ស្ទើរតែពេញមួយជីវិត យើងបានប្រឹងប្រែងរកស៊ី ខំធ្វើការរកប្រាក់ចំណូលយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ បំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ និងបង់ថ្លៃសេវាផ្សេងៗ។ ជួនកាល សឹងតែលះបង់ភាពជាយុវវ័យ ការសប្បាយទាំងប៉ុន្មាន ដល់ថ្នាក់មិនបានយកចិត្តទុកដាក់នឹងខ្លួនឯងនិងសុខភាពរហូតសុខៗធ្លាក់ខ្លួនឈឺក៏មាន។
តែទោះជាអ្នកមមាញឹកយ៉ាងណា សូមកុំភ្លេចផ្ដល់ក្ដីស្រលាញ់ឲ្យខ្លួនឯងឲ្យបានច្រើនផង។ ក្រៅពីការព្យាយាមបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិកគ្រួសារម្នាក់ និងជាពលរដ្ឋម្នាក់ យើងអាចផ្ដល់ក្ដីស្រលាញ់ឲ្យខ្លួនឯងឲ្យបានច្រើន ដោយធ្វើកិច្ចការមួយចំនួនសម្រាប់ខ្លួនឯង។ ខាងក្រោមនេះគឺជាកាតព្វកិច្ចផ្ទាល់ខ្លួនមួយចំនួនដែលយើងគួរធ្វើសម្រាប់ខ្លួនឯង។
មើលថែសុខភាពផ្លូវកាយ និងផ្លូវចិត្ត
ការមើលថែសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាកាតព្វកិច្ចសំខាន់បំផុតដែលយើងមិនគួរមើលរំលង។ បើស្រលាញ់ខ្លួនឯង យើងត្រូវមើលថែខ្លួនឯងឲ្យបានល្អ ដោយការគេងឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារល្អបំប៉នសុខភាព ធ្វើលំហាត់ប្រាណជាប្រចាំ និងកាត់បន្ថយទទួលទានអាហារដែលប៉ះពាល់ដល់សុខភាព ដូចជាស្រា បារី អាហារមានជាតិខ្លាញ់ជាដើម។ មើលថែសុខភាពផ្លូវកាយបានល្អហើយ ក៏មិនត្រូវភ្លេចសុខភាពផ្លូវចិត្តដែរ។ យើងគួរឆ្លៀតពេលខ្លះកំសាន្តកាយលំហែអារម្មណ៍ កាត់បន្ថយស្រេ្តស និងអានអត្ថបទ ឬសៀវភៅ ឬមើលវីដេអូលើកទឹកចិត្តផ្សេងៗ ដើម្បីបង្កើននិងស្រូបយកចិត្តគំនិតវិជ្ជមានឲ្យបានច្រើន។
មានផែនការហិរញ្ញវត្ថុសម្រាប់អនាគត
បើស្រឡាញ់ខ្លួនឯង សូមកុំរំលងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត។ ពីមួយថ្ងៃទៅថ្ងៃ វ័យកាន់តែកើន សុខភាពអាចមិនមាំមួនដូចមុន ឯលទ្ធភាពរកចំណូលក៏មិនអាចធានាបានរហូត។ ហេតុនេះហើយ យើងគួរមានគម្រោងសន្សំ និងរៀបចំផែនការហិរញ្ញវត្ថុកាន់តែឆាប់កាន់តែល្អ ដើម្បីត្រៀមខ្លួននិងការពារអនាគតពីការប្រឈមនឹងអស្ថេរភាពផ្នែកហិរញ្ញវត្ថុដោយមិនបានរំពឹងទុក។ ទោះជាជួបបញ្ហា យើងបានបំពេញកាតព្វកិច្ចឲ្យខ្លួនឯងរួចស្រេចលើការមានទំនួលខុសត្រូវលើជីវិតខ្លួនឯង អាចរស់នៅពឹងពាក់លើខ្លួនឯង ទាំងបច្ចុប្បន្ន និងអនាគត។
You should understand ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
មានធានារ៉ាប់រងអាយុជីវិត
ការទិញធានារ៉ាប់រងអាយុជីវិតគឺជាកាតព្វកិច្ចសំខាន់មួយទៀតដែលយើងគួរបំពេញឲ្យខ្លួនឯង ដើម្បីបន្ថែមការការពារលើហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្នុងករណីអ្នកជួបគ្រោះអកុសលណាមួយដែលខ្លួនលែងរកប្រាក់ចំណូលបាន។ មានន័យថា ក្នុងករណីអ្នកឈឺជំងឺធ្ងន់ធ្ងរ ឬជួបគ្រោះថ្នាក់ណាមួយដែលត្រូវចំណាយលើការព្យាបាល អ្នកនឹងទទួលបានកញ្ចប់សាច់ប្រាក់សម្រាប់រ៉ាប់រងថ្លៃសម្រាកព្យាបាលនោះ ហើយនៅតែទទួលបានការកញ្ចប់សាច់ប្រាក់សន្សំពេញលេញនៅពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់។ ម៉្យាងវិញទៀត ហិរញ្ញវត្ថុគ្រួសារអ្នកក៏ត្រូវបានការពារ តាមរយៈអត្ថប្រយោជន៍ជាច្រើនទៀតក្នុងបណ្ណសន្យារ៉ាប់រង និងតាមប្រភេទគម្រោងធានារ៉ាប់រងអាយុជីវិតដែលអ្នកមាននៅក្នុងដៃ។
នោះយើងអាចនិយាយថា ធានារ៉ាប់រងអាយុជីវិតប្រៀបដូចជាការធានាផ្ដល់សុវត្ថិភាពដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយអ៊ីចឹង ដោយការធានាទទួលខុសត្រូវលើអនាគតជីវិតខ្លួនឯង ហើយរួមទាំងអនាគតក្រុមគ្រួសារទៀតផង។
ដូចនេះ ទោះបីមានករណីអកុសលជាយថាហេតុណាមួយកើតឡើង យើងនឹងមិនសូវព្រួយបារម្ភពីអនាគតទៀតឡើយ ដោយយើងមានធានារ៉ាប់រងអាយុជីវិតទុកការពារខ្លួនរួចជាស្រេច។
ពេលវេលាដើរលឿនណាស់! ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ មើលថែខ្លួន ហើយបំពេញកាតព្វកិច្ចទាំងនេះឲ្យខ្លួនឯងផង
បើស្រលាញ់ខ្លួនឯង អានឲ្យដល់ចប់ទាំងអស់គ្នាណា៎
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន