ជំនាន់នេះហើយ តាំងពីអ្នករកសុីខ្នាតតូច រហូតដល់អ្នកធ្វើការធំដុំ នរណាក៏មានគណនីធនាគារដែរ។ ពីមុនទាល់តែមានលុយច្រើនដាក់តម្កល់ទើបអាចបង្កើតគណនីបាន តែឥលូវមានតែ២មុឺនរៀលក៏អាចបង្កើតគណនីធនាគារមួយបានដែរ។ ចុះគេបើកនៅឯណាបានទៅ?
មុនអេដមីនប្រាប់ថាបើកនៅឯណាបាន យើងមកមើលបន្តិចសិនថាតើហេតុអីម្នាក់ៗគួរមានគណនីនៅធនាគារ? ហើយបើចង់បង្កើតគណនីមួយ គួរមើលលើលក្ខខណ្ឌអ្វីខ្លះ?
ហេតុអ្វីត្រូវមានគណនីធនាគារ?
ដូចបានរៀបរាប់ក្នុងរូបខាងលើនេះ ការមានគណនីធនាគារអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់គណនី។ បន្ថែមពីនេះ ពេលយើងមានគណនីធនាគារ វានឹងជួយសម្រួលដល់ការចាយវាយប្រចាំថ្ងៃ ដោយយើងមិនចាំបាច់ដាក់លុយច្រើនឡើងប៉ោងកាបូបតាមខ្លួនទៀតនោះឡើយ។ ម្យ៉ាង គណនីធនាគារអាចធានាសុវត្ថិភាពខ្ពស់ ដ្បិតថាលុយរបស់យើងត្រូវបានរក្សាទុកដោយសុវត្ថិភាព និងមិនបាច់ភ័យខ្លាចការលួចឆក់ដូចមុន។ ជាក់ស្ដែង ជាមួយកម្មវិធីធនាគារក្នុងទូរស័ព្ទដៃដែលធនាគារជាច្រើនមានផ្ដល់ជូននាពេលបច្ចុប្បន្ន អតិថិជនកាន់តែមានភាពងាយស្រួលចំពោះការផ្ញើប្រាក់ ឬទូទាត់ប្រាក់នានាតាមតែទូរស័ព្ទប៉ុណ្ណោះ។
គួររើសគណនីធនាគារបែបណា?
ពេលរើសគណនីធនាគារ យើងគួរគិតគូរឱ្យបានច្បាស់លាស់ និងមើលលើគណនីធនាគារណាដែលផ្តល់អត្ថប្រយោជន៍ច្រើនមកឱ្យយើង។ ដូចបង្ហាញលើរូបភាព យើងគួរតែជ្រើសរើសគណនីធនាគារណាដែលផ្តល់ការប្រាក់ខ្ពស់ និងមិនទាមទារឱ្យមានប្រាក់តម្កល់ច្រើន។ លើសពីនេះ អ្នកគួរជ្រើសរើសបង្កើតគណនីនៅធនាគារដែលមានសាខាច្រើន ដើម្បីជួយសម្រួលដល់ការប្រើប្រាស់របស់អ្នកប្រចាំថ្ងៃ ទាំងចំពោះការដក ឬ ដាក់ប្រាក់ និងទូទាត់ប្រាក់នានា។ កាន់តែប្រសើរ ជម្រើសធនាគារល្អគប្បីអនុញ្ញាតឱ្យអ្នកអាចតាមដានសមតុល្យទឹកប្រាក់ក្នុងគណនីរបស់ខ្លួនបានដោយងាយស្រួលតាមរយៈកម្មវិធីធនាគារក្នុងទូរសព្ទដៃ ទោះបីអ្នកនៅទីណា ឬចង់ពិនិត្យមើលពេលណាក៏បាន។
Click here to read more about: What Do You Need to Open a Bank Account?
មានត្រឹម២ម៉ឺនរៀល អាចបង្កើតគណនីធនាគារបាននៅឯណា?
ជាមួយទឹកប្រាក់ត្រឹម២ម៉ឺនរៀល អ្នកក៏អាចបង្កើតគណនីមួយបានភ្លាមៗ ដោយត្រូវការតែអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនប៉ុណ្ណោះគឺ គណនីសង្ឃឹមរបស់ធនាគារ អ៊ូរី។
គណនីសង្ឃឹមរបស់ធនាគារ អ៊ូរី គឺជាប្រភេទគណនីសន្សំដែលផ្ដល់ការប្រាក់ខ្ពស់រហូតដល់៣% ក្នុងមួយឆ្នាំ ជាមួយការគណនាការប្រាក់ និងដាក់ចូលគណនីជារៀងរាល់ខែ។ មិនតែប៉ុណ្ណោះ ម្ចាស់គណនីថែមទាំងអាចប្រើកម្មវិធីធនាគារក្នុងទូរស័ព្ទដៃរបស់អ៊ូរី ឬគេហៅថា WOORI WON រួមទាំងបានប្រើសេវាកម្មតាមទូ ATM របស់ធនាគារ អ៊ូរី ដោយឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត ដោយធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជដ៏ធំមួយមកពីប្រទេសកូរ៉េដែលបានបម្រើប្រជាជនកម្ពុជាអស់ជាង ៣០ឆ្នាំមកហើយ តាមបណ្តាញប្រតិបត្តិការ ១៣៨សាខា ទូទាំងប្រទេសកម្ពុជា អ្នកកាន់តែមានភាពងាយស្រួលក្នុងការដក ឬដាក់សាច់ប្រាក់បានគ្រប់ទីកន្លែង៕
សម្រាប់ព័ត៌មានបន្ថែមអំពីការបង្កើតគណនីសង្ឃឹម អ្នកអាចទំនាក់ទំនងផ្ទាល់ទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ Woori Bank Cambodia ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 023 96 3333
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2021 - 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន