គេច្រេីននិយាយថា អ្នកគួរតែរក្សាពិន្ទុឥណទានអេាយបានល្អ ប៉ុន្តែអ្នកអត់ដឹងថា ហេតុអ្វីបានជាអ្នកត្រូវការវា? ពិន្ទុឥណទានគឺជារង្វាស់ពិន្ទុដែលទាក់ទងទៅនឹងប្រវត្តិឥណទានចាស់របស់អ្នក ចំនួនបំណុលសរុប ប្រវត្តិនៃការទូទាត់បំណុល និងសកម្មភាពផ្សេងៗទៀត។ រង្វាស់របស់ពិន្ទុឥណទានត្រូវបានបែងចែកជា 5 កម្រិត ដេាយមានពិន្ទុជាធម្មតាចន្លោះពី 300 ទៅ 850។
សម្រាប់ Fico score មាន 5 កម្រិត៖
- ល្អប្រសើរ: 800 ទ្បេីង
- ល្អណាស់: 740 to 799
- ល្អ: 670 to 739
- មធ្យម: 580 to 669
- ខ្សោយ: តិចជាង 580
ចំណែក VANTAGE Score ក៏បែងចែកជា 5 ប្រភេទដូចគ្នា៖
- ល្អប្រសើរ: 781 to 850
- ល្អណាស់: 661 to 780
- ល្អ: 601 to 660
- មធ្យម: 500 to 600
- ខ្សោយ: 300 to 499
១.ងាយស្រួលស្នេីសុំកម្ចី
នៅពេលដែលអ្នកចង់ទិញផ្ទះ ឫខុនដូ-ល-អ្នកអាចស្នេីសុំកម្ចីផ្ទះបានបេីសិនជាពិន្ទុឥណទានរបស់ អ្នកល្អ។វាមិនត្រឹមតែជួយអ្នកឱ្យទទួលបានកម្ចីទិញផ្ទះឆាប់រហ័សនោះទេ។ វាព្រមទាំងទទួលបាន អត្រាការប្រាក់ទាបទៀតផង។ ក្រៅពីកម្ចីទិញផ្ទះក៏មានកម្ចីផ្សេងទៀតដូចជាកម្ចីសម្រាប់អាជីវកម្ម ជាដើម ដែលត្រូវត្រួតពិនិត្យមើលលើពិន្ទុឥណទានថាល្អ ឬមិនល្អព្រោះខាងធនាគារចង់ដឹងឲ្យច្បាស់ ថាអ្នកមានប្រវត្តិឥណទានល្អឬទេមានជំពាក់បំណុលច្រើន ឬតិច និងអាចសងឲ្យទាន់ពេលវេលា កំណត់ឬយ៉ាងណា។ នៅពេលគេពិនិត្យរួចហើយទើបខាងធនាគារពិចារណាបន្តទៀតថា គួរផ្ដល់កម្ចីទៅតាមសំណីអ្នកឬទេ។
២.អាចចរចាលើកម្ចី
នៅពេលអ្នកមានពិន្ទុឥណទានល្អ អ្នកប្រើវាជាគន្លឹះសម្រាប់ចរចារពេលស្នើសុំកម្ចី។ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមុន និងពិនិត្យមើលអត្រាឥណទានរបស់អ្នកជាមួយគ្រឹះស្ថានកម្ចីផ្សេងៗដើម្បីបៀបធៀបគ្នា។ បន្ទាប់មកអ្នកអាចមេីលលក្ខខណ្ឌគ្រឹះស្ថានមួយណាដែលផ្តល់កម្ចីល្អសម្រាប់អ្នកដូចជា ការបញ្ចុះអត្រាការប្រាក់។
៣.ងាយស្រួលក្នុងការទិញធានារ៉ាប់រង
រឿងពិន្ទុឥណទានសោះម៉េចទាក់ទងអី នឹងធានារ៉ាប់រង? តាមពិតទៅពិន្ទុឥណទានខ្ពស់គឺមានសារៈ សំខាន់ពេលអ្នកចង់ទៅរកទិញធានារ៉ាប់រង ព្រោះក្រុមហ៊ុនធានារ៉ាប់រងអាចសួររកព័ត៌មានទាក់ទង ប្រវត្តិនៃការបង់ប្រាក់។ ក្រុមហ៊ុនធានារ៉ាប់រងសិក្សាអំពីឥណទានរបស់អ្នកអាចជួយពួកគេកំណត់ថា តើអ្នកនឹងបង់ថ្លៃធានា រ៉ាប់រងត្រឡប់ទៅវិញទៀងទាត់ដែរឬអត់។ ឧទាហរណ៍ ពេលដែលអ្នកចង់ទិញការធានារ៉ាប់រងសម្រាប់ រថយន្តក្រុមហ៊ុនធានារ៉ាប់រងពិនិត្យមើលទៅលើរបាការណ៍ឥណទានរបស់អ្នក មុននឹងសម្រេចចិត្តផ្ដល់ធានារ៉ាប់រងរថយន្ត។
ជារួម ការរក្សាពិន្ទុឥណទានឲ្យបានខ្ពស់ផ្តល់នូវគុណប្រយោជន៍ជាច្រេីន ដើម្បីរក្សាពិន្ទុឥណទានរបស់អ្នកអេាយបានល្អ អ្នកត្រូវទូរទាត់ការសងប្រាក់ទៅគ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារឲ្យបានទាត់ពេលវេលាកំណត់ ជៀសវាងកាត់ពិន្ទុឥណទានរបស់អ្នក៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។