ខ្លី តែខ្លឹម!! ចំណាយពេលត្រឹមតែ១នាទីដើម្បីទទួលបានចំណេះដឹងថ្មីៗ។
បំណុលអាក្រក់ គឺបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ហើយខ្ចីយកទៅចំណាយលើរបស់ប្រើប្រាស់ដែលបាត់បង់តម្លៃតាមពេលវេលា។ ចុះមានដឹងអត់ថា បំណុលអាក្រក់អាចកើតមានបណ្ដាលមកពីមូលហេតុអ្វី?
អ៊ីចឹង មកអានមាតិការថ្ងៃនេះអំពីមូលហេតុ ៣ ដែលនាំឲ្យអ្នកធ្លាក់ក្នុងបំណុលអាក្រក់ជាមួយកាក់សេនទាំងអស់គ្នា!
ខ្វះការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ
កង្វះការយល់ដឹងពីហិរញ្ញវត្ថុផ្ទាល់ខ្លួនងាយឲ្យអ្នកចាយវាយតាមតែចំណង់ មិនអាចបែងចែកចំណូលសម្រាប់ចំណាយ សន្សំ ឬវិនិយោគផ្សេងៗត្រឹមត្រូវ ដែលសកម្មភាពទាំងអស់នេះអាចបណ្ដាលឲ្យយើងចាយមិនគ្រប់ ហើយត្រូវសម្រេចចិត្តខ្ចីលុយគេ រហូតជំពាក់បំណុលគេវ័ណ្ឌក។ ដូច្នេះ ការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនមានសារសំខាន់ ដើម្បីឲ្យអ្នកចេះពីរបៀបគ្រប់គ្រងលុយកាក់ ចំណូល ចំណាយបានត្រឹមត្រូវ។
ទ័លច្រកត្រួវការលុយបន្ទាន់
ដោយកង្វះការយល់ដឹងពីការគ្រប់គ្រងលុយកាក់ អ្នកខ្វះការត្រៀមទុកមុន មិនបានរៀបចំ Emergency Fund ទុកសម្រាប់ប្រើពេលជួបបញ្ហាភ្លាមៗដូចជា ការបាត់បង់ការងារ គ្រោះថ្នាក់ ឬធ្លាក់ខ្លួនឈឺធ្ងន់ដែលសុទ្ធតែមានតម្រូវការហិរញ្ញវត្ថុបន្ទាន់។ ដូច្នោះ បើអ្នកត្រូវខ្ចីលុយគេមកដោះស្រាយបញ្ហា អ្នកនឹងមិនមានពេលគ្រប់គ្រាន់ក្នុងការសែ្វងរកកម្ចីមានការប្រាក់ទាបសមរម្យ ជាហេតុត្រូវបង្ខំចិត្តយកកម្ចីមានការប្រាក់ខ្ពស់ ហើយថែមទាំងហ៊ានទទួលខ្ចីក្នុងលក្ខខណ្ឌយ៉ាងណាក៏ដោយ។
ឈ្លក់វង្វេងនឹងភាពហ៊ឺហា
ការឈ្លក់វង្វេងនឹងភាពហ៊ឺហាក៏ជាមូលហេតុមួយនាំឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នក ហើយជួនកាលអាចធ្វើឲ្យយើងធ្លាក់ក្នុងបំណុលអាក្រក់ផងដែរ។
ដើម្បីមុខមាត់ ទទួលបានការគោរពពីមនុស្សជុំវិញខ្លួន ហើយហ៊ានចំណាយច្រើនលើសម្ភារទំនើប ម៉ូតូ ឡានមានតម្លៃថ្លៃ ឬសម្ភារប្រើប្រាស់មានម៉ាកល្បីៗទាំងដែលមិនចាំបាច់នាំឲ្យចំណាយលើសសមត្ថភាពដែលអ្នកមាន។
ចៀសពីបំណុលអាក្រក់ បង្ការខ្លួនពីហេតុទាំង៣នេះទាំងអស់គ្នា!
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។