ការចេះសន្សំសំចៃនៅពេលវ័យក្មេងគឺជាឱកាសដ៏ល្អបំផុត ជាពិសេសនៅចន្លោះអាយុ ១៨ ដល់ ២៥ ឆ្នាំ។ ការចេះសន្សំលុយ អាចជួយអោយអ្នកចៀសផុតពីហានិភ័យដែលអាចកើតឡើងនាថ្ងៃអនាគតបានយ៉ាងច្រើន។ ប្រសិនបើអ្នកមិនធ្លាប់គិតថា ហេតុអ្វីត្រូវចាប់ផ្តេីមសន្សំលុយទាន់នៅក្មេង ទាំងនេះគឺជាមូលហេតុ៖
១. ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ
មិនថាប្រុសឬស្រី ប្រសិនបើយើងចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយចេះរៀបចំផែនការ ទុកដាក់លុយអោយបានត្រឹមត្រូវ និងមិនចាយខ្ជះខ្ជាយផងនោះ យើងអាចនឹងសម្រេចនូវឯករាជ្យភាពហិរញ្ញវត្ថុបាន។ ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ត្រង់នេះចង់បានន័យថា អ្នកនឹងមានប្រាក់គ្រប់គ្រាន់សំរាប់ការចាយវាយ ឬវិនិយោគ ទៅតាមបំណងប្រាថ្នា និងគោលដៅរបស់អ្នក។ ដើម្បីអោយការរស់នៅនាពេលបច្ចុប្បន្ន និងថ្ងៃអនាគតកាន់តែមានភាពងាយស្រួល។
២. ទិញសម្ភារចាំបាច់នៅថ្ងៃអនាគត
ប្រាកដណាស់ថា នាថ្ងៃអនាគត អ្នកនឹងមានតម្រូវការចាំបា់ច់ជាច្រេីន សម្រាប់គ្រួសារ និងខ្លួនឯងផ្ទាល់ ដូចជា ការទិញឡាន រឺផ្ទះ ដែលជាចំណាយមួយផ្នែកធំក្នុងជីវិត។ ហេតុនេះការសន្សំលុយបន្តិចម្តងៗទាន់នៅក្មេងគឺជារឿងដ៏ល្អ ហើយអ្នកនឹងមិនចាំបាច់បង់រំលោះឬ ខ្ចីធនាគារនោះទេ។
៣. ចៀសវាងការជាប់បំណុល
ជាការពិត នៅពេលដែលអ្នកមានប្រាក់បម្រុងតិចតួច ឬគ្មានទាល់តែសោះ អ្នកអាចងាយប្រឈមនឺងការជាប់បំណុល ជាពិសេសនៅពេលដែលអ្នកត្រូវការប្រាក់បន្ទាន់។ ដូចនេះ ប្រាក់បម្រុងគ្រប់គ្រាន់គឺចាំបាច់ត្រូវតែមាន។ និយាយអោយខ្លី អ្នកគួរចាប់ផ្តេីមសន្សំលុយពីពេលនេះតទៅ។
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក