ចូលក្បាល២០ ល្មមដល់ពេលអាចវិនិយោគបានខ្លះហើយ! តើគួរវិនិយោគលើអ្វីខ្លះទៅ? 🧐
បើអ្នកចាប់ផ្តើមវិនិយោគពីក្មេងទៅ អ្នកអាចរំពឹងថានឹងបានរស់នៅជីវិតដែលគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុនាថ្ងៃក្រោយ។
ការវិនិយោគនៅវ័យក្មេងអនុញ្ញាតឲ្យអ្នក៖
✅មានភាពបត់បែនលើឱកាសវិនិយោគ និងជម្រើសផ្សេងៗ
✅មានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាស្វែងយល់ពីការវិនិយោគនោះ
✅មានឱកាសច្រើនរៀនពីភាពជោគជ័យ និងបរាជ័យនានា
✅មានពេលវេលាកែតម្រូវយុទ្ធសាស្ត្រសម្រាប់ការវិនិយោគនៅថ្ងៃមុខទៀត
✅នៅសល់ពេលរៀបគម្រោងវិនិយោគ និងផែនការសម្រាប់អនាគត។
សម្រាប់មនុស្សវ័យ២០ឆ្នាំឡើង ការចាប់ផ្ដើមនិងបន្តការវិនិយោគទាំង៧ប្រភេទដូចនៅលើរូបភាពខាងក្រោម មានន័យថាជាការបណ្ដុះគ្រាប់ដើម្បីទទួលបានផ្លែផ្កាត្រឡប់មកវិញទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ រួមមាន ភាពរីកចម្រើនផ្ទាល់ខ្លួន សុខភាពល្អមាំមួន ការសម្រេចគោលដៅជីវិត ការការពារផ្នែកហិរញ្ញវត្ថុ និងផលចំណេញជាទឹកប្រាក់ជាដើម។
ទោះបីអ្នកចាប់ផ្តើមពីតិចក៏ដោយ តែការចាប់ផ្តើមបានលឿនកាន់តែប្រសើរ និងបន្តដោយការអនុវត្តឲ្យបានខ្ជាប់ខ្ជួនផង 😁
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន