ពេលឃើញការផ្សព្វផ្សាយរបស់ធនាគារតែងតែនិយាយពីអត្រាការប្រាក់ខ្ពស់មែនអត់? ចុះមានដែលឆ្ងល់អត់ ថាធនាគារគិតការប្រាក់ដូចម្ដេចបានចេញចំនួនដែលទទួលបាននោះ?
ជាទូទៅ ធនាគារគិតការប្រាក់តាម២ប្រភេទធំៗសម្រាប់គណនីប្រាក់បញ្ញើជូនអតិថិជន ដែលមួយគឺគិតតាមការប្រាក់សាមញ្ញ និងមួយទៀតគិតតាមការប្រាក់សមាស។
ការប្រាក់សាមញ្ញ (Simple interest rate) គឺជាការប្រាក់ដែលគិតលើប្រាក់ដើមជាមូលដ្ឋាន និងថេររហូត។ ឧទាហរណ៍ ឆ្នាំដំបូងបានការប្រាក់ ១០០០ដុល្លារ ឆ្នាំក្រោយក៏នៅតែបាន១០០០ដុល្លារដដែល។
ចំណែកការប្រាក់សមាស (Compound interest rate) គឺជាការប្រាក់ដែលគិតលើទាំងប្រាក់ដើមនិងការប្រាក់បង្គរ។ ក្នុងឧទាហរណ៍ខាងក្រោម ឆ្នាំដំបូងដែលអ្នកទទួលបាន ១ ០៨៣.២៦ដុល្លារ នឹងយកទៅបូកប្រាក់ដើមបន្ថែម សម្រាប់ជាមូលដ្ឋានគណនានៅឆ្នាំក្រោយបន្ត។ បានន័យថា ឆ្នាំបន្តបន្ទាប់ ការប្រាក់នឹងកើនរហូត។
អ្នកទាំងអស់គ្នាក៏អាចមើលពីរូបមន្ត និងរបៀបគណនាក្នុងរូបភាពខាងក្រោមណ៎ា!
បញ្ជាក់៖ នេះគឺជារូបមន្តគណិតវិទ្យាទូទៅសម្រាប់ការគណនា។ ការគណនាបែបស៊ីជម្រៅយ៉ាងណានោះ គឺប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារនីមួយៗ។ ការគណនានេះទៀតសោត ពុំបានរាប់បញ្ចូលពន្ធដែលត្រូវកាត់ឡើយ។
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន