នាពេលបច្ចុប្បន្ននេះចំនួននៃអ្នកប្រើប្រាស់បណ្ដាញសង្គមមានការកើនឡើងខ្ពស់ដោយសារតែភាពសម្បូរបែបនៃបច្ចេកវិទ្យាសម័យទំនើប។ នេះបានបង្ហាញអំពីសក្ដានុពល និងផលប្រយោជន៍នៅក្នុងការរកប្រភពចំណូលពី បណ្ដាញសង្គមតាមរយៈការងារបែបប្លែកៗចំនួន ៤ ដែលពេញនិយមខ្លាំងសម្រាប់ឆ្នាំនេះ។
១. Mukbanger (អ្នកញំុអាហារនៅមុខកាមេរ៉ា)
Mukbanger គឺជាពាក្យកូរ៉េដែលមានន័យថា “ការបង្ហាញសិល្បៈនៃការបរិភោគ” ។ អ្នកដែលគេស្គាល់ថាជាMukbanger បរិភោគអាហារយ៉ាងច្រើននៅពីមុខកាមេរ៉ាហើយបង្ហោះវីឌីអូនោះ ទៅលើ។ ការដែលពួកគេញ៉ាំអាហារប្លែកៗពីវប្បធម៌ដទៃធ្វេីអេាយ Mukbangerទទួល បានអ្វីដែលពួកគាត់ចង់បាននោះគឺភាពល្បីល្បាញ។ ម្យ៉ាងទៀតការងារនេះក៏អាចទាញយកប្រាក់ចំណូលតាម ចំនួនអ្នកដែលចូលទស្សនាវីឌីអូរ គិតជាមធ្យមគឺចំនួន 10, 000 ដុល្លារនៅប្រទេសកូរ៉េខាងត្បូង(Jackson, 2018)។
២. Vlogger (អ្នកធ្វើវីដេអូកំសាន្ត)
អ្នកដែលធ្វើវីដេអូកំសាន្ត (Vlog) គឺមានច្រើនប្រភេទដូចជា ការធ្វើវីដេអូអំពីដំណើរផ្សងព្រេង ការថែរក្សាសម្រស់ ទៅញុំអាហារ និងទៅទីកន្លែងផ្សេងៗទៀត ដោយត្រូវបានកាត់ត និងរៀបចំយ៉ាងទាក់ទាញសម្រាប់អ្នកទស្សនា។ ការធ្វើVlogទៅកន្លែងផ្សេងៗធ្វើឱ្យអ្នកទស្សនាចង់ទៅលេង ក្នុងថ្ងៃមួយហើយវីដេអូកំសាន្តធ្វើឱ្យអ្នកទស្សនាដឹងនិងស្គាល់ពីទិដ្ឋភាព វប្បធម៌ និងរបៀបរស់នៅខុសៗគ្នា របស់ប្រទេសដ៏ទៃ។ នៅកម្ពុជាក៏មានអ្នកធ្វើ vlog ទៅបោះជំរុំតាមភ្នំក្នុងព្រៃធម្មជាតិ និងស្វែងរកកន្លែងប្លែកៗធ្វើឱ្យអ្នកទស្សនាបានស្គាល់ទាំងអស់។
៣. Influencer (បុគ្គលល្បីនៅលើបណ្ដាញសង្គម)
ការងារជាបុគ្គលល្បីនៅលើបណ្ដាញសង្គម ឬអ៊ីនធឺណេតគឺជាការបង្ហាញនូវទេពកោសល្យផ្ទាល់ខ្លួន និងសម្រស់ ដែលមានដូចជា ការច្រៀង ការសម្ដែង ការធ្វើសកម្មភាពប្លែកៗបែបកំសាន្តជាដើម។ អ្វីដែលសំខាន់ការងារមួយនេះ អាចរកចំណូលបានខ្ពស់គួរសមនៅពេលដែលបុគ្គលល្បីត្រូវ បានគេទាក់ទងឲ្យទៅផ្សព្វផ្សាយផលិតផលផ្សេងៗឲ្យម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនធំ។
៤. Streamer (អ្នកផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម)
ការងារជាStreamerគឺជាសកម្មភាពដែលបង្ហាញអំពីការលេងហ្គេម តន្ត្រី សិល្បៈផ្សាយបន្តផ្ទាល់ នៅលើ បណ្ដាញសង្គម។ ការងារនេះគឺទទួលបានពេញនិយមពីស្រទាប់យុវជនហើយវាអាចរកប្រាក់កម្រៃបានគួរ សម ដោយយើងគ្រាន់តែចំណាយពេលផ្សាយផ្ទាល់តាមបណ្ដាញសង្គម Facebook Twitch ឬ You tube ពេលនោះអ្នកគាំទ្រអាចផ្ញើសញ្ញាផ្កាយ និងលុយចូលទៅក្នុងគណនីរបស់អ្នក។ ម្យ៉ាងទៀតនៅពេលដែលអ្នកមានអ្នកគាំទ្រច្រើនពេលនោះ និងមានម្ចាស់ឧបត្ថម្ភបន្ថែមដោយអ្នកគ្រាន់តែ ផ្សព្វផ្សាយ ដូចនេះសេវាកម្មផលិតផលរបស់គេនៅលើ Stream របស់អ្នក។
ទាំងនេះគឺជាការងារពេញនិយមហេីយមានមនុស្សជាច្រើនចាប់ផ្តើមចង់ធ្វើការងារទាំងនេះ ហេីយក៏មានចំនួនអ្នកគាំទ្រកើនឡើងផងដែរ៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ការងារដែលខ្លួនស្រលាញ់ VS ការងារដែលបានប្រាក់ខែច្រើន
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។