេលឥណទានរហូតដល់១២០ខែ
- ដំណើរការអនុម័តកម្ចីឆាប់រហ័ស
ដើម្បីកុំឲ្យប៉ះពាល់ដល់អាជីវកម្ម ម្ចាស់អាជីរកម្មគួរមានដំណោះស្រាយ និងការគ្រប់គ្រងដូចជាវិធីទាំង៤ខាងលើ ជាពិសេសកម្ចីសាជីវកម្មពីធនាគារ ដែលអាចជួយចៀសផុតពីបញ្ហាស្ទះលុយ៕
* មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន