ពេលទិញអីវ៉ាន់រាល់ដង អ្នកទាំងអស់គ្នាគិតលើអ្វីខ្លះ?
សម្រាប់អេដមីនផ្ទាល់ អេដមីនគិតលើ 3 ចំណុចធំៗដូចជា៖
1. តម្លៃ
ធម្មតា មុននឹងទិញអីមួយយើងតែងតែចង់ដឹងតម្លៃហើយ។ ពេលចង់ទិញអីវ៉ាន់អីម្ដងៗ ដើរជ្រេតម្លៃហាងយ៉ាងតិចក៏ 2 ទៅ 3 ហាងដែរ ព្រោះចង់ដឹងថាហាងណាលក់ថោកជាង ក្រែងអាចសល់លុយខ្លះ។
អស់ពីជ្រេតម្លៃហើយ រកមើលថែមបន្តិចទៀត ក្រែងមានការបញ្ចុះតម្លៃ ឬប្រម៉ូសិនណាមួយចំពេលល្អ។ ជ្រុលជាបញ្ចុះតម្លៃចំពេលកំពុងត្រូវការទិញរបស់របរប្រើទៀតនោះ ត្រូវម៉ាច់តែម្ដង។ ដូចឥលូវ នៅ VTENH កំពុងមានប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់ទៅ 80% ក្នុងឱកាស 8.8 sale បែបនេះ យើងមើលៗក្រែងមានរបស់ដែលត្រូវការកំពុងដាក់បញ្ចុះតម្លៃស្រាប់ ក្រែងបានសល់កន្ទុយកាក់បន្តិចបន្តួចចុងខែ (ឱ្យប្រាកដថាសល់កាក់ មិនមែនសល់អំបិលណា៎!)។
មួយវិញទៀត ដោយសារឥលូវយើងងាកមកទិញអីវ៉ាន់តាមអនឡាញច្រើនផង អ៊ីចឹងយើងមុខជាត្រូវការឱ្យគេដឹកជញ្ជូនអីវ៉ាន់មកឱ្យស្រេច។ ហេតុនេះហើយសូមប្រុងប្រយ័ត្ន ពេលខ្លះឃើញគេបញ្ចុះតម្លៃមែនពិត តែដល់ពេលបូកថ្លៃសេវាដឹក ឃើញថាថ្លៃដដែល។ ប៉ុន្តែជាមួយ VTENH ដឹកដល់ណាក៏អស់តែ 1 ដុល្លារដែរ ហើយបើទិញអស់ចាប់ពី 10 ដុល្លារឡើងទៅពីហាងតែមួយ នឹងទទួលបានការដឹកជូនទូទាំងប្រទេសដោយឥតគិតថ្លៃទៀតផង។
2. គុណភាព
មើលតម្លៃចុះ មើលតម្លៃឡើងប៉ះចំហាងលក់របស់ក្លែងក្លាយ ឬក៏គុណភាពអន់ ដឹងតែស៊យហើយ។ អ្នកណាមិនចង់បានទំនិញគុណភាពល្អ? ហេតុនេះ មុនពេលទិញអីវ៉ាន់ម្ដងៗ បន្ទាប់ពីរកបានតម្លៃល្អហើយ កុំភ្លេចមើលគុណភាពផង។ សម័យជឿនលឿន ការទិញអីវ៉ាន់ក៏ជឿនលឿនខុសពីមុនដែរ។
ដោយបច្ចុប្បន្ន មានអាជីវកម្មជាច្រើនដែលផ្លាស់ប្ដូរការរកស៊ីមកនៅលើប្រព័ន្ធអនឡាញតាមបណ្ដាញសង្គម និងនៅតាមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចផ្សេងៗ។ នោះយើងអាចស្វែងរក feedbacks ឬ reviews ពីអតិថិជនរបស់គេផ្ទាល់ ឬតាមវីដេអូនៅលើ YouTube ឬក៏អត្ថបទនៅលើវេបសាយផ្សេងៗទៀត ដើម្បីថ្លឹងថ្លែងមើលមុននឹងសម្រេចចិត្តទិញ។
៣. អ្នកលក់គួរឱ្យទុកចិត្តឬអត់
ទម្លាក់លេខទម្លាក់ទីតាំង សំណព្វចិត្តសំណព្វបេះដូង… ចុះឡើងៗ ប៉ះចំអ្នកលក់ក្លែងក្លាយអី ហានិភ័យ! អស់លុយហើយមិនបានរបស់ បើម៉ាក់ដឹងម៉ាក់វាយទៀត ដោយសារតែចាញ់បោករូបភាព និងពាក្យសម្ដីតាមហ្វេសប៊ុក គ្មានការពិត ខុសការរំពឹងទុក។ ស្វែងរកអ្នកលក់ឬអាជីវករដែលអាចទុកចិត្តបាន តួយ៉ាងអាជីវកម្មដែលមានវត្តមាន ឬបានសហការជាមួយទីផ្សារលើប្រព័ន្ធអនឡាញដូចជា VTENH E-commerce platform ជាដើម។ ម្យ៉ាង អ្នកក៏អាចស្វែងរកព័ត៌មានអំពីអាជីវករនោះដែលមានស្រេចនៅលើ platform តែម្ដង ដ្បិតថាអាជីវករទាំងនោះត្រូវបានបញ្ជាក់ដោយភ្នាក់ងារខាង e-commerce platform រួចទៅហើយ។
អេដមីនគិតថាខាងលើគឺជា៣ចំណុចធំៗដែលយើងត្រូវតែពិចារណាមុននឹងសម្រេចចិត្តទិញអ្វីមួយជាពិសេសគឺទំនិញដែលត្រូវចំណាយធំ។ បើអ្នកទាំងអស់គ្នាគិតថាមានអីលើសពីនេះទៀត ចាំ comment ប្រាប់អេដមីនផង! អេដមីនចង់ដឹងបន្ថែម កុំឲ្យចុងខែមីកំប៉ុង និងសៀង