ហាងកាហ្វេមួយដែលចេញរូបរាងហើយ គឺជាអ្វីដែលយើងរមែងសាទរ ប៉ុន្តែដំណាក់កាលមិនចប់ត្រឹមនេះទេ ដើម្បីឱ្យអាជីវកម្មឈរជើងក្នុងទីផ្សារបានយូរ ក្នុងនាមម្ចាស់ហាងត្រូវបញ្ចេញម្លាំង និងសមត្ថភាពមួយកម្រិតទៀត ត្រឹមត្រូវទេប្រិយមិត្ត? អ៊ីចឹងមកដឹងពីគន្លឹះមួយចំនួន ដើម្បីជាកាតាលីករជំរុញភាពជោគជ័យរបស់ហាងកាហ្វេរបស់លោកអ្នក ដូចតទៅ៖
១. គុណភាព និងតម្លៃ
គុណភាពពិតជាសំខាន់ និងជាជម្រើសទី១ ដែលអតិថិជនផ្ដល់អាទិភាព។ តាំងពីគ្រាប់់កាហ្វេ គ្រឿងផ្សំ ម៉ាសុីនឆុង ឬចម្រាញ់កាហ្វេ គួបផ្សំនឹងជំនាញឆុងត្រឹមត្រូវ ចាំបាច់ត្រូវសម្រិតសម្រាំងប្រកបនូវស្តង់ដាខ្ពស់ បន្ថែមជាមួយរសជាតិដែលឆ្ងាញ់។ អាជីវករក៏ត្រូវគិតគូរផងដែរអំពីការកំណត់តម្លៃកាហ្វេ ថាត្រូវលក់ចេញប៉ុន្មានរៀលក្នុងមួយកែវ ដែលតម្លៃសមរម្យ មិនចាកឆ្ងាយពីទីផ្សារ (មិនយកចំណេញច្រើនពេក ឬតិចពេក)។
២. ពង្រឹងការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន
ចំណុចសំខាន់មួយទៀតដែលអាចឲ្យហាងកាហ្វេបង្ហាញវត្តមានបានយូរជាមួយដៃគូប្រកួតប្រជែង គឺការយកចិត្តទុកដាក់ ខ្វល់ខ្វាយពីអតិថិជន តាមរយៈយុទ្ធសាស្ត្រនានា។ ម្ចាស់ហាងត្រូវយល់ដឹងពីការធ្វើទីផ្សារ របៀបទាក់ទាញអតិថិជនថ្មី ព្រមទាំងរក្សាអតិថិជនចាស់ផងដែរ តាមរយៈតិចនិកផ្សេងៗ ដូចជាការប្រមូលមតិយោបល់ពីអតិថិជន ការបញ្ចុះតម្លៃ ផ្ដល់កាតសមាជិក និងគូប៉ុងជាដើម ដើម្បីបង្ហាញពីភាពយកចិត្តទុកដាក់ចេញពីជម្រៅបេះដូងពីសំណាក់អាជីវកម្ម ទៅកាន់ភ្ញៀវ។
៣. សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម
ការរកសុីជាធំតម្រូវឲ្យមានការគ្រប់គ្រងលុយកាក់បានល្អ។ ចំណូល ចំណាយ អាជីវករត្រូវកត់ត្រារាល់លំហូរសាច់ប្រាក់ឱ្យបានច្បាស់លាស់ ទុកដាក់នៅកន្លែងណា និងប្រើប្រាស់លុយចំណេញបែបណា ទើបមានប្រសិទ្ធភាព។ បើពុំនោះសោត ហានិភ័យដូចជាការធ្លាក់ចូលក្នុងបំណុល ឬក្ស័យធន អាចនឹងកើតឡើងគ្រប់ពេលវេលា។
៤. មានដៃគូអាជីវកម្មប្រកបដោយវិជ្ជាជីវៈ
ដៃគូអាជីវកម្មគឺជាកល្យាណមិត្តដ៏ល្អដើម្បីឲ្យអាជីវកម្មមួយលូតលាស់បានល្អ ហើយមានដំណើរការរលូន។ Gourmet Beverage Solutions គឺជាដៃគូមានបទពិសោធន៍ និងវិជ្ជាជីវ:ក្នុងវិស័យកាហ្វេដែលផ្ដោតទៅលើការផ្គត់ផ្គង់សម្ភារ:កាហ្វេ ជាមួយនឹងសេវាកម្មប្រឹក្សាយោបល់ណែនាំ ទៅលើការបង្កើត ឬពង្រីកអាជីវកម្ម ក៏ដូចជាសេវាកម្មថែទាំ និងជួសជុលម៉ាស៊ីនកាហ្វេ ព្រមទាំងការបង្ហាត់បង្រៀនដល់ Barista ផងដែរ។
ចុះតើអាជីវករបានបំពេញ ឬសម្រេចចំណុចណាមួយហើយឬនៅ? បើសិនជានៅ អ្នកអាចចាប់ផ្តើមពីការជ្រើសរើសដៃគូអាជីវកម្មល្អដូច GBS ដើម្បីជួយកែលម្អ ឬសម្រេចបានចំណុចខ្វះខាតផងដែរ៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយកាក់សេន និងសហការដោយ GBS - Gourmet Beverage Solutions
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន