ចង់វិនិយោគ ប៉ុន្តែមិនចង់ប្រថុយទេ ខ្លាចខាត
កុំទាន់ភ័យអី អ្នកអាចសាកវិធីទាំងនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគរបស់អ្នកបាន។
១ វិនិយោគលើប្រភេទខុសៗគ្នា៖ ចម្រុះការវិនិយោគទៅតាមប្រភេទផ្សេងៗ រវាងភាគហ៊ុន មូលបត្របំណុល កាក់គ្រីបតូ អចលនទ្រព្យ ។ល។ ហើយកុំវិនិយោគទាំងអស់ ទុកសាច់ប្រាក់ក្នុងដៃផង។
២ តាមដានទីផ្សារឲ្យបានទៀងទាត់៖ ដើម្បីដឹងថាទីផ្សារមានការធ្លាក់ចុះ ឬឡើង តើគួរលក់ឬអត់។
៣ ដឹងពីកាលកំណត់វិនិយោគ៖ អាចជារយៈពេលខ្លីចាប់ពី៣ទៅ៦ខែសម្រាប់ហានិភ័យខ្ពស់ ឬរយៈពេលវែងពី៣ឆ្នាំទៅ៥ឆ្នាំសម្រាប់ហានិភ័យទាប។
៤ កំណត់អតិបរមានៃការខាតបង់៖ កំណត់តម្លៃទាបបំផុត ដែលអ្នកអាចទទួលយកបាន ដើម្បីឲ្យដឹងពីពេលដែលគួរលក់
ឬផ្អាកការវិនិយោគមួយនោះ។
៥ កុំវិនិយោគទៅតាមអារម្មណ៍៖ វាអាចធ្វើឲ្យយើងទិញ ចូលពេលទីផ្សារកំពុងឡើងថ្លៃដោយសារភាពលោភលន់ ឬលក់ចេញពេលទីផ្សារកំពុងធ្លាក់ចុះដោយសារភាពភ័យខ្លាច។
៦ កុំខ្ចីលុយគេយកមកវិនិយោគ៖ កុំឃើញទីផ្សារឡើងខ្ចីលុយគេមកវិនិយោគ ដោយសារចង់ចំណេញ ព្រោះវាអាចក្លាយជាបំណុលអាក្រក់។
៧ វិនិយោគតែចំនួនប្រាក់ថេរជាប្រចាំ (Dollar-cost averaging)៖ ធ្លាប់កំណត់ដាក់លុយវិនិយោគប៉ុណ្ណា ដាក់តែប៉ុណ្ណឹងទៅ កុំវិនិយោគចុះឡើង ឬលោភលន់ទៅតាមស្ថានភាពទីផ្សារ។
៨ កំណត់ចំនួនលុយចំណេញដែលអ្នកចង់បាន៖ ពេលដែលចំណេញលើសពីលុយដើមដែលបានវិនិយោគហើយ គួរដកលុយដើមចេញ។ បន្ទាប់មកវិនិយោគតែលុយ ចំណេញបានហើយ បើទោះបីខាតលុយនោះអស់ ក៏យើងអត់អស់អីដែរ។
៩ វិនិយោគត្រឹមអ្វីដែលខ្លួនមានលទ្ធភាពបាត់បង់៖ កុំវិនិយោគលុយដែលត្រូវការចាំបាច់ប្រចាំថ្ងៃ វិនិយោគតែមួយភាគនៃលុយដែលនៅសល់ ដើម្បីចៀសវាងធ្លាក់ខ្លួនក្រដោយសារការវិនិយោគខុស។
១០ ចៀសវាងលើការវិនិយោគណាមានហានិភ័យខ្ពស់៖ កុំដាក់លុយច្រើនក្នុងវិនិយោគណាដែលមានហានិភ័យខ្ពស់។ជាចុងក្រោយ កុំភ្លេចសិក្សាស្រាវជ្រាវ និងសម្រេចចិត្តឲ្យបានច្បាស់លាស់មុននឹងវិនិយោគ ហើយវិនិយោគត្រឹមលទ្ធភាពដែលអ្នកអាចខាតបង់បានហើយណា៎