“ខ្លួននៅក្មេង មានកម្លាំងកំហែងមាំមួន ហើយមិនដែលជាមានបញ្ហាអ្វីទេ ហើយក៏គិតថាមិនចាំបាច់មានធានារ៉ាប់រងអាយុជីវិតក៏បាន!” តែប្រាកដប៉ុនណាថាពិតជាមិនត្រូវការធានារ៉ាប់រង??
ចង់ដឹងថាខ្លួនត្រូវការធានារ៉ាប់រងអាយុជីវិតឬអត់ អាចសាកសួរខ្លួនឯងទាំង ៤សំណួរខាងក្រោមនេះសិនមើល៍!
1. ពេលអ្នកឈឺ
រឿងដែលយើងមិនអាចទាយទុកមុន ឬដឹងជាមុន គឺជំងឺឈឺថ្កាត់នេះឯង។ យើងមិនអាចព្រៀងទុក ឬបញ្ជាថាឲ្យកើតចាំកើត ឬមិនឲ្យកើតមកលើខ្លួនយើងទេ។ ហេតុនេះហើយទើបយើងគួរមានវិធានការការពារខ្លួន ឬយ៉ាងហោចណាស់មានគម្រោងថវិការត្រៀមទុកសម្រាប់ការព្យាបាល តួយ៉ាងគឺជាមួយអត្ថប្រយោជន៍និងការផ្ដល់ជូនក្នុងគម្រោងធានារ៉ាប់រងអាយុជីវិត។
2. ពេលអ្នកជួបគ្រោះថ្នាក់
គ្រោះថ្នាក់ចៃដន្យអាចកើតមានគ្រប់ពេលដោយមិនអាចប្រកែកបាន ហើយយើងមិនអាចត្រៀមខ្លួន ឬដឹងទុកមុនទេ។ មិនតែប៉ុណ្ណោះ បើគ្រោះថ្នាក់នោះធ្ងន់ធ្ងររហូតមិនបានបន្តរកចំណូលបាន វាមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួនទេ តែសូម្បីគ្រួសារអ្នកក៏ត្រូវប្រឈមនឹងផលវិបាកផ្នែកហិរញ្ញវត្ថុដូច្នោះដែរ។
3. បើអ្នកជាអ្នកផ្គត់ផ្គង់គ្រួសារ
ក្នុងករណីថា ចៃដន្យអ្នកជួបគ្រោះអកុសលណាមួយរហូតមិនអាចបន្តតួនាទីជាមេគ្រួសារបាន មិនអាចថែរក្សា និងផ្គត់ផ្គង់គ្រួសារ តើពួកគាត់នឹងត្រូវពឹងអ្នកណា? ទោះបីអ្នកមិនអាចបញ្ជៀសគ្រោះមើលមិនឃើញក៏ពិតមែន តែអ្នកអាចបង្កើតកញ្ចប់ថវិការ ឬគម្រោងហិរញ្ញវត្ថុសម្រាប់ជាទីវំពឹងរបស់គ្រួសារអ្នក ដើម្បីធានាបានថាទោះអត់ពីអ្នកទៅ សេដ្ឋកិច្ចគ្រួសារអ្នកនៅតែមានសុវត្ថិភាព និងទទួលបានការពារ។
4. ស្ថានភាពលុយកាក់របស់អ្នកទៅមុខ ៥ ឬ ១០ ឆ្នាំទៀត
យើងមើលអនាគតមិនឃើញទេ។ កុំថាឡើយ៥ ឬ ១០ ឆ្នាំទៅមុខទៀត តែថ្ងៃស្អែក យើងមិនដឹងថាអាចនឹងមានរឿងអ្វីកើតឡើងចំពោះយើងឬអត់ផង។ ដ្បិតថាក្នុងពេលបច្ចុប្បន្ន ស្ថានភាពលុយកាក់របស់យើងនៅមានសុវត្ថិភាព ចុះយើងមានអ្វីដែលអាចធានាដល់សេដ្ឋកិច្ចខ្លួនឯងនិងគ្រួសារឲ្យនៅតែនឹងនរ មានសុវត្ថិភាពដូចសព្វថ្ងៃ? បើចម្លើយរបស់អ្នកគឺ “ទេ មិនប្រាកដថាមានសុវត្ថិភាពទេ” នោះអ្នកពិតគួរតែពិចារណាជាវគម្រោងធានារ៉ាប់រងឲ្យអ្នកនឹងគ្រួសារអ្នកហើយ៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 – 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន