ខ្លី តែខ្លឹម!! ចំណាយពេលត្រឹមតែ១នាទីដើម្បីទទួលបានចំណេះដឹងថ្មីៗ។
ស្វែងយល់ពី៣គន្លឹះ ចាយលុយតាមក្រេឌីតកាត កុំឲ្យប៉ះពាល់ដល់ប្រវត្តិឥណទានជាមួយកាក់សេនទាំងអស់គ្នា !!
កុំចាយលើសចំនួនកម្រិតក្រេឌីត
ក្រេឌីតកាតតែងមានកំណត់ចំនួនទឹកប្រាក់ ឬកម្រិតក្រេឌីតដែលអ្នកអាចចាយបាន។ ឧទាហរណ៍ អ្នកអាចចាយដល់ ៨០០ដុល្លារ ឬ១ពាន់ដុល្លារក្នុងមួយខែ។ អ្នកគួរចៀសវាងការចាយលើសកម្រិតក្រេឌីតនេះ ដោយរៀបចំគម្រោង ឬបញ្ជីចំណាយកុំឲ្យលើស៣០%នៃចំនួនកំណត់ និងប្រើប្រាស់កាតឥណទាននេះសម្រាប់ទូទាត់តែចំណាយតិចតួចដូចជា ចំណាយប្រចាំថ្ងៃបានហើយ។
យើងអាចស្នើសុំរបាយការណ៍ឥណទានពីធនាគារផ្ទាល់ ឬពិនិត្យតាមកម្មវិធីទូរស័ព្ទរបស់ធនាគារដែលយើងបានបើកក្រេឌីតកាត។ ការតាមដាន និងត្រួតពិនិត្យរបាយការណ៍ក្រេឌីត គឺដើម្បីដឹងថាអ្នកមានបានចាយលើសក្រេឌីតទេ ឬបានចាយលើអ្វីដែលមិនចាំបាច់ឬអត់ ចៀសវាងប៉ះពាល់ដល់ប្រវតិ្តឥណទានរបស់អ្នក។
ទូទាត់សំណងក្រេឌីតឲ្យទាន់ពេលវេលា
ជាទូទៅ កាលកំណត់សងឥណទាន ឬក្រេឌីតកាតមានរយៈពេលមួយខែ។ អ្នកគួរទូទាត់សំណងក្រេឌីតនេះឲ្យទាន់ពេលវេលាដើម្បីកសាង និងរក្សាប្រវត្តិឥណទានឲ្យបានល្អ។ ដ្បិតថា បើអ្នកទូទាត់សំណងយឺតយ៉ាវ ឬខកខាន នោះអ្នកនឹងត្រូវផាកពិន័យផ្សេងៗ ដែលអាចជះឥទ្ធិពលដល់ប្រវត្តិឥណទាន ឬប្រឈមនឹងការតំឡើងថ្លៃការប្រាក់៕
សូមកុំភ្លេច! ចូលរួមជាមួយ កាក់សេន-KAKCENT នៅលើ Telegram ឥឡូវនេះ!
Click here to read more about: គួរប្រើក្រេឌីតកាតឬទេ?
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។