និយាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានមនុស្សជាច្រើនយល់ថាស្ថាប័ននេះមិនមានសេវាអ្វីក្រៅពីផ្ដល់ប្រាក់កម្ចីនោះទេ។
ប៉ុន្តែ តើអ្នកដឹងទេថា ក្រៅពីប្រាក់កម្ចី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនក៏មានផ្តល់សេវាហិរញ្ញវត្ថុជាច្រើនទៀតប្រហាក់ប្រហែលនឹងធនាគារពាណិជ្ជផងដែរ? តួយ៉ាងដូចជាមធ្យោបាយទូទាត់ដែលមានភាពងាយស្រួល និងជាពិសេស ការទទួលប្រាក់បញ្ញើឬសន្សំ ដោយមានឈ្មោះថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ” ឬ Microfinance Deposit-Taking Institution។
អំពីផ្នែកច្បាប់
យោងតាម ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំដៅដល់អង្គភាពដែលមានសកម្មភាពធនាគារមួយក្នុងចំណោមសកម្មភាពទាំងបី គឺផ្តល់ឥណទាន ទទួលប្រាក់បញ្ញើ និងផ្តល់នូវមធ្យោបាយទូទាត់ដល់អតិជន។ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ចាំបាច់ត្រូវស្នើសុំអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ក្នុងលក្ខខណ្ឌដូចតទៅ៖ ត្រូវមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មមីក្រូហិរញ្ញវត្ថុយ៉ាងតិច៣ឆ្នាំ មានស្ថានភាពហិរញ្ញវត្ថុ និងការដឹកនាំល្អ មានដើមទុនបង់ជំរះអប្បបរមាស្មើ១០ពាន់លានរៀល មានប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ដោយប្រសិទ្ធភាព។ល។
នៅប្រទេសកម្ពុជាយើង បើនិយាយអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាកដជាមិនអាចរំលងពី "អម្រឹត" បាននោះទេ។ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ ដែលមានផ្ដល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុជាច្រើនដូចជាឥណទានខ្នាតតូច-មធ្យម សេវាផ្ទេរប្រាក់ក្នុងស្រុក និងសេវាទទួលប្រាក់បញ្ញើ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
មិនត្រឹមតែប៉ុណ្ណោះ ដាក់ប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត អ្នកក៏ទទួលបានការប្រាក់ដូចធនាគារដែរ ហើយក្នុងអត្រាខ្ពស់ទៀតផង ព្រោះតាមរយៈ “គណនីមានកាលកំណត់” អ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់ រហូតដល់ ៩% សម្រាប់ប្រាក់រៀល និង រហូតដល់ ៧.៥% សម្រាប់ប្រាក់ដុល្លារ រួមទាំងសុវត្ថិភាពខ្ពស់ទៀតផង។
ដូចនេះប្រសិនអ្នកចង់សម្រេចគោលដៅហិរញ្ញវត្ថុ ដោយចង់សន្សំទុកយកការប្រាក់ អម្រឹតជាដៃគូដែលលោកអ្នកអាចទុកចិត្តបាន។ ដើម្បីទទួលបានព័ត៌មានលម្អិតអំពី ខ និងលក្ខខណ្ឌរបស់គណនីមានកាលកំណត់ឲ្យកាន់តែច្បាស់លាល់ សូមទាក់ទងទៅកាន់អម្រឹតថ្ងៃនេះ តាមរយៈទូរស័ព្ទលេខ ០២៣ ៩៩៩ ០៣៣ ឬ ០៩៣ ៩៩៩ ១១១ ឬគេហទំព័រហ្វេសប៊ុកផ្លូវការអម្រឹត នៅទីនេះ Amret MFI៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Amret MFI
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន