ពេលដឹងថាត្រូវធ្វើការស្រុកគេ អារម្មណ៍មួយរំភើបចិត្តបានបន្តក្ដីស្រមៃ តែក៏មានអារម្មណ៍មួយទៀត ស្រងោះស្រងោច មិនទាន់ទៅផង នឹកអ្នកផ្ទះមុនបាត់ហើយ។ ណាមួយខ្លាច ពិបាកសម្របខ្លួន កណ្ដោចកណ្ដែង មិនចេះរស់នៅស្រុកគេ មិនដឹងថាតើទៅធ្វើការក្រៅប្រទេសបង្រៀនយើងពីមេរៀនជីវិតដូចម្ដេចខ្លះ?
ទទួលយកវប្បធម៍និងការរស់នៅបែបថ្មី
- រស់នៅស្រុកគេ ត្រូវប្រើភាសាគេ ជួនស្ដាប់បាន ជួនស្ដាប់មិនបាន។
- និយាយពីរឿងហូបវិញ បើប្រទេសគេមានគ្រឿងទេសសម្រាប់ចម្អិនម្ហូបខ្មែរយើងនោះមិនអីទេ តែបើគ្មានវិញ យ៉ាងច្រើន១អាទិត្យដំបូង ដឹងតែនឹកម្ហូបស្រុកកំណើតហើយ។
- ចំពោះបែបបទសុជីវធម៌ផ្សេងៗ ដូចជាឥរិយាបថសមរម្យ ចេះគោរព និងផ្ដល់តម្លៃឱ្យអ្នកដទៃ ក្រឹត្យក្រមនានា ក៏យើងត្រូវរៀនសូត្រសម្របដែរ។
- ចំពោះអាកាសធាតុវិញ ពេលប្ដូរទៅនៅប្រទេសដែលមានព្រិលធ្លាក់ រងាខ្លាំង ទាមទារឱ្យយើងត្រូវបង្កើនភាពស៊ាំ ស្លៀកពាក់ការពារឱ្យត្រឹមត្រូវ។
គិតគូរពីលុយកាក់ផ្ទាល់ខ្លួន
- ពេលឆ្ងាយពីផ្ទះ ជាពេលវេលាដែលអ្នកត្រូវការជំនាញគ្រប់គ្រងខ្លួនឯងខ្លាំងបំផុត។ មានរឿងជាច្រើនដែលត្រូវរៀនពីចំណុចសូន្យដូចជា ស្ថានភាពរស់នៅ វប្បធម៌ការងារថ្មី ការរាប់អានមនុស្សថ្មីៗ ជាពិសេសរឿងលុយកាក់ហ្នឹងម៉ង។
- ទៅដល់ប្រទេសគេ មិនទាន់ទម្លាប់ខ្លួន ក៏សួរខ្លួនឯងថា ហេតុអ្វីខ្ញុំចាំបាច់ត្រូវមករស់នៅក្នុងស្ថានភាពថ្មីនេះ? បើនៅស្រុកខ្មែរវិញ ប្រហែលមិនពិបាកអ៊ីចឹងទេ។ ពេលខ្លះ នឹកអ្នកម៉ាក់ លោកប៉ា បងប្អូនសាច់ញាតិ នឹកម្ហូបឆ្ងាញ់ដែលលោកធ្វើជូន និងពេលវេលាល្អៗជួបជុំគ្រួសារ តែដោយសារជីវភាពទើបត្រូវបង្ខំមកដល់ស្រុកគេដើម្បីស្វែករកចំណូលបន្ថែម និងបំពេញក្ដីស្រមៃដែលខ្លួនចង់បាន។
- អ៊ីចឹង បើអ្នកអាចទម្លុះអារម្មណ៍រួញរា និងយកឈ្នះឧបសគ្គទាំងនេះបាន អ្នកនឹងកាន់តែរឹងមាំ និងមានភាពឯករាជ្យជាងមុន ទាំងគោលជំហរនៃជីវិត ទាំងផ្នែកហិរញ្ញវត្ថុ។
ចេះសន្សំសំចៃ
ការឈានជើងចេញពីមាតុភូមិ ដើម្បីធ្វើការក្រៅប្រទេសជារឿងមិនងាយស្រួលឡើយ។
- ទៅដល់ស្រុកគេ ត្រូវចំណាយច្រើន មិនថាថ្លៃស្នាក់នៅ ថ្លៃហូបចុក និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។ ដូច្នេះ ទើបទាមទារឲ្យចាយក្បិតក្បៀត គិតគូរមុនចាយវាយ។
- បើយើងចេះគ្រប់គ្រងហិរញ្ញវត្ថុបានល្អ យើងអាចសល់លុយផ្ញើត្រលប់ទៅអ្នកផ្ទះនៅស្រុកខ្មែរវិញ។
- ផ្ទុយទៅវិញ តែប្រហែស មិនមានផែនការត្រឹមត្រូវទេ ចុងខែមិនទាន់ទេ ច្បាស់ជាមីកំប៉ុងមិនខាន។ អាសន្នខ្វះលុយចាយហើយ មានតែអ្នកផ្ទះនៅខ្មែរនឹងហើយជាជំនួយ ផ្ញើលុយមកវិញ។
ផ្ញើលុយក្រៅប្រទេសមិនស្រួលដូចផ្ញើក្នុងស្រុកទេ យើងត្រូវស្វែងរកធនាគារដែលអាចផ្ដល់ទំនុកចិត្តខ្ពស់។ ជាក់ស្ដែងដូចជាសេវាផ្ទេរប្រាក់អន្ដរជាតិ (International Remittance) របស់ធនាគារ អ៊ូរី អ្នកអាចផ្ទេរប្រាក់អន្តរជាតិជាមួយប្រទេសជាច្រើននៅលើពិភពលោក ដោយរហ័ស ងាយស្រួល និងមានសុវត្ថិភាព តាមរយៈប្រព័ន្ធ SWIFT ជាមួយនឹងការផ្តល់ជូនពិសេស ដោយឥតគិតកម្រៃសេវា សម្រាប់ការផ្ញើប្រាក់ទៅក្រៅប្រទេស (OTT) និងការទទួលប្រាក់ពីក្រៅប្រទេស (ITT) ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕
* មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន។