ផ្នត់គំនិតមនុស្សយើងភាគច្រើនរមែងគិតថា នៅក្មេង រាងកាយនៅមាំមួន នៅអាចធ្វើការរកចំណូលបាន មិនសូវខ្វល់ខ្វាយពីធានារ៉ាប់រងអាយុជីវិត ព្រោះមិនដឹងថាទិញយកទៅធ្វើអី មិនមានរឿងអ្វីកើតឡើងផង ចាំពេលចាស់សឹមគិតគូរ។
ផ្ទុយមកវិញ ការទិញធានារ៉ាប់រងអាយុជីវិត ក៏ជាការការពារសុវត្ថិភាពហិរញ្ញវត្ថុសំខាន់ដែរ បើយើងទិញតាំងពីក្មេងទៅ ទទួលបានគុណប្រយោជន៍ដូចម្ដេចខ្លះ? តោះ អេដមីនប្រាប់៖
1. តម្លៃបង់ធានារ៉ាប់រងធូរថ្លៃ
យោងតាមគោលការណ៍ទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រង បើអ្នកទិញធានារ៉ាប់រងពីនៅក្មេង តម្លៃបុព្វលាភដែលត្រូវបង់អាចតិចជាងអ្នកដែលមានអាយុច្រើន។ មិនតែប៉ុណ្ណោះ អត្រាប្រឈមនឹងជំងឺនៅមានតិច រាងកាយអ្នកនៅរឹងមាំអាចប្រកបការងារ រកចំណូលបានច្រើនបុព្វលាភដែលត្រូវបង់ក៏ធូរថ្លៃទៅតាមនោះដែរ។ បើអ្នកកាន់តែពន្យារ នៅថ្ងៃខាងមុខ ហានិភ័យប្រទះជំងឺ និងគ្រោះថ្នាក់កាន់តែខ្ពស់ ថ្លៃព្យាបាលច្រើន បើពេលនោះអ្នកស្រាប់តែចង់ទិញធានារ៉ាប់រង តម្លៃបង់ធានារ៉ាប់រងក៏ថ្លៃដែរ។
2. អត្រាទទួលបានការអនុម័តខ្ពស់
ពេលខ្លះ ដ្បិតតែយើងមានលទ្ធភាពបង់ក្ដី ក៏មិនប្រាកដថាក្រុមហ៊ុននឹងអនុម័តសំណើសុំទិញធានារ៉ាប់រងដែរ។ រាល់ការអនុម័តនីមួយៗ អតិថិជនត្រូវឆ្លងកាត់ដំណាក់កាលពិនិត្យសុខភាព កាយសម្បទាផ្សេងៗ ហើយចំពោះមនុស្សខ្ទង់២០ ឱកាសប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរមានភាគរយតិច កម្លាំងពលំធ្វើការ និងរកស៊ីបានយូរទៅមុខទៀត ហេតុនេះក្រុមហ៊ុននឹងអនុម័តការស្នើទិញធានារ៉ាប់រងបានលឿន។
3. អត្ថប្រយោជន៍ទូលំទូលាយ
ប្រសិនជាអ្នកទិញសេវាធានារ៉ាប់អាយុជីវិតពីក្មេង អ្នកនឹងទទួលបានសំណង ក្នុងលក្ខខណ្ឌច្រើននៃគម្រោងដែលស័ក្ដិសមនឹងរូបអ្នក។ បន្ថែមពីនេះ បើអ្នកជាមេគ្រួសារ ជាជំហរដើម្បីឱ្យជីវភាពគ្រួសារមានលំនឹង អ្នកមិនដឹងទេថាថ្ងៃខាងមុខ អនាគតរបស់អ្នកនឹងទៅជាយ៉ាងណា (ឈឺ គ្រោះថ្នាក់ ឬគ្រោះអកុសលដោយចៃដន្យ) ហើយបើអ្នកបានទិញសេវាធានារ៉ាប់រង និងគិតគូរដល់មនុស្សជាទីស្រឡាញ់របស់អ្នក ពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ពីកញ្ចប់គម្រោងនេះផងដែរ ក្នុងករណីអ្នកទទួលមរណភាព ឬធ្លាក់ខ្លួនពិការដោយឧបទ្ទវហេតុផ្សេងៗស្របតាមលក្ខខណ្ឌនៃកិច្ចសន្យា។
ពាក្យចាស់តែងពោលថា “ការពារប្រសើរជាងព្យាបាល” ដូចគ្នានឹងធានារ៉ាប់រងអាយុជីវិតដែរ កុំចាំដល់មានបញ្ហាហើយទើបរកទិញនោះទេ។ គម្រោង Manulife បរិបូរណ៍ គឺជាកញ្ចប់ធានារ៉ាប់រងអាយុជីវិតមួយ ដែលផ្ដល់ការការពារទូលំទូលាយ និងត្រូវបានណែនាំសម្រាប់មនុស្សជំទង់វ័យ២០ជាងនេះឯង ដើម្បីជារនាំងការពារសុវត្ថិភាពហិរញ្ញវត្ថុ។ សូមតាមដានព័ត៌មានលម្អិតអំពីគម្រោងតាមរយៈ https://www.manulife.com.kh/.../life/manulife-boribo.html ឬទទួលការប្រឹក្សាបន្ថែមដោយចូលទៅកាន់ https://www.kakcent.com/manulife/៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន