អស់លុយតិច តែសប្បាយច្រើន។ ចុងខែចឹងទាល់តែត្បិតត្បៀតបន្តិចទើបបាន
ហូបពីក្រៅមួយចម្អែតសិនចាំទៅតង់ទី២
មុនទៅកន្លែងហូបឡាបយ៉េ យើងទៅដាក់មីឆា បាយឆា ប្រហិតចៀន ពងទាកូនមួយចម្អែតសិនទៅ។ មិនសូវអស់លុយច្រើន ហើយឆ្ងាញ់ទៀត
ទៅពេល Happy Hour
ទៅឲ្យបានមុនម៉ោង៧ ទើបមិនសូវអស់លុយច្រើន ព្រោះភាគច្រើនគេបញ្ចុះតម្លៃ៥០%។ ហើយបើទៅបានគ្នាច្រើនគឺងាយស្រួលជួយគ្នាចេញលុយ៕
ធ្វើអីហូបនៅផ្ទះជុំគ្នា
មិនបាច់ពិបាកទៅណាឆ្ងាយ បបួលគ្នាធ្វើអីហូបជុំគ្នានៅផ្ទះ។ សប្បាយហើយហូបបានច្រើនទៀត