ទំនុកចិត្តជារឿងសំខាន់ មិនថាក្នុងរឿងការងារ មិត្តភាព ជាពិសេសជំនួញ ឬប្រតិបត្តិការដែលពាក់ព័ន្ធទំហំទឹកប្រាក់ច្រើនសន្ធឹក ដូចជាការទិញលក់ដី ផ្ទះ ឬភាគហ៊ុន។ល។ ដើម្បីជៀសវាងពីបញ្ហាដែលអាចកើតមាន ធនាគារ ABA បានបង្កើតនូវសេវាកម្មមួយប្រភេទដែលជួយលោកអ្នករាល់ពេលមានប្រតិបត្តិការទិញ លក់ជាចំនួនទឹកប្រាក់ធំៗ មិនថាជាទម្រង់ផ្ទាល់ខ្លួន ឬពាណិជកម្ម។
សេវារក្សាសុវត្ថិភាព ឬ ABA Escrow Service មានលក្ខណៈជាគណនីធនាគារជួយរក្សាទុកទឹកប្រាក់របស់អ្នកទិញ ដោយទឹកប្រាក់នោះនឹងបញ្ចេញពីគណនី Escrow ទៅឲ្យអ្នកលក់ដរាបណាភាគីទិញ និងលក់បានបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកតាមការព្រមព្រៀង ដូចជាប្លង់រឹងត្រូវបានផ្ទេរឈ្មោះជាដើម។ ក្នុងការប្រតិបត្តិការ ធនាគារ ABA ក៏បានដើរតួជាភាគីអព្យាក្រឹតផ្តល់នូវទំនុកចិត្ត ការការពារផ្នែកហិរញ្ញវត្ថុ មានតម្លាភាព និងជួយរក្សាសុវត្ថិភាពជូនអតិថិជន ដោយកាត់បន្ថយហានិភ័យ និងធានាថាប្រតិបត្តិការទិញលក់ត្រូវបានបញ្ចប់ដោយជោគជ័យ។
របៀបនៃដំណើរការសេវាកម្មមួយ តម្រូវឲ្យអ្នកទិញ និងអ្នកលក់មានការព្រមព្រៀងគ្នាតាមលក្ខខណ្ឌនៃប្រតិបត្តិការ ហើយអ្នកទិញផ្ទេរប្រាក់ចូលក្នុងគណនី Escrow របស់ធនាគារ ABA ត្រៀមទូទាត់ជូនអ្នកលក់។
នៅពេលភាគីអ្នកលក់បានបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យាដែលបានព្រមព្រៀងរវាងភាគីទាំងសងខាងរួចរាល់ ទឹកប្រាក់ដែលបានតម្កល់ទុកក្នុងគណនី Escrow ខាងធនាគារនឹងផ្ទេរទៅកាន់អ្នកលក់ដោយសុវត្ថិភាព និងត្រឹមត្រូវ។
មានគណនី Escrow និងធនាគារ ABA ដើរតួជាយន្តការសុវត្ថិភាព អ្នកនឹងកាន់តែមានទំនុកចិត្តពេលប្រតិបត្តិការធុរកិច្ច ឬទិញលក់អចលនទ្រព្យ ដោយមិនបារម្ភខ្លាចគេក្លែងបន្លំ ឬមានការកេងប្រវ័ញ្ច។ បើអ្នកកំពុងស្វែងរកសេវាកម្មបែបនេះ អ៊ីចឹងនៅចាំអីទៀត ទាក់ទងទៅកាន់ ABA ឥឡូវនេះ ដើម្បីឈ្វេងយល់ពី ខ និងលក្ខណ្ឌ ឬសួរនាំព័ត៌មានលម្អិតឲ្យកាន់តែច្បាស់។
សម្រួលបន្ទុក និងកាត់បន្ថយភាពតានតឹងរបស់លោកអ្នកពេលធ្វើប្រតិបត្តិការទិញ លក់អចលនទ្រព្យជាមួយសេវារក្សាសុវត្ថិភាព ឬ ABA Escrow Service របស់ធនាគារ ABA៕
សម្រាប់ព័ត៌មានលម្អិតអំពីសេវារក្សាសុវត្ថិភាព ឬ ABA Escrow Service ៖ https://www.ababank.com/km/escrow-service/