តួនាទីជាឪពុកម្ដាយមិនមែនជារឿងងាយស្រួលនោះទេ។ មាតាបិតាគ្រប់រូបតែងខ្វាយខ្វល់ចង់ឱ្យបុត្រ ធីតារបស់ខ្លួនធំលូតលាស់បានល្អ មានសុខភាពរឹងមាំ រៀនសូត្របានខ្ពង់ខ្ពស់ និងជាក្ដីបំណងរបស់ប៉ាម៉ាក់ដែលពុំអាចខ្វះបាននោះគឺ ចង់ឱ្យកូនៗមានអនាគតល្អប្រសើរ។ ដើម្បីសម្រេចបំណងប្រាថ្នាទាំងនេះ តើឪពុកម្ដាយគួរធ្វើអ្វីខ្លះ ដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់កូន?
បើចង់ដឹង ចុចអានទាំងអស់គ្នាណ៎ា!!
ធ្វើជាគំរូល្អ
គេថាក្មេងៗប្រៀបដូចជាក្រដាសសមួយ និងបុគ្គលដំបូងដែលពួកគេឃើញ ហើយយកតម្រាប់តាមគឺជាលោកអ្នកមានគុណ។ ក្នុងដំណាក់កាលលូតលាស់របស់កុមារ កូនៗរមែងសង្កេតមើល ចងចាំ និងធ្វើត្រាប់តាមសកម្មភាពរបស់ឪពុកម្ដាយ ទាំងរបៀបសន្ទនា ឥរិយាបថដេក ដើរ ឈរ អង្គុយ មុខញញឺម ឬក្រញ៉ូវជាដើម។ ហេតុនេះឪពុកម្តាយគួរផ្ដល់ការចង់ចាំ តាមរយៈគំរូដ៏ល្អមួយដល់ពួកគេ ទាំងសុជីវធម៌និយាយស្ដី និងសីលធម៌រស់នៅ។ ម៉្យាងទៀត ជាជាងការប្រើពាក្យពេចន៍បង្គាប់បញ្ញាឲ្យធ្វើតាម អ្នកគួរធ្វើបង្ហាញគេជាមុនសិន ព្រោះទង្វើទាំងនេះនឹងមានឥទ្ធិពលដល់ពួកគេពេលធំពេញវ័យសម្រាប់ប្រណិប័តន៍តាម។
ណែនាំឲ្យយល់ដឹងពីផែនការហិរញ្ញវត្ថុ
រឿងលុយកាក់មិនចាំបាច់ទាល់តែកូនៗ ធំៗ ពេញរូបពេញរាង ទើបបង្រៀនឲ្យយល់ដឹងនោះទេ។ តាមការសិក្សាស្រាវជ្រាវជាច្រើនបានលើកឡើងថា ក្មេងៗនៅអាយុ ៧ ឆាប់ផ្ដើមចេះរាប់លុយ ដឹងពីតម្លៃលុយ ក៏ដូចជាមានចំណង់ចង់មានលុយចាយបណ្ដើរៗ នេះជាពេលវេលាដែលអាណាព្យាបាលគួរបង្រៀនពួកគេពីរឿងលុយកាក់។ ដោយសារកូនៗចាប់ផ្ដើមសិក្សារៀនសូត្រតាំងពីតូច ឪពុកម្ដាយអាចបង្រៀនបែបកម្រិតស្រាលៗ ដើម្បីឱ្យពួកគេងាយយល់ ឆាប់ចាប់បានដូចជា ចាយវាយកុំខ្ជះខ្ជាយ ឬការសន្សំ។ ទម្លាប់ឲ្យពួកគេដឹងពីការចាយវាយសន្សំសំចៃពីតូចៗទៅ ជួយឲ្យពួកគេធំឡើងក្លាយជាមនុស្សដែលចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមានប្រសិទ្ធភាព។
ត្រៀមកញ្ចប់ហិរញ្ញវត្ថុសម្រាប់ការសិក្សារបស់ពូកគេ
ទ្រព្យដែលឪពុកម្ដាយបន្សំទុកឲ្យកូនៗបានយូរអង្វែង ចោរលួចមិនបាន ភ្លើងឆេះមិនដល់គឺ តម្រិះដែលកើតចេញពីការសិក្សារៀនសូត្រខ្ពង់ខ្ពស់នេះឯង។ ក្ដីបារម្ភរបស់ឪពុកម្ដាយភាគច្រើនគឺ ខ្លាចក្រែងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់ការសិក្សាកូនៗ ជាពិសេសនៅកម្រិតឧត្ដមសិក្សា ព្រោះវ័យកាន់តែចំណាស់ កម្លាំងរកប្រាក់ចំណូលកាន់តែថមថយ។
គ្រប់បញ្ហារមែងមានដំណោះស្រាយ មែនទេប្រិយមិត្ត? ឪពុកម្តាយអាចចាប់ផ្ដើមសន្សំសម្រាប់អនាគតការសិក្សារបស់ពួកគេ តាំងពីពេលដែលពួកគេនៅក្មេងៗ។ តែអ្វីដែលសំខាន់ត្រូវជ្រើសរើសកន្លែងទុកដាក់ប្រាក់សន្សំ មានសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ត្រលប់មកវិញ ដូចជាគណនីក្មេងឆ្លាត របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ជាប្រភេទគណនីសន្សំរួមគ្នារបស់ឪពុកម្ដាយ និងបុត្រធីតា ដោយផ្តល់ជូនភាពបត់បែនខ្ពស់សម្រាប់មាតាបិតាក្នុងការកំណត់គោលដៅសន្សំ និងចំនួនទឹកប្រាក់ ត្រូវបង់ប្រចាំខែ ស្របតាមតម្រូវការផ្ទាល់ខ្លួននិងលទ្ធភាពជាក់ស្ដែងផ្នែកហិរញ្ញវត្ថុ។
លក្ខណៈពិសេសរបស់គណនីក្មេងឆ្លាតមានដូចជា៖
🔹 សន្សំមានភាពបត់បែន ស្របតាមលទ្ធភាពរបស់អតិថិជន៖ សន្សំចាប់ពី១១ដុល្លារក្នុងមួយខែ សម្រាប់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ
🔹 ទទួលបានដោយឥតគិតថ្លៃនូវកញ្ចប់ធានារ៉ាប់រងអាយុជីវិត៖ ៤,០០០ដុល្លារដោយឥតគិតថ្លៃក្នុង អំឡុងពេលសន្សំប្រាក់
🔹 ផ្ដល់ជូនប្រាក់លើកទឹកចិត្តបន្ថែម៖ រហូតដល់ ១,០០០ដុល្លារក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២
សម្រាប់ព័ត៌មានលម្អិតនៃគណនីក្មេងឆ្លាត សូមចូលទៅកាន់ https://www.amret.com.kh/kh/kmen-chhlat-account
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Amret MFI
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន