គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២០ ទីផ្សារធានារ៉ាប់នៅកម្ពុជានៅតែបន្តកើនឡើងជាវិជ្ជមាន ទោះស្ថិតក្នុងបរិបទស្ថានភាព ជំងឺកូវីដ១៩នេះក៏ដោយ។ បុព្វលាភរ៉ាប់រងសរុបរបស់ទីផ្សារសម្រេចបានប្រមាណ ២០១,៧ លានដុល្លារអាមេរិក មានការកើនឡើង ៨.២ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។
កំណត់ចំណាំបន្ថែម៖
បុព្វលាភរ៉ាប់រងគឺជាប្រាក់ដែលអតិជនបង់ជូនក្រុមហ៊ុនធានារ៉ាប់រង។
ធានារ៉ាប់រងគេហដ្ឋាន | Home Insurance
អ្វីទៅជាធានារ៉ាប់រងគេហដ្ឋាន?
ធានារ៉ាប់រងគេហដ្ឋាន គឺជាការធានាលើការខាតបង់ និងការខូចខាតបាក់បែកផ្ទះ និងទ្រព្យសម្បត្តិផ្សេងទៀតដែលមាននៅក្នុងផ្ទះ។
ហេតុអ្វីគួរមានធានារ៉ាប់រងផ្ទះ?
អត្ថប្រយោជន៏ដែលអ្នកទទួលបានពីធានារ៉ាប់រងផ្ទះ មានដូចជាជួយកាត់បន្ថយហានិភ័យ ជួយផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុ ប្រសិនបើមានបញ្ហាកើតឡើងជាយថាហេតុ និងមួយវិញទៀតមិនសូវខាតបង់ច្រើន ព្រោះក្រុមហ៊ុនធានារ៉ាប់រងនឹងជួយរ៉ាប់រងថ្លៃខូចខាត។
តើមានការធានាលើការខូចខាតបណ្ដាលមកពីអ្វីខ្លះ?
- ធានារ៉ាប់រងផ្ទះភាគច្រើនមានទទួលធានាលើការខូចខាចបណ្តាលមកពី៖
- អគ្គិភ័យ
- គ្រោះធម្មជាតិ (រន្ទះបាញ់ ទឹកជំនន់ ខ្យល់ព្យុះ)
- ចោរកម្ម
- ហានិភ័យផ្សេងៗទៀត
- ធានារ៉ាប់រងផ្ទះជួយរ៉ាប់រងការខូចខាត បែកបាក់ គ្រោះទឹកជំនន់ អគ្គិភ័យនិងអាចជួយចេញបង់ថ្លៃជួសជុល ផ្ទះរបស់អ្នកឡើងវិញបូករួមរចនាសម្ព័ន្ធផ្សេងៗទៀត។
ធានារ៉ាប់រងសុខភាព | Health Insurance
អ្វីទៅជាធានារ៉ាប់រងសុខភាព?
ធានាសុខភាពជាធានារ៉ាប់រងលើចំណាយវេជ្ជសាស្ត្រដូចជាថ្លៃព្យាបាលជំងឺ ថ្លៃសម្រាកនៅមន្ទីរពេទ្យ ថ្លៃថ្នាំ និងថ្លៃពិគ្រោះជាមួយគ្រូពេទ្យ។
តើពេលណាដែលអ្នកគួរចាប់ផ្តើមទិញធានារ៉ាប់រងសុខភាព?
អ្នកគួរចាប់ផ្តើមពិចារណាទិញធានារ៉ាប់រងសុខភាពនៅពេលអ្នកនៅអាយុចន្លោះពី២៥ ទៅ ៣០ឆ្នាំ (កាន់តែឆាប់ កាន់តែល្អ)។
ម្យ៉ាងទៀតអ្នកក៏គួរពិចារណាទិញធានារ៉ាប់រងក្នុងពេលវ័យនៅមានសុខភាពមាំមួនផងដែរដូច ពាក្យស្លោកពោលថា«ការពារប្រសើរជាងព្យាបាល»។
អត្ថប្រយោជន៍នៃការមានធានារ៉ាប់រងតាំងពីនៅក្មេងមានដូចជា៖
- ទទួលបានការធានារ៉ាប់រងក្នុងរយៈពេលយូរ
- បុព្វលាភទាប (បុព្វលាភមានន័យថា តម្លៃត្រូវបង់)
- ជម្រើសមានច្រើនយ៉ាងទូលំទូលាយ
- បង្កើតគម្រោងកញ្ចប់សាច់ប្រាក់សម្រាប់អនាគត
ហេតុអ្វីអ្នកគួរមានធានារ៉ាប់រងសុខភាព?
ការមានធានារ៉ាប់រងសុខភាពមានអត្ថប្រយោជន៏ដូចជា៖
- ជួយរ៉ាប់រងលើចំណាយថ្លៃមន្ទីរពេទ្យ/ថ្លៃវេជ្ជសាស្រ្ត
- ការការពារទូលំទូលាយ
- អត្ថប្រយោជន៍ព្យាបាលជម្ងឺធ្ងន់ធ្ងរ
- មានសុវត្ថិភាពហិរញ្ញវត្ថុ ព្រោះមានជំនួយសំណងពីក្រុមហ៊ុនធានារ៉ាប់រង
- សុខភាពជាទ្រព្យដ៏សំខាន់ដែលអ្នកគួរការពារ
ធានារ៉ាប់រងអាយុជីវិត | Life Insurance
តើធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រងទៅលើអីខ្លះ?
ធានារ៉ាប់រងសំណងលើករណីមរណភាពនិងពិការភាពទាំងស្រុង។
ហេតុផលដែលអ្នកគួរមានធានារ៉ាប់រងជីវិត រួមទាំងអត្ថប្រយោជន៍របស់វាមាន៖
ធានាសុវត្ថិភាពហិរញ្ញវត្ថុដល់មនុស្សជាទីស្រលាញ់ជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់គ្រួសាររបស់អ្នកដែលពឹងផ្អែកលើអ្នកផ្នែកហិរញ្ញវត្ថុ ដោយអ្នកទទួលអត្ថប្រយោជន៍អាចយកទៅប្រើប្រាស់សម្រាប់៖
- ជាជំនួយហិរញ្ញវត្ថុជំនួសប្រាក់ចំណូលរបស់អ្នក
- បំណុលមិនទាន់ទូទាត់ដែលនៅសល់បន្ទាប់ពីមរណភាព
- ថ្លៃសិក្សាសម្រាប់កូនៗ ឬ ប្ដីឬប្រពន្ធរបស់អ្នក
- ការថែទាំកុមារ ឬអ្នកនៅក្នុងបន្ទុកដែលត្រូវពឹងផ្អែកលើអ្នក
- ចំណាយបុណ្យសព
- ទទួលបានសំណងក្នុងករណីមរណភាព និងពិការភាពទាំងស្រុង
អ្នកគួរចាប់ផ្តើមគិតអំពីធានារ៉ាប់រងអាយុជីវិតកាន់តែឆាប់ កាន់តែល្អ ដើម្បីបានបុព្វលាភទាប ព្រោះអាយុកាន់តែច្រើន សុខភាពរបស់យើងមិនរឹងមាំដូចវ័យក្មេង នោះថ្លៃបុព្វលាភនឹងកាន់តែឡើងថ្លៃទៅតាមស្ថានភាពសុខភាពរបស់យើងដែរ
ជាទូទៅបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំមានតម្លៃចាប់ពី៥០០ ដុល្លារទៅ និងបុព្វលាភធានារ៉ាប់រងចាប់ពី៨ដុល្លារ ឬតិចជាង ១៥០០រៀលក្នុងមួយថ្ងៃ។ អ្នកអាចស្ថិតក្នុងការការពាររបស់ធានរា៉ប់រងនេះបាន ក្នុងរយៈពេលរហូតដល់ទៅ៣០ឆ្នាំ។
ធានារ៉ាប់រងលើការធ្វើដំណើរ | Travel Insurance
ប្រទេសមួយចំនួនដូចជា ស្វីស អាល្លឺម៉ង់ និងរុស្សីទាមទារឱ្យអ្នកមានធានារ៉ាប់រងពេលធ្វើដំណើរ។ ប្រសិនបើអ្នកត្រូវធ្វើដំណើរទៅប្រទេសណាដែលទាមទារឱ្យមានវីហ្សា (VISA) អ្នកគួរស្រាវជ្រាវថា ប្រទេសនោះតម្រូវឱ្យមានធានារ៉ាប់រង ឬអត់។ ប្រទេសខ្លះតម្រូវបែបនេះ ដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃរឿងប្រាក់កាស និងការពារបញ្ហានានា ជាពិសេស ក្នុងករណីដែលអ្នកដំណើរគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលមានតម្លៃថ្លៃកប់ពពក នៅប្រទេសមួយចំនួន។
បន្ថែមនឹងនេះប្រទេសមួយចំនួននោះទាមទារឲមានធានារ៉ាប់រងនេះព្រោះប្រទេសទាំងនោះធ្លាប់មានបទពិសោធន៍មិនល្អមួយចំនួន ដែលជនបរទេសមិនបង់ថ្លៃសេវាពេទ្យ ទើបមន្ទីរពេទ្យ និងអង្គការថែទាំសុខភាពសម្រេចតម្រូវឲ្យមានការធានារ៉ាប់រងដើម្បីកុំឲ្យមានរឿងទាំងនេះកើតឡើងទៀត។
ប្រភេទធានារ៉ាប់រងលើការធ្វើដំណើរ ច្រើនមានធានាទូទាត់សំណង និងជំនួយសេវាកម្មដូចជា៖
- ការបាត់បង់អីវ៉ាន់ និង របស់របរផ្ទាល់ខ្លួន
- សំណងករណីការធ្វើដំណើរត្រូវបានលុបចោល
- ជំនួយសង្គ្រោះបន្ទាន់
- ជួបគ្រោះថ្នាក់អំឡុងពេលធ្វើដំណើរ
- ចំណាយវេជ្ជសាស្រ្តលើសេវាព្យាបាលនិងសម្រាកព្យាបាល
- គ្រោះថ្នាក់ដល់បាត់បង់ជីវិត និងពិការភាព
ធានារ៉ាប់រងលើការធ្វើដំណើរមានអត្ថប្រយោជន៏ក្នុងការជួយឲអ្នក៖
- ទទួលបានជំនួយពេលនៅបរទេស
- ផ្តល់ឱ្យអ្នកនូវការចំណាយថ្លៃព្យាបាល
- ការពារចំពោះការរំខានដល់ដំណើរកម្សាន្តរបស់អ្នក
- ទទួលបានសំណងលើការបាត់បង់របស់អ្នក
ធានារ៉ាប់រងយានយន្ត | Auto Insurance
ធានារ៉ាប់រងយានយន្តជាអ្វី?
ធានារ៉ាប់រងយានយន្តជាធានារ៉ាប់រងលើកំហាតបង់ផ្នែកហិរញ្ញវត្ថុក្នុងគ្រប់ករណីគ្រោះថ្នាក់ទាក់ទងនឹងយានយន្ត
ដូចជាគ្រោះថ្នាក់ធ្វើឱ្យខូចខាតយានយន្ត ឬចោរកម្ម សំណងផ្លូវច្បាប់ ឬសំណងដល់ភាគីទីបី
គ្រោះថ្នាក់ដល់អ្នកបើកបរនិងអ្នករួមដំណើរ។
ធានារ៉ាប់រងនេះមានសារៈដល់អ្នកដូចខាងក្រោម៖
- ជួយរ៉ាប់រងលើចំណាយថ្លៃជួសជុលយានយន្តដោយការជួបគ្រោះថ្នាក់ចរាចរណ៍
- ទទួលបានសំណងរ៉ាប់រងក្នុងករណីចោរកម្ម និង អគ្គិភ័យ
- ធានាសំណងផ្លូវច្បាប់ ឬសំណងដល់ភាគីទីបី
- ចំណេញពេលវេលា