អ្នកទេីបតែចេញធ្វើការច្បាស់ជាដឹងហើយថា ប្រាក់ខែតិចនៅឡើយ ខ្លះចាយមិនគ្រាន់ ខ្លះអាចដាច់លុយចុងខែទៀត។ អញ្ចឹង តើគួរគ្រប់គ្រងការចាយវាយដូចម្តេច?
ក. អ្នកមានទំនួលខុសត្រូវក្នុងការបង់ថ្លៃចំណាយផ្សេងៗ (Now you have bills to pay)
ពេលនេះអ្នកមានទំនួលខុសត្រូវក្នុងការបង់ថ្លៃចំណាយចាំបាច់ផ្សេងៗដូចជា ថ្លៃផ្ទះ ថ្លៃទឹក ភ្លើង ចំណាយលើការធ្វើដំណើរប្រចាំថ្ងៃ ថ្លៃសាំង ជាដើម។ ដូចនេះអ្នកគួរត្រៀមទុកថវិកាខ្លះសម្រាប់ចំណាយទាំងនេះជាមុនសិន សឹមសម្រេចចាយវាយលើចំណាយផ្សេងទៀត។
ខ. ចំណាយលើតម្រូវការជាជាងការចង់បាន (Spend on needs rather than wants)
ពេលនេះអ្វីៗលែងដូចមុនហើយ មិនមែនចេះតែចង់បានអី បានហ្នឹងនោះទេ។ ដូចនេះការកាត់បន្ថយចំណាយលើរបស់ប្រេនៗ ឬ របស់ដែលយើងចង់បានតែមិនចាំបាច់ខ្លះ ទើបប្រសើរ។ ឧទាហរណ៍សូម្បីការផ្លាស់ប្ដូរពីញ៊ាំកាហ្វេប្រេនៗមកជាការញ៊ាំកាហ្វេកញ្ចប់ឬឆុងកាហ្វេញ៊ាំនៅផ្ទះជំនួសវិញ វានឹងជួយសន្សំសំចៃអ្នកបានគួរសម។ ម៉្យាងទៀត អ្នកគួររៀនចាយវាយត្បិតត្បៀត សន្សំសំចៃ ដូចជាផ្លាស់ប្តូរពីញ៊ាំបាយក្រៅមកញ៊ាំបាយផ្ទះវិញជាដើម។ លើសពីនេះ បន្ទាប់ពីកាត់បន្ថយចំណាយហើយ អ្នកអាចនឹងសល់ប្រាក់សន្សំផងក៏ថាបាន។