វិបត្តិសេដ្ឋកិច្ចគឺ ជាការបាត់បង់ និងធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេលច្រេីនខែ រឺឈានដល់ច្រេីនឆ្នាំ។ ការបាត់បង់សកម្មភាពសេដ្ឋកិច្ចទាំងនោះ អាចបង្កអោយមានការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប (GDP) អត្រានៃការបាត់បង់ការងារកេីនឡេីងជាលំដាប់ ហេីយអាជីវកម្មតូចធំនឹងទទួលរងកំហាត ដ្បិតគ្មានសកម្មភាពទិញដូរដូចមុន។ ក្រៅពីនេះ តម្លៃភាគហ៊ុននៅក្នុងផ្សារភាគហ៊ុន ទីផ្សារអចនលទ្រព្យ និងសង្វាក់ផលិតកម្មផ្សេងៗត្រូវបានធ្លាក់ចុះផងដែរ។
វិបត្តិសេដ្ឋកិច្ចអាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជា៖
ក. ការកើនឡើងនៃអតិផរណា
ខ. អត្រាការប្រាក់ឡើងខ្អស់
គ. ការបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់
ឃ. ការធ្លាក់ចុះនៃប្រាក់ឈ្នួល
ង. ថ្លៃផ្ទះសំបែងឡើងថ្លៃខ្លាំង
ច. វិបត្តិឥណទាន
ជាទូទៅ វិបត្តិសេដ្ឋកិច្ចត្រូវបានគេហៅថា Recession ដែលវាអាចកើតឡើងកំឡុងរយៈពេលយ៉ាងហោចណាស់ ៦ខែ។ រីឯ Depression គឺនៅពេលដែលវិបត្តិសេដ្ឋកិច្ច អូសបន្លាយយូរលេីសពី៦ ខែ ហេីយមានសភាពកាន់តែធ្ងន់ធ្ងរជាងមុនផងដែរ៕
Click here to read more about: វិបត្តិសេដ្ឋកិច្ចជិះឥទ្ធិពលអ្វីខ្លះលើហិរញ្ញវត្ថុផ្ទាល់ខ្លួន