គណនីសន្សំលុយដុល្លារមានហើយ ចុះលុយខ្មែរ? អង្កាល់បើកមួយនឹងគេ?
បើអេដមីនប្រាប់ថាបើកគណនីសន្សំជាប្រាក់រៀល បានគាំទ្ររូបិយប័ណ្ណជាតិហើយ បានការប្រាក់ខ្ដស់ទៀត ព្រមបើកមួយអត់?
ហេតុនេះហើយបានជាធនាគារ ABA នាំមកនូវគណនីសន្សំជាប្រាក់រៀល ដែលមានអត្រាការប្រាក់ខ្ពស់ ក្នុងគោលបំណងគាំទ្រនិងជួយលើកកម្ពស់ប្រាក់រៀល។ មិនតែប៉ុណ្ណោះយើងទាំងអស់គ្នាអាចប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការផ្សេងៗដូចជា សេវាផ្ទេរប្រាក់ សេវាបង់ប្រាក់ បង់វិក្កយបត្រ និងសេវាជាច្រើនទៀតដោយមិនចាំបាច់បារម្ភពីអត្រាប្តូរប្រាក់ឡើយ។
ធនាគារ ABA បានបង្កើនអត្រាការប្រាក់សម្រាប់គណនីសន្សំជាប្រាក់រៀល រហូតដល់ ១% ក្នុងមួយឆ្នាំ និងមិនមានគិតថ្លៃសេវាគណនីប្រចាំខែ។ អត្រានេះមានកម្រិតខ្ពស់ជាងអត្រាការប្រាក់នៃគណនីសន្សំជាប្រាក់ដុល្លាររហូតដល់ទៅ ២០ដងឯណោះ (ត្រឹមតែ០.០៥% សម្រាប់សមតុល្យតិចជាងឬស្មើ១០០០ដុល្លារ)។ បន្ថែមពីនេះ ជាមួយម៉ាស៊ីនដាក់ប្រាក់ (CiMs) និងម៉ាស៊ីនដក-ដាក់ប្រាក់ (CRMs) របស់ធនាគារ ABA បច្ចុប្បន្ន ថែមទាំងអនុញ្ញាតឱ្យអតិថិជនអាចដាក់ប្រាក់រៀលចូលក្នុងគណនី ABA របស់ខ្លួនបាន ដែលកាន់តែមានភាពងាយស្រួល។
សម្រាប់ការបើកគណនីសន្សំជាប្រាក់រៀលនៅ ABA មិនមានអីពិបាកទេ ហើយអ្នកអាចបើកបានដោយមិនចាំបាច់ទៅដល់សាខាណាមួយ ដោយអ្នកគ្រាន់តែ៖
១. បើកកម្មវិធីទូរសព្ទដៃ ABA Mobile
២. ចុចលើប៊ូតុង បើកគណនីថ្មី
៣. ជ្រើសរើស គណនីសន្សំ
៤. រើសយករូបិយប័ណ្ណជា KHR (ខ្មែររៀល)
៥. ជ្រើសរើសគណនីប្រភពជាការស្រេច។
មិនចាំហត់ទៅដល់ធនាគារផ្ទាល់ដើម្បីបើកគណនី ថែមទាំងងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា។
ដើម្បីគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តោះចូលរួមជាមួយ ធនាគារ ABA រួមគ្នាលើកស្ទួយរូបិយប័ណ្ណជាតិកម្ពុជាបានដែរ!
តោះ!! នៅចាំអីទៀត? បើកគណនីសន្សំជាប្រាក់រៀលជាមួយធនាគារ ABA ម្នាក់មួយទៅ!
សម្រាប់អ្នកដែលមិនមែនជាអតិថិជនធនាគារ ABA ហើយចាប់អារម្មណ៍ចង់ប្រើប្រាស់ អ្នកអាចបង្កើតគណនីរហ័ស ABA បានដោយមិនចាំបាច់ទៅកាន់សាខាណាមួយឡើយ ដោយគ្រាន់តែដោនឡូដកម្មវិធី ABA Mobile (link to app stores: https://aba.onelink.me/oRF8/kakcent) រួចជ្រើសយក បើកគណនីថ្មី នៅលើអេក្រង់ ជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ ABA Bank
© 2021 - 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន