កម្ចីមិនថាតិច ឬច្រើនសុទ្ធតែមានហានិភ័យទាំងសម្រាប់អ្នកខ្ចី និងអ្នកឲ្យខ្ចី។ ប៉ុន្តែសម្រាប់កម្ចីមួយចំនួនមានហានិភ័យខ្ពស់ និងអាចនាំឲ្យអ្នកធ្លាក់ក្នុងរណ្ដៅបំណុល។
អេដមីនចង់ប្រាប់ពីលក្ខណៈសម្គាល់នៃកម្ចីចំនួន ៤ ដើម្បីមានការប្រុងប្រយ័ត្ន
កម្ចីទី ១ ជាប្រភេទកម្ចីស្នើបានលឿន តែរយ:ពេលសងខ្លី
ភាគច្រើនអ្នកទៅរកកម្ចីនេះជាអ្នកត្រូវការលុយបន្ទាន់ ទុកបង្វិល ឬដោះទ័លមួយគ្រា។ ថ្វីត្បិតខ្ចីបានលឿន តែពេលសងក៏លឿន ដែលអាចធ្វើឲ្យអ្នកសងមិនទាន់ នាំឲ្យការប្រាក់កើន ហើយត្រូវគេពិន័យទៀត។
កម្ចីទី ២. មានលក្ខខណ្ឌស្រួលពេក
កម្ចីមិនមានលក្ខខណ្ឌច្រើន មិនមើលពីចំណូល ប្រវត្តិឥណទាន ឬមិនត្រូវធ្វើឯកសារច្រើន ក៏ត្រូវប្រុងប្រយ័ត្នដែរ។ ព្រោះអាចមានលក្ខខណ្ឌលាក់បាំងណាមួយ ឬគេមានសិទ្ធិប្ដូរគោលការដោយមិនបាច់ប្រាប់មុនជាដើម។
កម្ចីទី ៣. ការប្រាក់ និងថ្លៃសេវាខ្ពស់
អ្នកផ្តល់កម្ចីគិតការប្រាក់មិនតាមស្ដង់ដារ ហើយមានថ្លៃសេវាក្រៅផ្សេងទៀត។ សងយូរៗទៅ ការស្មើដើម ដើមស្មើការ។ កម្ចីប្រភេទនេះងាយឲ្យអ្នកជាប់បំណុលវ័ណ្ឌកណាស់។
កម្ចីទី ៤ ជាកម្ចីកេងប្រវ័ញ្ចតម្លៃនៃទ្រព្យបញ្ចាំ
កម្ចីនេះតម្រូវឲ្យដាក់ទ្រព្យបញ្ចាំដូចជាដី ផ្ទះ ឬឡាន តែបានកម្ចីត្រឹមតែ ២០% ឬ ៥០% នៃតម្លៃទ្រព្យ។ បើរយ:ពេលសងលឿន បូកការប្រាក់ខ្ពស់ទៀត នោះកាន់តែមានហានិភ័យខ្ពស់ ព្រោះបើសងមិនទាន់ អស់ទាំងលុយ អស់ទាំងទ្រព្យ។
កម្ចីទាំង ៤ ប្រភេទនេះច្រើន មិនមែនទទួលបានពីស្ថាប័នហិរញ្ញវត្ថុត្រឹមត្រូវ ដូចនេះ មុនដកកម្ចីនេះ អ្នកត្រូវប្រាដកចិត្តថា អាចរ៉ាប់រងបាន ចៀសវាងធ្លាក់ក្នុងរណ្តៅបំណុលរហូតដកខ្លួនមិនរួច៕