ឪពុកម្តាយតែងស្រលាញ់ និងបារម្ភពីអនាគតកូនៗ ចង់ឃើញកូនមានសេចក្តីសុខ និងការរីកចម្រើន គ្មានទុក្ខលំបាកក្នុងជីវិតទាំងកាយ ទាំងចិត្ត និងផ្នែកហិរញ្ញវត្ថុ។ ហេតុនេះហើយ ទើបពួកគាត់តែងគិតគូរទុកជាស្រេចពីរឿងលុយកាក់ រៀបចំសន្សំទុកសម្រាប់បុត្រធីតានៅថ្ងៃក្រោយ។
អ៊ីចឹង គួរសន្សំនៅឯណាសម្រាប់អនាគតកូនៗមានពន្លឺស្រស់បំព្រង? ហើយការសន្សំនោះទៀតសោត ផ្ដល់អត្ថប្រយោជន៍ដល់ក្រុមគ្រួសារដូចម្ដេចខ្លះ?
១. សន្សំនៅគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់
បើវិភាគបន្តិច សន្សំនៅនឹងខ្លួនមានហានិភ័យជាងទុកនៅគ្រឹះស្ថានហិរញ្ញវត្ថុ ហើយទឹកប្រាក់មិនទទួលបានអត្ថប្រយោជន៍អ្វីនោះ ម្ដេចមិនសន្សំក្នុងគណនីសន្សំដែលបានទាំងលុយដើម និងការប្រាក់ត្រលប់មកវិញ?
ជាក់ស្តែងដូចជា គណនីក្មេងឆ្លាតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “អម្រឹត” ជាប្រភេទគណនីសន្សំរួមគ្នារបស់ឪពុកម្ដាយ និងបុត្រធីតា ដោយផ្តល់ជូនភាពបត់បែនខ្ពស់សម្រាប់មាតាបិតាក្នុងការកំណត់គោលដៅសន្សំ និងចំនួនទឹកប្រាក់ ត្រូវបង់ប្រចាំខែស្របតាមតម្រូវការផ្ទាល់ខ្លួន និងលទ្ធភាពជាក់ស្ដែងផ្នែកហិរញ្ញវត្ថុដោយចាប់ផ្តើមត្រឹមតែ១១ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។ គណនីក្មេងឆ្លាតមានផ្តល់ជូន៖
- ធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃរហូតដល់ ៤,០០០ដុល្លារក្នុងអំឡុងពេលសន្សំ
- ប្រាក់លើកទឹកចិត្តបន្ថែមរហូតដល់ ១,០០០ដុល្លារក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២
សម្រាប់ព័ត៌មានបន្ថែម អ្នកអាចទាក់ទងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតផ្ទាល់ ឬចូលតំណភ្ជាប់ https://www.amret.com.kh/kh/kmen-chhlat-account
២. ឪពុកម្ដាយ និងកូនៗមានសុខុមាលភាពផ្លូវចិត្ត
ការសន្សំប្រៀបដូចការវិនិយោគទៅលើអនាគតកូនៗដែលធ្វើឲ្យយើងមានអារម្មណ៍សុវតិ្ថភាព។ នៅពេលដែលអ្នកមានកញ្ចប់សន្សំជាក់លាក់មួយដែលអាចរ៉ាប់រងការសិក្សារបស់កូននាអនាគតកាល នោះអ្នកនឹងមិនខ្លាចខ្វះខាតពេលមានបញ្ហាណាមួយ និងជួយកាត់បន្ថយភាពតានតឹងក្នុងជីវិត។
៣. ទទួលបានការការពារនៅពេលអនាគត
ពេលដែលឪពុកម្តាយមានផែនការហិរញ្ញវត្ថុច្បាស់លាស់មួយ និងបានបំពេញភារកិច្ចសន្សំសម្រាប់កូនៗពេញបរិបូរណ៍ អនាគតរបស់ពួកគេនឹងត្រូវបានធានា និងមានការការពារផ្នែកហិរញ្ញវត្ថុ ទោះបីជាមិនមានអវត្តមានរបស់លោកអ្នកមានគុណក៏ដោយ ដើម្បីធានាការសិក្សាក្រោយថ្នាក់វិទ្យាល័យមិនមានភាពរអាក់រអួល៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Amret MFI
© 2023 - 2024 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន