បើប្រៀបធៀបរឿងទុកដាក់លុយកាក់និងសន្សំសំចៃពេលនៅsingle និងពេលមានគ្រួសារហើយ អាចនិយាយបានថាវាមានភាពខុសគ្នាច្រើន។
ធម្មតាទេ នៅពេលSingle គ្មានអ្នកហួងហែង មិនត្រូវការចំណាយលើdating និងមានសេរីភាពពេញទី។ បើអ្នករៀបការហើយវិញត្រូវមានបន្ទុកគ្រួសារ រីឯគោលដៅសន្សំក៏ខុសពីពេលនៅលីវដែរ។
ពេលនៅលីវនេះទៀតសោត ការគ្រប់គ្រងចំណូលចំណាយគឺស្ថិតលើខ្លួនឯង មានសេរីភាព និងភាពឯករាជ្យក្នុងការសន្សំ ហើយជាវ័យមួយដែលអ្នកគួរចាប់ផ្តេីមសន្សំលុយ ដោយយោងតាមមូលហេតុទាំងនេះ៖
១. គ្មានបន្ទុកច្រើន
វ័យនៅលីវ ជាវ័យដែលយើងមានសេរីភាព និងឯករាជ្យភាព ដ្បិតយើងពុំមានបន្ទុកច្រើនដូចជាគ្រួសារ កូនចៅ និងផ្ទះសំបែងដែលត្រូវខ្វល់ខ្វាយ ឬ ចាត់ចែងឡើយ។ ដូច្នេះ យេីងមានឱកាស និងពេលវេលាច្រេីនក្នុងការរៀបចំផែនការចាយវាយ ក៏ដូចជាការសន្សំសម្រាប់ប្រើប្រាស់នាថ្ងៃអនាគត។
២. មានពេលច្រើនក្នុងការរកចំណូល
វាជាឱកាសដ៏ល្អមួយដែលយើងអាចមានពេលវេលាសម្រាប់ខ្លួនឯងច្រើនក្នុងការរក និងទទួលបានប្រាក់ចំណូលបន្ថែម។ យើងអាចបង្កើតឱកាសការងារឬ ប្រកបអាជីវកម្មដែលខ្លួនពេញចិត្ត ឬធ្វើការងារក្រៅម៉ោងដែលយើងមានជំនាញស្រាប់ ឬ សាកល្បងធ្វើអ្វីថ្មីៗ ដែលអាចបង្កេីនចំណេះដឹង និងប្រាក់ចំណូលផង។
Click here to see this: ប្រភពចំណូលដែលគួរបង្កើតពេលអាយុ២០ ៣០ ៤០
៣. ចំណាយតិច
នៅពេលដែលយើងមានខ្លួនមួយ ចំណាយមិនច្រើនដូចអ្នកមានគ្រួសារ មានកូនឡើយ។ យើងអាចសន្សំសំចៃបានច្រើន ដោយសារមិនចាំបាច់ចំណាយច្រើនលើម្ហូបអាហារ ឬ ចំណាយបន្ទាប់បន្សំផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ វាអាស្រ័យទៅលើបុគ្គលម្នាក់ៗក្នុងការចាត់ចែងការចាយវាយដែរ។
៤. គ្មានបំណុលរួម
ប្រសិនបើអ្នកមិនមានគម្រោងរៀបការ អ្នកមិនមានអ្វីត្រូវព្រួយបារម្ភទេ ព្រោះអាពាហ៍ពិពាហ៍អាចឱ្យអ្នកជាប់បំណុល។ ទោះយ៉ាងណា បំណុលណាមួយដែលកើតឡើងបន្ទាប់ពីរៀបការហើយ និងមានឈ្មោះដៃគូទាំងពីរនៅលើគណនីត្រូវបានចាត់ទុកថាជាបំណុលរួមគ្នា។ តែបើអត់មានគូ គឺយើងមិនមានទំនួលខុសត្រូវលើបំណុលរួមទេ!
៥. មានឱកាសរៀបចំហិរញ្ញវត្ថុបានរឹងមាំមុនរៀបការ
ពេលនៅម្នាក់ឯង មានពេលច្រើនក្នុងការសន្សំ និង រៀបចំហិរញ្ញវត្ថុឱ្យបានរឹងមាំមុនពេលរៀបការ ព្រោះ
ទាន់នៅម្នាក់ឯង អ្នកអាចរកលុយ ចាយវាយ និងសន្សំប្រាក់ទៅតាមជម្រើសរបស់អ្នក។ ហេតុនេះ ប្រាក់ដែលរកបានអាចសន្សំទុកប្រើប្រាស់នៅថ្ងៃអនាគតដូចជាសម្រាប់ពេលរៀបការ ពេលមានកូន និង ត្រូវចំណាយទៅលើរបស់ប្រើប្រាស់ជាច្រើនទៀត។
តែក៏មិនមែនថា ពេលមានគ្រួសារហើយសន្សំមិនបានទេណា៎! គ្រាន់តែវិធីសន្សំ វាខុសពីពេលអត់ទាន់មានគូ ទោះជាយ៉ាងណាក្ដី វាជាជម្រើសរបស់បុគ្គលម្នាក់ៗក្នុងការសន្សំទុកដាក់លុយកាក់ពេលដែលនៅលីវ។ ចុះអ្នកទាំងអស់គ្នាវិញ គិតថាគួរសន្សំធ្វើអី ទាន់ពេលនៅsingle?
Click here to read more about:
When You Start to Enjoy Being Single, These 12 Things Happen