បានទាំងចំណូលការប្រាក់ខ្ពស់ បានទាំងជួយដល់សង្គម!
ជាមួយគណនីសប្បុរសរបស់ធនាគារ អ៊ូរី អ្នកគ្រាន់តែដាក់ប្រាក់សន្សំមួយឆ្នាំ អ្នកនឹងទទួលបានការប្រាក់ដ៏ខ្ពស់មកវិញ ជាមួយអត្រារហូតដល់ទៅ 7.35%! មិនត្រឹមតែប៉ុណ្ណោះ អ្នកថែមទាំងបានជួយសង្គមតាមរយៈការបរិច្ចាគទៅកាន់មូលនិធិសប្បុរសធម៌ក្នុងពេលព្រមគ្នាទៀត។
តើគណនីសប្បុរសមានលក្ខណៈពិសេសអ្វីខ្លះ? ស្វែងយល់ឲ្យកាន់តែច្បាស់ពីដំណើរការ និងអត្ថប្រយោជន៍នៃការដាក់ប្រាក់សន្សំជាមួយគណនីសប្បុរសនៅលើរូបភាពនីមួយៗខាងក្រោមនេះ!
គណនីសប្បុរស
ជាមួយគណនីបញ្ញើមានកាលកំណត់ អ្នកអាចដាក់សន្សំប្រាក់រយៈពេលវែងចា ប់ពី3ខែឡើងទៅ ដើម្បីទទួលបានការប្រាក់កាន់តែខ្ពស់ជាងគណនីសន្សំទូទៅ។ តែចំពោះគណនីសប្បុរសរបស់ធនាគារ អ៊ូរី អ្នកមិនត្រឹមតែទទួលបានការប្រាក់ខ្ពស់ប៉ុណ្ណោះទេ! អ្នកថែមទាំងបានជួយសង្គមតាមរយៈការបរិច្ចាគ 0.1% នៃប្រាក់បញ្ញើសរុប ហើយទឹកប្រាក់បរិច្ចាគទាំងអស់នឹងត្រូវបានរ៉ាប់រងទាំងស្រុងដោយ ធនាគារ អ៊ូរី ក្រោមឈ្មោះបរិច្ចាគរបស់លោកអ្នក។
ហេតុអ្វីដាក់ប្រាក់បញ្ញើជាមួយគណនីសប្បុរស
ក្រៅពីបានការប្រាក់ខ្ពស់ ជម្រើសដកការប្រាក់មានភាពបត់បែន រួមទាំងសមតុល្យអប្បបរមាសមរម្យ អ្នកអាចចែករំលែក និងជួយដល់សង្គមតាមការបរិច្ចាគជាមូលនិធិសប្បុរសធម៌ដល់មូលនិធិដៃគូណាមួយរបស់ធនាគារ អ៊ូរី ដូចជា ៖
- មូលនិធិគន្ធបុប្ផាកម្ពុជា
- មូលនិធិធម្មឱសថ របស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
- មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ
- មន្ទីរពេទ្យកុមារអង្គរ
- អង្គការមូលនិធិកុមារកម្ពុជា
ចង់បង្កើតគណនីសប្បុរសត្រូវការអ្វីខ្លះ?
អតិថិជន និងស្ថាប័ននានាអាចដាក់ប្រាក់បញ្ញើជាមួយគណនីសប្បុរសបាន ដោយគ្រាន់តែភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើមណាមួយប៉ុណ្ណោះ។
ជាមួយការផ្ដល់ជូនពិសេសពីធនាគារ អ៊ូរី អ្នកនឹងទទួលបានការប្រាក់បន្ថែម 0.5% ចំពោះការដាក់ប្រាក់បញ្ញើជាមួយគណនីសប្បុរសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែ មីនា។ ទទួលបានការប្រាក់ខ្ពស់ ព្រមទាំងអាចជួយសង្គម ចែករំលែកក្ដីស្រលាញ់របស់អ្នកទៅកាន់អ្នកដែលត្រូវការវាបំផុត!
នៅចាំអីទៀត? បើកគណនីសប្បុរសឥលូវនេះ ដើម្បីទទួលបានការប្រាក់ខ្ពស់ជាមួយនឹងការចែករំលែក និងជួយសង្គមតាមរយៈមូលនិធិសប្បុរសធម៌។ សម្រាប់ព័ត៌មានបន្ថែមអំពីគណនីសប្បុរស អ្នកអាចទំនាក់ទំនងផ្ទាល់ទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ Woori Bank Cambodia ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 023 96 3333។
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
ចុចទីនេះ ស្វែងយល់បន្ថែម: អត្រាអតិផរណាកើនឡើងខ្ពស់ពេក នឹងមានអ្វីកើតឡើង?
© 2021 - 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន